ការប្រកាសអាសន្នវាយឆ្មក់តាមអាកាស បានបន្លឺឡើងរយៈពេលជាច្រើនម៉ោងនៅទូទាំងប្រទេសអ៊ុយក្រែន ស្របពេលដែលរុស្ស៊ីបើកការវាយប្រហារតាមច្រកអាកាសកាលពេញមួយយប់រហូតដល់ថ្ងៃពុធនេះ ។
ប្រជាពលរដ្ឋនៅក្រុងគីវ នាំគ្នាកាន់កន្ទេល និងកម្រាលដេក ប្រញាប់ប្រញាល់រត់ទៅកាន់ស្ថានីយរថភ្លើងក្រោមដីនៅទូទាំងរដ្ឋធានី ដើម្បីស្វែងរកទីជម្រកលាក់ខ្លួន ។
ការវាយប្រហារនេះ បានកើតមានឡើង ស្របពេលដែលប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានចូលរួមពិធីដង្ហែរក្បួនយោធាទ្រង់ទ្រាយធំនៅទីក្រុងប៉េកាំង ដើម្បីប្រារព្ធខួបបញ្ចប់សង្រ្គាមលោកលើកទី ២ ដែលប្រធានាធិបតីចិនលោក Xi Jinping បានព្រមានថា ពិភពលោកប្រឈមនឹងជម្រើស ២រវាង សន្តិភាព និងសង្រ្គាម ។
កងទ័ពអាកាសអ៊ុយក្រែននិយាយថា ពួកគេបានបាញ់ទម្លាក់យានដ្រូន ៤៣០គ្រឿង ក្នុងចំណោមយានដ្រូន ៥០២គ្រឿង និងមីស៊ីល ២១គ្រាប់ ក្នុងចំណោមមីស៊ីល ២៤គ្រាប់ ដែលបានបាញ់ពេញមួយយប់ដោយរុស្ស៊ី ហើយមីស៊ីល ៣គ្រាប់ និងយានដ្រូន ៦៩គ្រឿង បានវាយប្រហារចំទីតាំង ១៤កន្លែង ។
ពុំទាន់មានសេចក្តីអត្ថាធិប្បាយភ្លាមៗនោះទេពីរុស្ស៊ី ។ ភាគីទាំង បានច្រានចោលការវាយប្រហារគោលដៅស៊ីវិល នៅក្នុងការវាយប្រហាររបស់ពួកគេ អំឡុងសង្រ្គាមដែលរុស្ស៊ីបានចាប់ផ្តើមជាមួយនឹងការវាយលុកពេញលេញលើអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ ៕