មេដឹកនាំអឺរ៉ុប ប្រឈមនឹងជម្រើសដ៏តឹងតែង ខណៈអង់គ្លេស និងបារាំង ធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំមួយទៀតស្តីពីអ៊ុយក្រែន

2025/09/04 10:48:00 pm        60

បណ្តាប្រទេសនៅអឺរ៉ុប កំពុងប្រឈមនឹងជម្រើសដ៏លំបាក ខណៈក្រុមចម្រុះនៃប្រទេសទាំងនេះ ជួបប្រជុំគ្នា ក្នុងទីក្រុងប៉ារីស នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពិភាក្សាអំពីការធានាសន្តិសុខសម្រាប់អ៊ុយក្រែនក្រោយសង្រ្គាម។

សង្រ្គាម កំពុងរាលដាលឥតឈប់ឈរ ដោយពុំមានបទឈប់បាញ់កើតឡើងពិតប្រាកដ ហើយបញ្ហា សំខាន់ដែលពាក់ព័ន្ធនឹងការចូលរួមរបស់អាមេរិកក្នុងការធានាសន្តិសុខនាពេលអនាគតរបស់អ៊ុយក្រែននៅតែមិនទាន់ដោះស្រាយបាន។

អស់រយៈពេលជាច្រើនខែមកហើយ អ្វីដែលហៅថា «សម្ព័ន្ធនៃឆន្ទៈ» បាននឹងកំពុងជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីជំនួយសម្រាប់អ៊ុយក្រែន រួមទាំងការគូសវាសផែនការសម្រាប់ការគាំទ្រផ្នែកយោធា ប្រសិនបើបទឈប់បាញ់មួយ កើតមានឡើង ដើម្បីទប់ស្កាត់ការឈ្លានពានរបស់រុស្ស៊ី នាពេលអនាគត។

មេដឹកនាំក្រុមចម្រុះ មានប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង(Emmanuel Macron) និងនាយករដ្ឋមន្រ្តីអង់គ្លេសលោក Keir Starmer បានទទូចថា កម្លាំងធានាសន្តិសុខអឺរ៉ុបណាមួយ នៅក្នុងអ៊ុយក្រែន ត្រូវការការគាំទ្រពីសហរដ្ឋអាមេរិក។ ប៉ុន្តែខណៈពេលដែលប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានព្រលយពាក្យថា ប្រទេសរបស់លោក នឹងចូលរួម លោកបានងាកចេញពីការអំពាវនាវឲ្យមានបទឈប់បាញ់ នៅអ៊ុយក្រែន ហើយបានបដិសេធមិនអនុវត្តវិធានការសេដ្ឋកិច្ចបន្ថែមដ៏តឹងរ៉ឹង ដើម្បីដាក់ទណ្ឌកម្មទីក្រុងមូស្គូ។

ទោះបីជាលោក ត្រាំ បាននិយាយថា លោក «ខកចិត្ត» ចំពោះប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន ហើយបានចេញការគំរាមកំហែងជាច្រើន ដើម្បីព្យាយាមបញ្ឆោតលោក ពូទីន ឲ្យចេញចរចាបញ្ចប់អរិភាពក៏ដោយ ក៏មិនមានលទ្ធផលអ្វីដែរ។ នៅក្នុងកិច្ចប្រជុំជាមួយលោក ពូទីន ក្នុងរដ្ឋអាឡាស្កា ក្នុងខែសីហា លោក ត្រាំ បានបរាជ័យក្នុងការបញ្ចុះបញ្ចូលមេដឹកនាំរុស្ស៊ីឲ្យបញ្ឈប់ការប្រយុទ្ធគ្នា ហើយមិនទាន់បានប្រឹងប្រែង ដើម្បីសម្រួបសម្រួលឲ្យមានការចរចារវាងលោក ពូទីន និងប្រធានាធិបតីអ៊ុយក្រែនលោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅឡើយទេ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm