អ្នកក្រុងហ្កាហ្សា ស្ទាក់ស្ទើរក្នុងការរត់ភៀសខ្លួនម្ដងទៀត ខណៈការវាយលុកថ្មីរបស់អ៊ីស្រាអែល ជិតមកដល់

2025/09/04 10:05:25 pm        116

សារព័ត៌មាន The Time of Israel បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍ (៤ កញ្ញា) នេះថា កាំភ្លើងធំ និងគ្រាប់បែកបានបន្តវាយប្រហារឥតឈប់ឈរនៅជុំវិញទីក្រុងហ្កាហ្សា ដែលជាក្រុងធំបំផុតរបស់ដែនដីហ្កាហ្សាស្រ្ទីប ហើយអ៊ីស្រាអែល បានសន្យាថានឹងដាក់បើកយុទ្ធនាការសឹកថ្មី ដែលធ្វើឱ្យប្រជាជនប៉ាឡេស្ទីននៅទីក្រុងនេះកំពុងរួមរឹតដោយភាពភ័យខ្លាច ដោយមិនប្រាកដចិត្តឡើយថាត្រូវភៀសខ្លួនចេញម្ដងទៀត ឬយ៉ាងណា ហើយនឹងមានអ្វីកើតឡើងប្រសិនបើពួកគេធ្វើបែបនេះ។

អ៊ីស្រាអែល បានប្រកាសថា ទីក្រុងហ្កាហ្សា ដែលស្ថិតនៅភាគខាងជើងនៃទឹកដីនេះ នឹងក្លាយជាតំបន់ប្រយុទ្ធ ខណៈយោធាកំពុងឆ្ពោះទៅមុខ ជាមួយនឹងផែនការគ្រប់គ្រងទីក្រុងនោះ នៅក្នុងយុទ្ធនាការមួយដើម្បីកម្ចាត់ក្រុមហាម៉ាស។ ផ្នែកខ្លះនៃទីក្រុងហ្កាហ្សា ត្រូវចាត់ទុកថាជា "តំបន់ក្រហម" រួចហើយ ដែលប្រជាជនប៉ាឡេស្ទីនត្រូវបញ្ជាឱ្យជម្លៀសខ្លួន មុនពេលមានការប្រយុទ្ធគ្នាខ្លាំងក្លាដែលរំពឹងទុក។

ទាំងអស់នោះធ្វើឱ្យអ្នកស្រុកស្ថិតលើមាត់ជ្រោះ រួមទាំងមនុស្សជាច្រើនដែលវិលត្រឡប់ទៅក្រុងហ្កាហ្សាវិញ បន្ទាប់ពីភៀសខ្លួនចេញពីទីនោះក្នុងដំណាក់កាលដំបូងនៃសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស។ អ្នកស្រុកប៉ាឡេស្ទីន ភ័យខ្លាចថា ការចាកចេញពីទីក្រុងនេះនៅក្នុងពេលបច្ចុប្បន្ន អាចមានន័យថាជាចាកចេញមិនវិលវិញ ខណៈយានឈូសឆាយអ៊ីស្រាអែល បានចូលទៅក្នុងសង្កាត់លំនៅឋានមួយចំនួនរួចទៅហើយ ហើយកងទ័ព និងមេដឹកនាំអ៊ីស្រាអែល ក៏គាំទ្រការជម្លៀសទ្រង់ទ្រាយធំរបស់ប្រជាជនប៉ាឡេស្ទីនពីតំបន់ហ្កាហ្សាផងដែរ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm