៦ខែដើមឆ្នាំនេះមន្រ្តីទទួលពាក្យសុំកែទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានជិត២ម៉ឺនច្បាប់ ខណៈចុងឆ្នាំនេះអគ្គនាយកដ្ឋានអត្តសញ្ញាណកម្មនឹងដាក់ឱ្យដំណើរការសេវាឌីជីថល

2025/09/04 08:16:48 pm        190

ភ្នំពេញ៖ ក្នុងឆមាសទី១ ឆ្នាំ២០២៥នេះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ បានទទួលពាក្យស្នើសុំកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានពីរដ្ឋបាលក្រុង ស្រុក ខណ្ឌ តាមរយៈរដ្ឋបាលរាជធានី ខេត្ត និងការមកស្នើផ្ទាល់នៅអគ្គនាយកដ្ឋាន បានសរុប១៩.៦៥៨ច្បាប់។ ក្នុងនោះ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានទទួលពាក្យស្នើសុំដោយផ្ទាល់ចំនួន ១១.៦៩៤ច្បាប់ និងទទួលពាក្យស្នើសុំតាមរយៈរដ្ឋបាលរាជធានី-ខេត្ត ចំនួន ៧.៩៦៤ច្បាប់។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បណ្ឌិត តុប នេត អគ្គនាយក នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បានរម្លឹកថា ក្រសួងមហាផ្ទៃ បានធ្វើយុទ្ធនាការចុះបញ្ជីអត្រានុកូលដ្ឋានចល័តនៅទូទាំងប្រទេសរយៈពេលជាង២ឆ្នាំ នៅឆ្នាំ២០០៤ និងឆ្នាំ២០០៦ ដើម្បីផ្តល់សំបុត្រកំណើតឡើងវិញជូនប្រជាពលរដ្ឋ។ ទន្ទឹមនឹងភាពជោគជ័យនៃការចុះបញ្ជីអត្រានុកូលដ្ឋានក្នុងអំឡុងពេលយុទ្ធនាការ ឯកឧត្តមបានឱ្យដឹងថា ការអនុវត្តចុះបញ្ជីនោះ ក៏ជួបបញ្ហាប្រឈមមួយចំនួន គឺកំហុសឆ្គងទិន្នន័យ ជាអាទិ៍ ខុសអក្ខរាវិរុទ្ធលើនាមត្រកូល-នាមខ្លួន ឬខុសថ្ងៃខែឆ្នាំកំណើត ឬខុសទីកន្លែងកំណើត និងប្រជាពលរដ្ឋខ្លះបានចុះបញ្ជីអត្រានុកូលដ្ឋានប្រភេទតែមួយលើសពីមួយដង។

ឯកឧត្តម ឧត្តមសេនីយ៍ឯក បន្ថែមថា ដើម្បីដោះស្រាយបញ្ហាទាំងនេះ ក៏ដូចជាសម្រួលដល់ការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ រាជរដ្ឋាភិបាលកម្ពុជាក៏បានដាក់ចេញអនុក្រឹត្យស្តីពីមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ជាតិ ដោយបានផ្តល់សមត្ថកិច្ចពិនិត្យសម្រេចកែតម្រូវ និងមោឃភាពទិន្នន័យបញ្ជីអត្រានុកូលដ្ឋាន ហើយបន្ទាប់មក ក្រសួងមហាផ្ទៃក៏បានចេញសេចក្តីណែនាំជាបន្តបន្ទាប់ រួមមាន សេចក្តីណែនាំ ស្តីពីការកែតម្រូវ និងការធ្វើមោឃភាពនៃបញ្ជីអត្រានុកូលដ្ឋាន ដែលត្រូវអនុវត្តក្នុងរយៈពេល០២ឆ្នាំ ចាប់ពីឆ្នាំ២០១៧ រហូតឆ្នាំ២០១៩ សេចក្តីណែនាំ ស្ដីពីការបន្តដំណើរការកែតម្រូវ និងការធ្វើមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន និង សេចក្តីណែនាំ ស្តីពីបែបបទ នីតិវិធីនៃការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដែលកំពុងអនុវត្តជាធរមាននាពេលបច្ចុប្បន្ន។

បើតាម សេចក្តីណែនាំទាំងនេះ ទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានដែលអាចកែតម្រូវបាន គឺជាទិន្នន័យដែលបានសរសេរខុស ឬភាន់ច្រឡំព័ត៌មាន ឬខកខានមិនបានបំពេញព័ត៌មាន ដោយមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ ក្នុងនោះមាន ខុសឆ្គងអក្ខរាវិរុទ្ធលើនាមត្រកូល និង/ឬនាមខ្លួន “ជាអក្សរខ្មែរ” និង “អក្សរឡាតាំង” របស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ការសរសេរខុស “ភេទ” ការចុះបញ្ជីដោយភាន់ច្រឡំលើថ្ងៃខែឆ្នាំកំណើតរបស់សាមីខ្លួន ឬរបស់ឪពុក ឬរបស់ម្តាយ ខុសថ្ងៃកំណើតសុរិយគតិ ខុសថ្ងៃកំណើតចន្ទគតិ ការភាន់ច្រឡំទីតាំងភូមិសាស្ត្ររដ្ឋបាល ខុសខ្ទង់ទីកន្លែងកំណើតសាមីខ្លួន ខកខានមិនបានចុះព័ត៌មាននៅក្នុងបញ្ជីអត្រានុកូលដ្ឋាន និងកែតម្រូវទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋានតាមសេចក្តីសម្រេចរបស់តុលាការ។

សម្រាប់ប្រជាពលរដ្ឋដែលមានកំហុសឆ្គងទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានដូចបានរៀបរាប់ខាងលើ សូមដាក់ពាក្យស្នើសុំ ១.សម្រាប់បញ្ជីនៅក្នុងឆ្នាំកំពុងអនុវត្ត (គិតពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣១ ខែធ្នូ មិនទាន់ឆ្លងចូលឆ្នាំថ្មី) ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅរដ្ឋបាល ឃុំ សង្កាត់ ។ ២.សម្រាប់បញ្ជីនៅក្នុងឆ្នាំកន្លងផុត (ហួសឆ្នាំកំពុងអនុវត្តនៃការចុះបញ្ជី) ប្រជាពលរដ្ឋអាចដាក់ពាក្យស្នើសុំកែតម្រូវទិន្នន័យ ឬមោឃភាពទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន នៅទីតាំងណាមួយដូចជា រដ្ឋបាលក្រុង ស្រុក ខណ្ឌ ឬ នាយកដ្ឋានអត្រានុកូលដ្ឋាន។ ដោយឡែក ការកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ក្រៅពី៩ចំណុចដែលបានកំណត់រៀបរាប់ខាងលើ មិនមែនជាសមត្ថកិច្ចរបស់មន្រ្តីអត្រានុកូលដ្ឋានថ្នាក់ជាតិទេ គឺជាសមត្ថកិច្ចរបស់តុលាការ ដែលមានសមត្ថកិច្ចតាមច្បាប់កំណត់។

ផ្អែកលើមូលដ្ឋាននៃការអនុវត្ត ការងារកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ឯកឧត្តមអគ្គនាយកអត្តសញ្ញាណកម្មបានកត់សម្គាល់ជារួមថា កំហុសទិន្នន័យនៃបញ្ជីអត្រានុកូលដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋមានលក្ខណៈចម្រុះ និងស្មុគស្មាញ ខណៈកំហុសមួយចំនួនបានកើតឡើងដោយអចេតនា ដោយកង្វះការប្រុងប្រយ័ត្នរបស់មន្ត្រី និងកំហុសមួយចំនួនទៀតបានកើតឡើងដោយបងប្អូនប្រជាពលរដ្ឋផ្តល់ទិន្នន័យមិនត្រឹមត្រូវ។

បើតាមឯកឧត្តមអគ្គនាយក ដើម្បីចៀសបង្កើតកំហុសទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋាន អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក៏បានណែនាំដល់ជំនួយការរដ្ឋបាលឃុំ សង្កាត់ ឬស្មៀន និងមន្ត្រីអត្រានុកូលដ្ឋានថ្នាក់ឃុំ សង្កាត់ ពិនិត្យផ្ទៀងផ្ទាត់រាល់ទិន្នន័យជាមួយឯកសារភ្ជាប់ឱ្យបានច្បាស់លាស់ និងត្រូវសាកសួរបញ្ជាក់អ្នកស្នើសុំចុះបញ្ជីមុនសម្រេចចុះបញ្ជី និងចេញសំបុត្រអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ។ សម្រាប់ប្រជាពលរដ្ឋ ដែលជាអ្នកស្នើសុំ សូមពិនិត្យរាល់ទិន្នន័យក្នុងបញ្ជីអត្រានុកូលដ្ឋានរបស់ខ្លួនឱ្យបានច្បាស់លាស់ និងត្រឹមត្រូវជាមុនសិន។ ក្នុងករណីឃើញមានកំហុសប្រជាពលរដ្ឋត្រូវស្នើសុំមន្ត្រីអត្រានុកូលដ្ឋានឃុំ សង្កាត់ កែតម្រូវទិន្នន័យកំហុសភ្លាមៗ។

បច្ចុប្បន្ន ឯកឧត្តម បណ្ឌិត តុប នេត បានបង្ហើបឱ្យដឹងថា អនុវត្តតាមគោលការណ៍ណែនាំឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម បាននឹងកំពុងរៀបចំសេចក្ដីព្រាង កំណត់ពីសមត្ថកិច្ចកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋាន ដោយមន្ត្រីអត្រានុកូលដ្ឋាន ឃុំ សង្កាត់ ក្រុង ស្រុក ខណ្ឌ និងរាជធានី ខេត្ត និងរៀបចំប្រព័ន្ធកែតម្រូវទិន្នន័យ និងមោឃភាពបញ្ជីអត្រានុកូលដ្ឋានតាមប្រព័ន្ធអេឡិចត្រូនិក នៅថ្នាក់ ក្រុង ស្រុក ខណ្ឌ រាជធានី ខេត្ត ដើម្បីផ្ដល់ជម្រើសជូនពលរដ្ឋ អាចស្នើសុំតាមប្រព័ន្ធអេឡិចត្រូនិក បន្ថែមលើការស្នើសុំដោយផ្ទាល់ ដោយការងារនេះអាចនឹងដាក់ដំណើរការនៅត្រីមាសទី៤ ឆ្នាំ២០២៥៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        126
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm