ក្រុមហាម៉ាស បញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចព្រមព្រៀងហ្កាហ្សា ក្រោយលោក Trump ប្រាប់ឱ្យដោះលែងចំណាប់ថ្នូរ

2025/09/04 06:09:54 pm        74

ក្រុមហាម៉ាស បានអះអាងជាថ្មីកាលពីថ្ងៃពុធ (៣ កញ្ញា) ថា ខ្លួនបានត្រៀមរួចជាស្រេចហើយ សម្រាប់កិច្ចព្រមព្រៀងដ៏ទូលំទូលាយមួយនៅតំបន់ហ្កាហ្សា ដែលតាមរយៈនោះ ចំណាប់ថ្នូរអ៊ីស្រាអែលទាំងអស់ ត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ក្នុងតួលេខដែលបានព្រមព្រៀងគ្នា។

ការលើកឡើងរបស់ក្រុមនេះ បានធ្វើឡើងភ្លាមៗបន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានបង្ហោះសារលើបណ្ដាញសង្គម ប្រាប់ឱ្យក្រុមហាម៉ាស ដោះលែងចំណាប់ថ្នូរទាំង ២០នាក់មកវិញ។

គួរឱ្យដឹងថា ចំណាប់ថ្នូរនៅហ្កាហ្សា សល់សរុបប្រមាណ ៥០នាក់ទៀត ហើយមន្រ្តីអ៊ីស្រាអែល ប្រកាសថា ក្នុងចំណោមអ្នកសេសសល់នោះ មាន ២៨នាក់បានស្លាប់បាត់ទៅហើយ ខណៈ ២០នាក់ទៀត ត្រូវជឿថានៅរស់ ចំណែកជោគវាសនាមនុស្ស ២នាក់ទៀត នៅមិនទាន់ដឹងច្បាស់នៅឡើយ។

ការិយាល័យរបស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu បានរិះគន់ការអត្ថាធិប្បាយរបស់ក្រុមហាម៉ាស នៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖ «ជាអកុសល នេះគ្រាន់តែជាកលល្បិចមួយទៀតប៉ុណ្ណោះរបស់ក្រុមហាម៉ាស ដោយមិនមានអ្វីថ្មីឡើយ»។

ការិយាល័យរបស់លោក Netanyahu បានបញ្ជាក់ឡើងវិញថា សង្គ្រាមនៅហ្កាហ្សា នឹងបញ្ចប់បាន លុះត្រាតែចំណាប់ថ្នូរទាំងអស់ត្រូវដោះលែង ក្រុមហាម៉ាសត្រូវដកហូតអាវុធ ដែនដីហ្កាហ្សាគ្មានយោធា អ៊ីស្រាអែលបង្កើតការគ្រប់គ្រងផ្នែកសន្តិសុខលើតំបន់នោះ ហើយរដ្ឋបាលស៊ីវិលថ្មីមួយត្រូវបង្កើតឡើង៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am        14
អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am        33
ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am        28

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm