នៅថ្ងៃពុធនេះ ក្រុមឧទ្ទាមហ៊ូធីយេម៉ែន និយាយថា ពួកគេបានបាញ់មីស៊ីលបាលីស្ទិក ២គ្រាប់ទៅលើទីក្រុងតែល អាវីវ ជាការឆ្លើយតបដំបូងចំពោះការវាយប្រហាររបស់អ៊ីស្រាអែលលើទីក្រុង Sanaa ។
នៅមុននេះ យោធាអ៊ីស្រាអែល និយាយថា ពួកគេបានបាញ់ស្កាត់មីស៊ីលបាញ់ចេញពីយេម៉ែន ខណៈពេលដែលស៊ីរ៉ែនបានបន្លឺឡើងនៅទីក្រុងតែល អាវីវ និងតំបន់ជាច្រើនទៀតនៅទូទាំងប្រទេស ។
ក្រុមឧទ្ទាមហ៊ូធីគាំទ្រដោយអ៊ីរ៉ង់ បានបាញ់មីស៊ីល និងយានដ្រូនចម្ងាយរាប់ពាន់គ.ម ឆ្ពោះទៅកាន់ប្រទេសអ៊ីស្រាអែល ជាការបង្ហាញសាមគ្គីភាពជាមួយជនប៉ាឡេស្ទីន ។
អ៊ីស្រាអែល បានសងសឹកវិញជាមួយនឹងការទម្លាក់គ្រាប់បែកលើតំបន់គ្រប់គ្រងដោយក្រុមហ៊ូធីនៅប្រទេសយេម៉ែន រួមទាំងនៅទីក្រុងកំពង់ផែសំខាន់ Hodeidah ផងដែរ ។
ការវាយប្រហារចុងក្រោយរបស់អ៊ីស្រាអែល បានសម្លាប់មន្រ្តីជាន់ខ្ពស់ជាច្រើននាក់របស់ក្រុមហ៊ូធី រួមទាំងប្រមុខរដ្ឋាភិបាលម្នាក់ផងដែរ ។
ក្រុមហ៊ូធីដែលគ្រប់គ្រងតំបន់មានពលរដ្ឋរស់នៅច្រើនបំផុតរបស់យេម៉ែន បានវាយប្រហារនាវានៅក្នុងសមុទ្រក្រហមផងដែរ ចាប់តាំងពីការចាប់ផ្តើមសង្រ្គាមនៅតំបន់ហ្កាហ្សាកាលពីខែតុលា ឆ្នាំ ២០២៣ ៕