ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់សន្និសីទសារព័ត៌មានមួយ ដែលផ្តោតលើលទ្ធផលនៃដំណើរទស្សនកិច្ច ទៅកាន់ប្រទេសចិន នៅពេលអ្នកសារព័ត៌មានម្នាក់សួរអំពីមូលហេតុ និងអ្នកប្រព្រឹត្តិនៃព្រឹត្តិការណ៍សោកនាដកម្ម នៅអ៊ុយក្រែនថា ប្រទេសរុស្ស៊ី នឹងមិនអត់ឱនចំពោះអាកប្បកិរិយាមិនយកចិត្តទុកដាក់ចំពោះផលប្រយោជន៍របស់ខ្លួនឡើយ។

លោក ពូទីន បាននិយាយថា៖«តើអ្នកណាត្រូវស្តីបន្ទោសចំពោះសោកនាដកម្មដែលកំពុងកើតឡើង? អ្នកដែលនាំវាធ្លាក់ក្នុងស្ថានភាពបែបនេះ ដោយការមិនអើពើទាំងស្រុងចំពោះផលប្រយោជន៍របស់រុស្ស៊ី ក្នុងវិស័យសន្តិសុខ។ ប្រសិនបើនរណាម្នាក់គិតថា វាអាចធ្វើទៅបាន ដើម្បីប្រព្រឹត្តចំពោះប្រជាជននៃប្រទេសរបស់យើងដោយខ្វះការយកចិត្តទុកដាក់នោះ ពួកគេគួរតែដឹងថា យើងនឹងមិនអនុញ្ញាតឲ្យមានរឿងបែបនេះ កើតឡើងទេ នៅពេលដែលរុស្ស៊ីមើលព្រឹត្ដិការណ៍ដែលកើតឡើងនៅជុំវិញខ្លួន ហើយមិនបញ្ចេញប្រតិកម្មតាមវិធីណាមួយឡើយ»។
លោកប្រធានាធិបតី បានបន្ថែមថា បច្ចុប្បន្ន ក្រុមប្រទេសលោកខាងលិច កំពុងព្យាយាម «គេចចេញពីការទទួលខុសត្រូវ»ចំពោះជម្លោះអ៊ុយក្រែន៕
