ហ្ស៊កដានីថ្កោលទោសភាពស្ងៀមស្ងាត់របស់ពិភពលោក ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅហ្កាហ្សា

2025/09/04 01:44:27 am        101

រដ្ឋមន្ត្រីការបរទេសហ្ស៊កដានី លោក Ayman Safadi បានថ្កោលទោសភាពស្ងៀមស្ងាត់របស់ពិភពលោក ចំពោះការវាយលុករបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ដោយនិយាយថា ប្រសិនបើការសម្លាប់ក្នុងកម្រិតដូចគ្នា កំពុងកើតមាននៅកន្លែងផ្សេងទៀតនោះ «ពិភពលោកទាំងមូលនឹងក្រោកឈរឡើង ហើយពោលនូវអ្វីមួយជាមិនខាន»។

លោក Safadi បានលើកឡើងថា៖ «អ្វីដែលបានកើតឡើង គឺថា ប្រព័ន្ធអន្តរជាតិរបស់យើងបានធ្វើឲ្យទៅជារឿងធម្មតា សម្រាប់ការសម្លាប់មនុស្សស្លូតត្រង់ ភាពអត់ឃ្លានរបស់មនុស្សស្លូតត្រង់ រហូតដល់កម្រិតមនុស្សត្រូវបានសម្លាប់ជិត ១៥០នាក់ ក្នុងរយៈពេល ២៤ម៉ោង ក៏មិនបង្កឲ្យមានសំឡេងចេញពីកន្លែងណាទាំងអស់»។

ថ្លែងនៅឯវេទិកាយុទ្ធសាស្ត្រ Bled ក្នុងប្រទេសស្លូវេនី កាលពីថ្ងៃអង្គារ (ទី២ ខែកញ្ញា) លោកបានចោទជាសំណួរថា៖ «តើមានអ្នកណាម្នាក់នៅក្នុងបន្ទប់នេះ ដឹងថា មានជនជាតិប៉ាឡេស្ទីនប៉ុន្មាននាក់ ត្រូវបានសម្លាប់ដោយអ៊ីស្រាអែល នៅតំបន់ហ្កាហ្សា កាលពីម្សិលមិញទេ?»។

លោកបានបន្តថា អ៊ីស្រាអែលបានសម្លាប់ជនជាតិប៉ាឡេស្ទីន ៩៨នាក់ នៅតំបន់ហ្កាហ្សា ក្នុងរយៈពេល ៤៨ម៉ោងចុងក្រោយនេះ ក្នុងនោះមានអ្នកស្វែងរកជំនួយ និង ៩នាក់ដែលស្លាប់ដោយការអត់ឃ្លាន។

លោក Safadi បានថ្កោលទោសភាពស្ងៀមស្ងាត់របស់ពិភពលោក ចំពោះការស្លាប់ជនជាតិប៉ាឡេស្ទីន ដោយសារតែការវាយលុកដែលកំពុងបន្តមានរបស់អ៊ីស្រាអែល ដោយគិតត្រឹមសប្តាហ៍នេះ ត្រូវបានចាត់ចូលជាប្រភេទប្រល័យពូជសាសន៍ដោយសមាគមអន្តរជាតិនៃក្រុមអ្នកមានចំណេះដឹង អំពីអំពើប្រល័យពូជសាសន៍ដែលមានសមាជិក ៥០០នាក់៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        105
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        98
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        93

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm