ឯកឧត្តម ហ៊ុន ម៉ានី៖ យុវជនត្រូវខិតខំ​អភិវឌ្ឍន៍​សមត្ថភាព និងរៀនសូត្រ​ពី​បទពិសោធន៍ល្អៗ​របស់​ថ្នាក់ដឹកនាំ

2022/01/24 10:59:45 pm        727

កំពត៖ យុវជនគឺជាអ្នកបន្តវេន មានភារកិច្ចទទួលខុសត្រូវចំពោះជោគវាសនាអនាគតប្រទេសជាតិ។ដូច្នេះយុវជនត្រូវតែខំប្រឹងអភិវឌ្ឍន៍សមត្ថភាពរបស់ខ្លួនឲ្យល្អប្រសើរ ពិសេសខំស្រាវជ្រាវ ស្តាប់សង្កេត និងរៀនសូត្រពីបទពិសោធន៍ល្អៗរបស់ថ្នាក់ដឹកនាំប្រទេស ដើម្បីស្វែងយល់ពីវិធីសាស្ត្រ នៃការឆ្លើយតប និងការដោះស្រាយបញ្ហាប្រឈមនានា ប្រកបដោយសិល្បៈ និងភាពបត់បែនទៅតាមកាលៈទេសៈ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ក្នុងពិធីជួបសំណេះសំណាលជាមួយ គណៈកម្មា​ធិការ​ឃុំ សង្កាត់ ក្រុង ស្រុក ខេត្ត ក្នុងរចនាសម្ព័ន្ធសហភាពសហព័ន្ធយុវជនកម្ពុជា​ខេត្តកំពត កាលពីម្សិលមិញ បានលើក​ឡើង​ថា ខេត្តកំពត បានសហការល្អជាមួយ​នឹងអាជ្ញាធរ​គ្រប់ជាន់ថ្នាក់​ក្នុងខេត្ត បម្រើជូនប្រជាពលរដ្ឋនៅមូលដ្ឋានបាន​ល្អប្រសើរនា​រយៈពេលកន្លងមក ទាំងកិច្ចការងារសង្គម និងមនុស្សធម៌។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណចំពោះអជ្ញាធរខេត្តទាំងអស់ ​ដែលតែងផ្តល់ឱកាសដល់ សមាជិក (ស.ស.យ.ក) តាមមូលដ្ឋាននីមួយៗ ​ចូលរួមកិច្ចការងាបម្រើប្រជាជននាពេលកន្លងមក និងតទៅអនាគត។

ឯកឧត្តម​ បន្ត​ថា ​សកម្មភាពទាំងអស់នេះ កើត​ចេញពីឆន្ទះនៃការលះបង់របស់​ស.ស.យ.ក.​ទូទាំង​ប្រទេស បាននាំមកនូវការទទួលស្គាល់​ពីសំណាក់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ និងសាធារណជន ដោយ​បានផ្សាភា្ជប់ស្លាកសញ្ញានៃស្ថាប័ន និងឯកសណ្ឋាន ស.ស.យ.ក ទៅនឹងសកម្មភាពល្អៗ និងភាពវិជ្ជមាន​សម្រាប់សង្គម។

នៅក្នុងឱកាសនោះដែរ ឯកឧត្តមបានលើកទឹកចិត្តដល់សមាជិក សមាជិកា ស.ស.យ.ក ទាំងអស់​ឲ្យខិតខំ​អភិវឌ្ឍ​ន៍​សមត្ថភាពរបស់ខ្លួនឲ្យកាន់តែប្រសើរ។ ​ហើយក្នុងនាម​ជា​អ្នកបន្តវេន​ មាន​ភារកិច្ច​ទទួល​ខុសត្រូវចំពោះជោគវាសនា​អនាគត​ប្រទេសជាតិ ​យុវជនត្រូវខំប្រឹងសិក្សា ស្រាវជ្រាវអំពី​ដំណើរ​នៃ​ជោគជ័យ​របស់ថ្នាក់ដឹកនាំប្រទេស ​ទាំងផ្នត់គំគិត​ និងការអនុវត្តការងារ ​ចេះស្តាប់ ​សង្កេត និង​រៀនសូត្រពីបទពិសោធល្អ ​របស់ថ្នាក់ដឹកនាំ​ ដើម្បីស្វែងយល់​អំពីវិធីសាស្ត្រ​នៃ​ការ​ឆ្លើយតប និង​ការដោះស្រាយបញ្ហាប្រឈមនានា ​ប្រកបដោយសិល្បៈ ​និងភាពបត់បែនទៅតាមកាលៈទេសៈ ដើម្បី​យក​បទ​ពិសោធទាំងនេះធ្វើជា​មូលដ្ឋានក្នុងការពង្រឹង​សមត្ថភាពផ្ទាល់ខ្លួន និងប្រើប្រាស់​ក្នុងការ​គិតគូរ ​ការសម្រេចចិត្ត ​និង​ការ​អនុវត្ត​ការងារជាក់ស្តែងប្រចាំថ្ងៃ ​និងតទៅអនាគតផងដែរ។

ឯកឧត្តម មឿង ​គង្គា ប្រធាន​ស.ស.យ.កខេត្តកំពត បានឲ្យដឹងថា បច្ចុប្បន្នខេត្តកំពតមាន​រចនា​សម្ព័ន្ធស.ស.យ.ក តាំងពីថ្នាក់ខេត្ត ថ្នាក់ក្រុង ​ស្រុក ឃុំ សង្កាត់ ​មន្ទីរអង្គភាពជុំវិញខេត្ត និងសាលារៀន​សរុបចំនួន ៤,៦១៤នាក់ (ស្រី១,៥៧៥នាក់)​។

ក្រោមការជួយឧបត្ថម្ភគាំទ្រពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ពិសេសរដ្ឋបាលខេត្ត ​បានធ្វើ​ឲ្យ​សកម្ម​ភាព​ចូល​​រួម​ចំណែក​ដោយស្ម័គ្រចិត្តក្នុងការងារបម្រើ​សង្គម ការងារមនុស្សធម៌ ការងារប្រយុទ្ធប្រឆាំង​នឹងជំងឺកូវិដ១៩ ​ការបណ្ដុះ​បណ្ដាល​អភិវឌ្ឍសមត្ថភាពយុវជន ​ការលើកកម្ពស់វិស័យកីឡា ការ​ធ្វើយុទ្ធនាការពលរដ្ឋល្អ ​ជាមួយរាជរដ្ឋាភិបាល ​ក្រោម​ការ​ដឹកនាំដ៏ឈ្លាស​វៃ​របស់សម្ដេចតេជោហ៊ុន សែន ​តាមរយៈសកម្មភាពនិងប្រធានបទផ្សេងៗ ​បម្រើ​ជូន​ប្រជា​ពលរដ្ឋ​នៅ​តាម​មូលដ្ឋានទទួល​បាន​លទ្ធផលល្អប្រសើរ៕អត្ថបទ៖ អន សារឹម

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm