លោក Herbert Kickl ប្រធានគណបក្សសេរីភាពនៃប្រទេសអូទ្រីស (FPO) ដែលជាគណបក្សប្រឆាំងដ៏ធំបំផុត នៅក្នុងប្រទេសនេះ បាននិយាយថា សហភាពអឺរ៉ុប ចាំបាច់ត្រូវរៀបចំសន្និសិទរួមគ្នា ជាមួយប្រទេសរុស្ស៊ី ក្នុងគោលបំណងបង្កើតរចនាសម្ព័ន្ធសន្តិសុខរួម នៅក្នុងទ្វីបអឺរ៉ុប។
លោកបាននិយាយនៅលើកញ្ចក់ទូរទស្សន៍ OE24ថា៖«យើងត្រូវគិតមួយជំហានទៅមុខ៖អ្វីដែលនឹងកើតឡើង បន្ទាប់ពីសន្តិភាព ត្រូវបានបង្កើតឡើងរវាងរុស្ស៊ី និងអ៊ុយក្រែន»។ លោក Kickl បានកត់សម្គាល់ថា៖«ខ្ញុំគិតថា វាមានតម្លៃក្នុងការគិតថា តើជំហានឆ្ពោះទៅរកប្រទេសរុស្ស៊ី គួរតែត្រូវបានធ្វើឡើង និងរៀបចំសន្និសីទមួយ ក្នុងអំឡុងពេលដែលរចនាសម្ព័ន្ធសន្តិសុខរួមសម្រាប់អឺរ៉ុប អាចត្រូវបានបង្កើតឡើងនោះ»។
អ្នកនយោបាយរូបនេះ បានកត់សម្គាល់ថា ចំណាត់ការបែបនេះ នឹងអាចធ្វើឲ្យចេញផុតពីស្ថានការណ៍«នៃការបាត់បង់ទៅវិញទៅមក នៅពេលដែលមានគ្រោះថ្នាក់នៃការកើតឡើងនូវ«ការបែកបាក់» និងការប្រណាំងប្រជែងអាវុធថ្មី ដែលអាចនាំឲ្យមានការកើនឡើងភាពតានតឹង នៅពេលណាមួយ»។ លោកបានបន្ថែមថា បណ្តាប្រទេសសហភាពអឺរ៉ុប គួរតែផ្តោតលើអ្វីដែលជារឿងធម្មតាសម្រាប់រុស្ស៊ី និងអឺរ៉ុប ដែល «អាចជួយឲ្យឈានដល់ការយល់ដឹងគ្នាទៅវិញទៅមក ផ្ទុយពីភាពខ្វែងគំនិតគ្នាទាំងអស់»៕