
កំពត៖ ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃច័ន្ទទី២៤ ខែមករា ឆ្នាំ២០២២ បានយាងចុះជួបសំណេះសំណាល ជាមួយថ្នាក់ដឹកនាំ ថ្នាក់ខេត្ត ស្រុក ឃុំ នៅទីស្នាក់ការបក្សខេត្តកំពត ក្នុងឃុំព្រៃឃ្មុំ ស្រុកទឹកឈូ។
ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ក្នុងនាមជាអ្នកបន្តវេន និងជាមេដឹកនាំនៃគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាយ៉ាងមុះមុតក្នុងការការពារថែរក្សាគណបក្សឱ្យគង់វង្ស ហើយព្រះអង្គមានជំនឿថា គណបក្សហ៊្វុនស៊ិនប៉ិចនឹងទទួលបានគាំទ្រសារជាថ្មី ក្នុងការបោះឆ្នោតនាពេលខាងមុខ។
គណបក្សហ៊្វុនស៊ិនប៉ិច បានប្រកាសស្វាគមន៍ និងបើកទ្វាចំហរ ចំពោះអ្នករាជានិយម អ្នកជាតិនិយម មករួបរួម សាមគ្គីគ្នាជាមួយមហាគ្រួសារ ក្រោមដំបូលគណបក្សហ៊្វុនស៊ិនប៉ិច៕ អត្ថបទ៖ បាន ចក់





