មន្ត្រីអារ៉ាប់រួម៖ ផែនការតាំងលំនៅ នៅ West Bank គឺជា «បន្ទាត់ក្រហម» សម្រាប់ទីក្រុង Abu Dhabi

2025/09/04 03:37:57 am        24


ប្រទេសអេមីរ៉ាតអារ៉ាប់រួម (អារ៉ាប់រួម) នៅថ្ងៃពុធ (ទី3 ខែកញ្ញា) បានព្រមានអ៊ីស្រាអែលថា ការបញ្ចូលជាដែនដីឧបសម្ព័ន្ធណាមួយនៃតំបន់ West Bank នឹងបង្កើតបានជាបន្ទាត់ក្រហម សម្រាប់ទីក្រុង Abu Dhabi ដែលនឹងធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ស្មារតីនៃកិច្ចព្រមព្រៀង Abraham ជាកតិកាសញ្ញាដែលធ្វើឲ្យមានប្រក្រតីភាពនូវទំនាក់ទំនង រវាងប្រទេសទាំង២។

លោកស្រី Lana Nusseibeh ជំនួយការរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការនយោបាយ និងជាបេសកជននៃរដ្ឋមន្ត្រីក្រសួងការបរទេសរបស់អារ៉ាប់រួម បានប្រាប់សារព័ត៌មានរ៉យទ័រថា៖ «តាំងពីដើមដំបូងមក យើងបានចាត់ទុកកិច្ចព្រមព្រៀងនេះជាមធ្យោបាយមួយ ដែលអាចបន្តការគាំទ្ររបស់យើង ចំពោះប្រជាជនប៉ាឡេស្ទីន និងសេចក្តីប្រាថ្នាស្របច្បាប់របស់ពួកគេ ក្នុងការកា្លយជារដ្ឋឯករាជ្យ។ នោះគឺជាជំហររបស់យើង ក្នុងឆ្នាំ២០២០ ហើយវានៅតែមានគោលជំហរនោះដដែលនៅថ្ងៃនេះ»។

ការអត្ថាធិប្បាយនេះគឺជាការរិះគន់ខ្លាំងបំផុតរបស់អារ៉ាប់រួម ចំពោះការប្រព្រឹត្តរបស់អ៊ីស្រាអែល គិតចាប់តាំងពីដើមដំបូងនៃសង្រ្គាម នៅតំបន់ហ្កាហ្សា ក្នុងឆ្នាំ២០២៣។

កាលពីខែសីហា រដ្ឋមន្ត្រីហិរញ្ញវត្ថុស្តាំនិយមជ្រុលរបស់អ៊ីស្រាអែល លោក Bezalel Smotrich បានប្រកាសថា ការងារនឹងចាប់ផ្តើមលើដំណើរការតាំងទីលំនៅដែលត្រូវបានពន្យារពេលយ៉ាងយូរ ដែលនឹងបែងចែកតំបន់ West Bank ហើយកាត់ផ្ដាច់វាចេញពីក្រុងហ្សេរុយសាឡឹមខាងកើត ជាចំណាត់ការដែលការិយាល័យរបស់លោកបានបញ្ជាក់ថា នឹង «លុបបំបាត់» គំនិតចង់មានរដ្ឋប៉ាឡេស្ទីន។

លោកស្រី Nusseibeh បានបញ្ជាក់ថា៖ «យើងអំពាវនាវឲ្យរដ្ឋាភិបាលអ៊ីស្រាអែលផ្អាកផែនការទាំងនេះ។ ក្រុមជ្រុលនិយម មិនថាបែបណាក៏ដោយ មិនអាចអនុញ្ញាតឲ្យកំណត់មាគ៌ារបស់តំបន់នេះបានទេ។ សន្តិភាពទាមទារឲ្យមានភាពក្លាហាន ការតស៊ូ និងការបដិសេធមិនឲ្យមានអំពើហិង្សាកំណត់ជម្រើសរបស់យើង»៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm