ឯកឧត្ដម​ឧបនាយក​រដ្ឋមន្ដ្រី យឹម ឆៃលី និង​លោកជំទាវ អញ្ជើញ​ចែក​អំណោយ​ដល់​ពលរដ្ឋ​ក្រីក្រ​នៅ​ស្រុក​ព្រៃនប់​

2022/01/25 01:59:33 am        557

​ព្រះសីហនុ​៖ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី ប្រធាន​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៍​វិស័យ​កសិកម្ម និង​ជនបទ និង​លោកជំទាវ និង​សមាគម​ពុទ្ធបរិស័ទ ​នៃ​ព្រះវិហារ ឆុង​តឺ រួម​នឹង​លោក​ឧកញ៉ា ឡាំ លី ប្រធាន​ក្រុមហ៊ុន​ផលិត​ឱសថ មេ​ឌី​កូ ព្រមទាំង​ថ្នាក់ដឹកនាំ​ក្រុមប្រឹក្សា​ស្តារ​អភិវឌ្ឍ​ន៏​វិស័យ​កសិកម្ម និង​ជនបទ បាន​រួម​គ្នា​នាំយក​អំណោយ មក​ចែកជូន​គ្រួសារ​ក្រីក្រ​ចំនួន ២២៥​គ្រួសារ មកពី​ឃុំ​សំ​រ៉ុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។

​ពិធី​នេះ ត្រូវបាន​រៀបចំ​ធ្វើ​នៅមុខ​ខ្លោងទ្វារ​ប្រាសាទបារមី​បន្ទាយទ័ព ខេត្ត​ព្រះសីហនុ ដែល​យកតាម​រចនាបទ ខ្លោងទ្វារ​ទន្លេ​អុំ ប្រាសាទអង្គរវត្ត​ធំ កាលពី​ចុង​ស​ប្តា​ហ៏​កន្លងទៅ ដោយមាន​ការចូលរួម​ពី​អាជ្ញាធរ​ដែនដី​ផង​ដែរ​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី បាន​នាំយក​នូវ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និង​សម្តេច​កិត្តិ​ព្រឺ​ទ្ធ​បណ្ឌិត ប៊ុនរ៉ានី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង ទ្វេរ​តែងតែ​គិតគូ​ពី​សុខទុក្ខ និង​ការលំបាក​នានារ​បស់បង​ប្អូន​ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស ហើយ​សម្តេច​តែង តែ​ណែនាំ​ដល់​មន្ត្រី​ទាំងអស់ ទាំង​ថ្នាក់ជាតិ ថ្នាក់ក្រោម​ជាតិ និ​ថ​អជ្ញាធរ​ដែនដី​គ្រប់លំដាប់​ថ្នាក់ ត្រូវតែ​យកចិត្ត ទុកដាក់​ខ្ពស់​ចំពោះ​សុខទុក្ខ​របស់​បងប្អូន​ប្រជាពលរដ្ឋ ពោលគឺ​មិនត្រូវ​ទុក​ឲ្យ​នរណាម្នាក់​ជួប​ការលំបាក​ខ្វះខាត​រហូតដល់​ដាច់ពោះ​ស្លាប់​នោះទេ​។

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បន្តថា ក្នុង​គ្រា​ដ៏​លំបាក​នៃ​ការដោះស្រាយ​បញ្ហា​ជម្ងឺ​កូ​វីដ​១៩ និង​គ្រោះធម្មជាតិ​នានា​, រាជរដ្ឋាភិបាល​កម្ពុជា​ក្រោម​ការដឹកនាំ​ប្រកបដោយ​ភាពប៉ិនប្រសព្វ​របស់​ស​ម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី បាន​ខិតខំ​គ្រប់​លទ្ធភាព និង​កៀរគរ​ធនធាន ដើម្បី​ជួយ​ដោះស្រាយ​ជីវភាព​រស់នៅ និង​ថែរក្សា​សុខភាព​ជូន​ដល់​ប្រជាពលរដ្ឋ​នៅ​គ្រប់​ទីកន្លែង​ទាំងអស់ ដោយ​ធានាថា​ប្រជាពលរដ្ឋ​គ្រប់រូប មាន​សុវត្ថិភាព​គ្រប់គ្រាន់ មាន​ស្បៀង​ហូប​គ្រប់គ្រាន់ មាន​ជម្រក​ស្នាក់នៅ​សមរម្យ និង​មានការ​ថែទាំ​សុខភាព​បានល្អ​គ្រប់ៗ​គ្នា​។

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ក៏បាន​ណែនាំ​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺ​កូ​វីដ​១៩ និង​ជំងឺ​ដ​ង្កា​ត់​ផ្សេងៗ​ទៀត បើទោះបីជា​ស្ថានភាព​នៃ​ជម្ងឺ​កូ​វីដ​១៩ មានការ​ថមថយ​ក៏ដោយ ដោយ​ត្រូវ​អនុវត្តតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល និង​វិធានការ បី​ការពារ និ​ថ​បី​កុំ ឲ្យ​បាន​ខ្ជាប់ខ្ជួន និង​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​ខិតខំ​ប្រកប​របរ​ចិញ្ចឹមជីវិត និង​បង្កបង្កើនផល​ដាំ​ដំណាំ​គ្រប់​ប្រភេទ ដើម្បី​បង្កើន​ជីវភាព​រស់នៅក្នុង​បរិបទ​នៃ​ជំងឺ​កូ​វីដ​១៩ ដែល​មិនទាន់​ផុតរលត់​នៅឡើយ​៕​

អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        162
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        152
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​[UPDATE] ចំនួនអ្នកស្លាប់ដោយសារបំណាក់ដីកើនឡើងដល់ជាង១០នាក់នៅភាគនិរតីប្រទេសចិន និង៥០ នាក់នៅតែបាត់ខ្លួន

2026/07/24 10:42:49 am
​កម្ពុជា ជួបសិង្ហបុរី បើកឆាកខួប ៣០ឆ្នាំ នៃពានបាល់ទាត់អាស៊ាន ម៉ោង ៧យប់នេះ នៅស្ដាតមរតកតេជោ
2026/07/24 10:41:54 am
​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ
2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm