អគ្គលេខាធិការសភាជាន់ទាបបាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា សភាថៃនឹងបើកសម័យប្រជុំពិសេសមួយនៅថ្ងៃទី ៥ ខែកញ្ញា ស្អែកនេះ ដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី ។

គណបក្សប្រឆាំងដ៏សំខាន់របស់ប្រទេសថៃ បានយល់ព្រមកាលពីថ្ងៃពុធ គាំទ្រមេដឹកនាំគណបក្សគូប្រជែងឱ្យធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់នូវអ្វីដែលទំនងជាជំហានមួយឆ្ពោះទៅរកការដោះស្រាយវិបត្តិនយោបាយរបស់ប្រទេសនេះ ។ ប្រទេសអាស៊ីអាគ្នេយ៍មួយនេះ បានស្ថិតក្រោមរដ្ឋាភិបាលចាំផ្ទះតាំងពីសប្តាហ៍មុន ចាប់តាំងពីតុលាការធម្មនុញ្ញបានដកតំណែងលោកស្រី ផែ ថងថាន។

ការគាំទ្រដែលផ្តល់ដោយគណបក្សប្រជាជនថៃ ដល់លោក អានុទីន ឆានវីរគុល( Anutin Charnvirakul) មេដឹកនាំគណបក្ស ភូមិចៃថៃ (Bhumjaithai) ហាក់ដូចជាធានាបាននូវតំណែងជានាយករដ្ឋមន្ត្រីបន្ទាប់ ខណៈលោកបានអះអាងថាមានការគាំទ្រពីសមាជិកសភាភាគច្រើន។
គេហទំព័ររបស់សភា បានចេញផ្សាយសេចក្តីជូនដំណឹងមួយកាលពីយប់ថ្ងៃពុធថា សភាតំណាងរាស្រ្តនឹងកោះប្រជុំនៅថ្ងៃសុក្រ ដើម្បីបោះឆ្នោតជ្រើសរើសបេក្ខជនដឹកនាំរដ្ឋាភិបាលបន្ទាប់។ បេក្ខជន៥រូប ដែលត្រូវបានតែងតាំងក្នុងអំឡុងពេលការបោះឆ្នោតសកលចុងក្រោយក្នុងឆ្នាំ ២០២៣ មានសិទ្ធិទទួលបានការជ្រើសរើស។
ការបិទផ្លូវដ៏សំខាន់ចំពោះផែនការនេះហាក់ដូចជាត្រូវបានដកចេញមុននេះ នៅពេលដែលក្រុមប្រឹក្សា ព្រះមហាក្សត្រ ត្រូវបានគេរាយការណ៍ថាបានច្រានចោលសំណើរបស់រដ្ឋាភិបាលចាំផ្ទះ ដែលដឹកនាំដោយគណបក្សភឿថៃ ដើម្បីរំលាយសភា និងកោះហៅឲ្យមានការបោះឆ្នោតថ្មី ជំនួសឱ្យការអនុញ្ញាតឱ្យសភាបច្ចុប្បន្នជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី៕
