សម្តេចប្រមុខរដ្ឋស្ដីទី ប្រាប់ទូតប្រទេសបួគីណាហ្វាសូថា «ក្នុងនាមប្រទេសក្រីក្រអ្វីដែលត្រូវប្រយ័ត្នបំផុតគឺជំនួយ និងការផ្ដល់យោបល់ពីបរទេស»

2025/09/04 07:02:01 pm        337

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា ចូលជួប និងប្រគល់សារតាំង នៅវិមានព្រឹទ្ធសភា រាជធានីភ្នំពេញ។

ក្រោយជំនួបនេះ អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងថា នៅក្នុងជំនួបទទួលសារតាំងនេះ សម្ដេចតេជោ ហ៊ុន សែន បានសម្ដែងនូវការស្វាគមន៍ និងអបអរសាទរចំពោះឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា, សម្ដេចតេជោ សង្ឃឹមថា វត្តមានរបស់ឯកឧត្តមឯកអគ្គរដ្ឋទូតនៅពេលនេះនឹងធ្វើឱ្យទំនាក់ទំនងរវាងកម្ពុជា និងបួគីណាហ្វាសូនឹងកាន់តែរីកចម្រើនបន្ថែមទៀតបន្ទាប់ពីប្រទេសនេះ បានបង្កើតទំនាក់ទំនងការទូតផ្លូវការជាមួយកម្ពុជាអស់រយៈពេល១៥ឆ្នាំកន្លងមកនេះ។

នៅក្នុងឱកាសនោះ ឯកឧត្តម Daouda Bitie ឯកអគ្គរដ្ឋទូត សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ប្រចាំកម្ពុជា បានសម្ដែងនូវការអរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលបានផ្ដល់មហាកិត្តិយសដ៏ធំធេងសម្រាប់ឯកឧត្តមបានប្រគល់សារតាំងនៅក្នុងឱកាសនេះ។ ឯកឧត្តម បានជម្រាបជូនសម្ដេចតេជោថា ជាមោទនភាពសម្រាប់ឯកឧត្តមដែលបានមកបំពេញការងារជាឯកអគ្គរដ្ឋទូតរបស់ បួគីណាហ្វាសូប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដែលជាឯកអគ្គរដ្ឋទូតដំបូងគេបំផុតតំណាងឱ្យប្រទេសរបស់ឯកឧត្តម។

ក្នុងឱកាសនោះ ឯកឧត្តមក៏បានជម្រាបសម្ដេចតេជោដែរថា នេះជាឱកាសមួយដ៏ល្អណាស់ ដោយឯកឧត្តមអាចបាននាំនូវពាក្យផ្ដាំផ្ញើរបស់ឯកឧត្តមប្រធានាធិបតីរបស់សាធារណរដ្ឋប្រជាមានិតបួគីណាហ្វាសូ ថា នៅពេលដែលឯកឧត្តមមកបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជានឹងជាឱកាសមួយបានរៀនសូត្របន្ថែមទៀត និងដកស្រង់បទពិសោធន៍ដ៏សំខាន់ចេញពីព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថា ប្រទេសកម្ពុជា និងបួគីណាហ្វាសូ គឺមានប្រវត្តិធ្លាប់ឋិតនៅក្រោមអាណានិគមរបស់បារាំងដូចគ្នា ដូច្នេះប្រវត្តិមួយចំនួនមានភាពប្រហាក់ប្រហែលគ្នា ហើយជាពិសេសឯកឧត្តមចាប់អារម្មណ៍ផ្ទាល់ទៅលើបទពិសោធន៍ផ្ទាល់របស់សម្ដេចតេជោ ដែលបានដឹកនាំប្រទេសនាពេលកន្លងមកដែលនេះជាបទពិសោធន៍មួយដែលឯកឧត្តមទន្ទឹងរងចាំក្នុងការរៀនសូត្រក្នុងពេលដែលឯកឧត្តមបំពេញការងារនៅព្រះរាជាណាចក្រកម្ពុជា។

ក្នុងឱកាសនោះសម្ដេចតេជោ បានសម្ដែងនូវក្ដីរីករាយក្រោយបានស្ដាប់នូវការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត បួគីណាហ្វាសូ ដោយសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចពេញចិត្តនៅក្នុងការចែករំលែកនូវបទពិសោធន៍ និងទទួលស្គាល់ដែលប្រទេសកម្ពុជា និងបួគីណាហ្វាសូ មានភាពប្រហាក់ប្រហែលគ្នា ជាពិសេសឋិតនៅក្រោមអាណានិគមរបស់បារាំងដូចគ្នា។

ក្នុងឱកាសនោះសម្ដេចតេជោបានប្រាប់ទៅឯកឧត្តមឯកអគ្គរដ្ឋទូតថា ក្នុងនាមយើងជាប្រទេសក្រីក្រ អ្វីដែលយើងត្រូវប្រយ័ត្នបំផុតនោះ គឺជំនួយរបស់បរទេស ពីព្រោះជំនួយរបស់បរទេសនេះ គឺសំខាន់ណាស់ពីព្រោះជំនួយខ្លះអាចជះផលអវិជ្ជមានសម្រាប់ប្រទេសរបស់ខ្លួនក៏អាចថាបានដែរ ប្រសិនបើខ្វះការគិតគូរឱ្យបានស៊ីជម្រៅ។ ទន្ទឹមនឹងនេះ សម្ដេចតេជោ បានបន្តថា សម្រាប់ការវិនិយោគពីបរទេសគឺសំខាន់ហើយ ប៉ុន្ដែអ្វីដែលសំខាន់បំផុត គឺការវិនិយោគនៅក្នុងស្រុក ការធ្វើពាណិជ្ជកម្មនៅក្នុងស្រុក ដែលជាចំណុចសំខាន់មួយដើម្បីទាក់ទាញវិនិយោគិនពីក្រៅប្រទេសបន្ថែមទៀតពីព្រោះអ្នកវិនិយោគនៅក្រៅប្រទេសមើលឃើញពីការវិនិយោគល្អប្រសើរ និងស្ថិរភាពនៅក្នុងប្រទេសទើបគេមកវិនិយោគ។

សម្ដេចតេជោ ក៏បានចែករំលែកដល់ឯកឧត្តម ឯកអគ្គរដ្ឋទូត ពាក់ព័ន្ធទៅនឹងការផ្ដល់យោបល់ គឺត្រូវមានការប្រុងប្រយ័ត្នចំពោះការផ្ដល់យោបល់ពីបរទេស ជាពិសេសប្រទេសអ្នកមានមួយចំនួនផងដែរ ដោយការផ្ដល់យោបល់ទាំងនោះមិនប្រាកដថាត្រឹមត្រូវទាំងស្រុងទេ ដូច្នេះយោបល់របស់ពួកគេគឺត្រូវថ្លឹងថ្លែងឱ្យបានស៊ីជម្រៅពីព្រោះបទពិសោធន៍របស់កម្ពុជា គឺបានឆ្លងកាត់រួចមកហើយដូចជាការផ្ដល់យោបាល់ឱ្យកម្ពុជាលក់ វិស័យគយទៅឱ្យវិស័យឯកជនជាដើមដែលនេះជារឿងមិនត្រឹមត្រូវ។

សម្ដេចតេជោបានថ្លែងថា ពេលខ្លះប្រទេសអ្នកមានមួយចំនួនពួកគេមានសំណាង គ្រាន់តែបានកើតនៅក្នុងប្រទេសអ្នកមានប៉ុន្ដែមិនប្រាកដថា ពួកគេមានខួរក្បាលល្អជាងប្រទេសអ្នកក្រ ឬក៏មេដឹកនាំ ឬប្រជាជនប្រទេសអ្នកក្រនោះទេ។

ទាក់ទងនឹងទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបួគីណាហ្វាសូ ឯកឧត្តមឯកអគ្គរដ្ឋទូតបានជំរុញឱ្យប្រទេសទាំងពីរពង្រឹងទៅលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ខណៈប្រទេសបួគីណាហ្វាសូសម្បូរទៅដោយធនធានរ៉ែ ដែលអាចពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា។ ក្រៅពីនេះក៏ពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកយោធា និងដោះមីនជាដើម និងការពង្រីកទៅលើកិច្ចសហប្រតិបត្ដិការសំខាន់ៗដ៏ទៃទៀតចំពោះការគាំទ្រគ្នានៅលើឆាកអន្តរជាតិ។

សម្ដេចតេជោ បានស្វាគមន៍ចំពោះការលើកឡើងរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ទាក់ទងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរនេះ ដោយសម្ដេចតេជោបានបញ្ជាក់ថា ភាគីទាំងពីរគួរតែបង្កើតឱ្យមាននូវកិច្ចព្រមព្រៀងដែលមានអនុស្សរណៈនៃការយោគយល់គ្នាមួយ ដើម្បីពិភាក្សាគ្នា ក្នុងការធ្វើយ៉ាងណារកចំណុចដែលត្រូវអភិវឌ្ឍរវាងប្រទេសទាំងពីរឱ្យបាន ក្នុងទិសដៅណាមួយដែលប្រទេសទាំងពីរមាន និងបង្កើតឱ្យមានក្រុមការងារដើម្បីពិភាក្សា និងធ្វើការងារជាមួយគ្នា៕

អត្ថបទដែលទាក់ទង

រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm        1
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ជួបជាមួយអ្នករាយការណ៍ពិសេស អ.ស.ប បន្ទុក​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅកម្ពុជា
2026/07/23 11:43:19 pm        1
មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 11:32:14 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សហរដ្ឋអាមេរិកច្រានចោលការអះអាងរបស់អ៊ីរ៉ង់អំពីការគ្រប់គ្រងលើច្រកសមុទ្រហ័រមូស

2026/07/23 06:40:49 pm
​រយៈពេល១ឆ្នាំទៅហើយ ដែលពលរដ្ឋភៀសសឹកនៅខេត្តព្រះវិហារមិនអាចវិលទៅលំនៅឋាន ព្រោះតែយោថៃនៅតែឈ្លានពានខុសច្បាប់
2026/07/23 06:34:45 pm
​នាយករដ្ឋមន្ត្រីថៃថ្កោលទោសការវាយប្រហារប្រដាប់​អាវុធនៅភាគខាងត្បូង និងបញ្ជាឱ្យតាមរកជន​ល្មើស
2026/07/23 06:34:05 pm
​សារព័ត៌មាន Politico៖យុទ្ធនាការផ្លូវអាកាសរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ កំពុងបាត់បង់ប្រសិទ្ធភាព
2026/07/23 06:31:33 pm
​រុស្ស៊ី បញ្ជាក់​ថា បានប្រាប់​​លោក Rubio កុំ​ឱ្យ​ដឹក​ជញ្ជូនអាវុធទៅអ៊ុយក្រែន
2026/07/23 06:25:34 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm