នៅថ្ងៃពុធនេះ រដ្ឋមន្រ្តីក្រសួងការពារជាតិអ៊ុយក្រែនលោក Denys Shmyhal បានស្វាគមន៍សមភាគីអង់គ្លេសលោក John Healey ក្នុងទីក្រុងគីវ ។
លោក Shmyhal និយាយនៅលើបណ្តាញព័ត៌មានសង្គម Telegramថា អំឡុងជំនួបនេះ ពួកយើងនឹងសម្របសម្រួលជំនួបបន្ទាប់ Ramstein នៅទីក្រុងឡុងដ្រ៍ ហើយនិងគម្រោងការពារជាតិរួមគ្នា ។
លោកបន្តថា ពួកយើងត្រៀមខ្លួនការសម្រេចចិត្តទ្វេភាគីសំខាន់ៗដែលនឹងពង្រឹងសមត្ថភាពការពារជាតិប្រទេសរបស់ពួកយើង ។
ក្រុមទំនាក់ទំនងការពារអ៊ុយក្រែនដែលគេស្គាល់ថាជា Ramstein នឹងប្រមែលប្រមូលប្រទេសជាង ៥០ ដើម្បីសម្របសម្រួលជំនួយយោធាដល់អ៊ុយក្ឬែន។ វាត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២២ ដោយសហរដ្ឋអាមេរិក ដើម្បីសម្របសម្រួលជំនួយយោធាអន្តរជាតិសម្រាប់ទីក្រុងគីវ ស្របពេលសង្រ្គាមកំពុងកើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន ៕