ក្រសួង​អប់រំ​ដាក់​ចេញ​វិធានការ ៣​ចំណុច​ឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ត្រូវ​បន្ត​អនុវត្ត​ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​

2022/01/25 12:50:41 am        531

​ភ្នំពេញ៖ ​រដ្ឋ​មន្ត្រី​ក្រសួងអប់រំ យុវជន និងកីឡា នា​ថ្ងៃទី​២៤ ខែមករា ឆ្នាំ ២០២២​នេះ បានចេញ​វីដេអូ​ខ្លី​មួយ ដោយ​ថ្លែងអំណរគុណ​ដល់ គ្រូបង្រៀន​និង​ភាគី​ពាក់ព័ន្ធ​ដែល​ចូលរួម​ក្នុង​ដំណើរ​ការសិក្សា​ឆ្នាំ​សិក្សា​ថ្មី​នេះ​។

ឯកឧត្ដម​រដ្ឋមន្ត្រី ក៏បាន​ដាក់​ចេញ​វិធានការ ៣​ចំណុច សម្រាប់​គ្រឹះស្ថានសិក្សា​ត្រូវ​អនុវត្ត​ផងដែរ​។ ការ​ចេញ​វីដេអូ​នេះ ក៏​ស្រប​ពេល​ដែលមាន​ករណី ឆ្លង​វីរុស​បំប្លែង​ថ្មី អូ​មី​ក្រុង ឆ្លង​ចូល​សហគម និង​ថ្មីៗ​នេះ មានការ​ឆ្លង​ចូល​សាលារៀន​បឋមសិក្សា​ព្រះ​នរោត្តម ដែល​ឈាន​ដល់​ការផ្អាក​ការសិក្សា​រយៈពេល​២​សប្ដាហ៍​ផងដែរ​។​

​ឯកឧត្ដម ហង់ ជួនណា​រ៉ុ​ន រដ្ឋ​មន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នា​ថ្ងៃនេះ បាន​ចេញ​វីដេអូ ដាក់​ចេញ​នូវ​វិធានការ ៣​ចំណុច តម្រូវឱ្យ​គ្រប់​គ្រឹះស្ថានសិក្សា​ត្រូវអនុវត្ត​ឱ្យបាន​ខ្ជាប់ខ្ជួន សម្រាប់​ពេល​បច្ចុប្បន្ន​នេះ​។

ការ​ដាក់​ចេញ​វិធានការ ទាំង​៣​ចំណុច​នេះ រួមមាន ការបន្ត​អនុវត្ត​ស្តង់ដារ​សុវត្ថិភាព ៣​ការពារ ៣​កុំ ការ​បង្កើត​គណៈកម្មការ​សុខភាព​សិក្សា​នៅតាម​គ្រឹះស្ថានសិក្សា និង​ការរៀន​តាម​បណ្ដុំ​ដោយ​កំណត់​ចំនួន​សិស្ស​មិន​ឱ្យ​លើសពី​ចំនួន ២០ទៅ​ ២៥​នាក់​នោះទេ​។​

​ការ​ដាក់ចេញ​វិធានការ​របស់ រដ្ឋមន្ត្រីក្រសួង​អប់រំ នាពេលនេះ ក៏​ស្រប​ពេលដែល​កម្ពុជា មាន​ករណី​ឆ្លង​អូ​មី​ក្រុង ចូលក្នុង​សហគម និង​មាន​ការឆ្លង​ចូល​សាលារៀន​ផងដែរ​។

ជាក់ស្ដែង​សម្រាប់ ក្របខណ្ឌ​រាជធានី​ភ្នំពេញ តាម​ការបញ្ជាក់​របស់​លោក លោក ហែម ស៊ីណា​រ៉េត ប្រធាន​មន្ទីរអប់រំ យុវជន និង​កីឡា​រាជធានី​ភ្នំពេញ បញ្ជាក់ថា រាជធានី​ភ្នំពេញ​មានការ​ផ្អាក​ការសិក្សា​នៅ​សាលាបឋមសិក្សា ព្រះ​នរោត្តម រយៈពេល​២​សប្ដាហ៍​។ ការផ្អាក​នេះ គឺ​ដោយសារ​តែមាន​ការរក​ឃើញ​ករណី​វិជ្ជមាន អូ​មី​ក្រុង កើតឡើង​ចំនួន ៥​ករណី និង​ករណី​វិជ្ជមាន កូ​វីដ​ធម្មតា ចំនួន ២​ករណី​។ ប្រធាន​មន្ទីរអប់រំ​បន្ថែម​ថា ការឆ្លង​នេះ​ដើមហេតុ ក៏​មិនមែន​កើតឡើង​នៅក្នុង​សាលារៀន​ដែរ​។

លោក​ក៏​បញ្ជាក់​ដែរ​ថា សម្រាប់​ពេល​បច្ចុប្បន្ន ពិសេស​ក្រោយពី​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី ២០២១-២០២២ គឺ​គ្រប់​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​និង​ឯកជន បាន​អនុវត្ត​នូវ​វិធានការ​ការពារ​បាន​ល្អ​ប្រសើរ​៕ ​អត្ថ​ប​ទ៖ គឹម​ហុក​

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        137
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        95
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm