កុមារា អ៊ូ ពុធ​ថា​ណា មាន​មហិច្ឆតា​ធំក្រោយ​ឈ្នះ​មេដាយ​មាស​ថ្នាក់​ជាតិ ២​សម័យ​ត្រឹម​វ័យ ៨​ឆ្នាំ​

2022/01/25 03:11:51 am        100

​​វ៉ូ​វី​ណា​ម៖ កុមារា អ៊ូ ពុធ​ថា​ណា បានបង្ហាញ​នូវ​ក្ដី​រីករាយ​ជាខ្លាំង ក្រោយ​ដណ្ដើមបាន​មេដាយមាស​ជា​លើក​ទី​២ ក្នុងការ​ប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ដ្បិត​ខ្លួន​ទើប​មាន​វ័យ ៨​ឆ្នាំ​ប៉ុណ្ណោះ។ តាមរយៈ​សមិទ្ធផល​នេះបានធ្វើ​ឲ្យ​កុមារា​រូបនេះ មាន​មហិច្ឆតា​កាន់តែ​ធំក្នុង​ក្ដី​ស្រ​ម៉ៃ​ឆ្ពោះទៅ​ដណ្ដើម​មេដាយ​លើ​ឆាក​អន្ដរជាតិ នា​ថ្ងៃ​អនាគត។​

​កុមារា​ទើប​រៀន​ថ្នាក់​ទី​៣ រូបនេះបាន​បញ្ជាក់ថា នេះ​ជា​លើក​ទី​២ ហើយដែល​ខ្លួន​បាន​ចូលរួម​ប្រកួត​ជើងឯក​ថ្នាក់ជាតិ ក្រោយ​ហ្វឹកហាត់​រយៈពេល ២​ឆ្នាំកន្លងមក។ កាលពី​ឆ្នាំមុនគេ​ដណ្ដើមបាន​មេដាយមាសលើ​វិញ្ញាសា​ជា​ក្រុម។ ឯ​ឆ្នាំនេះគេ​លេង ២​វិញ្ញាសាគឺ​វិញ្ញាសា​សម្ដែង​មេគុន​ឯកជន ដែល​ដណ្ដើមបាន​មេដាយមាស​ក្នុងការ​ប្រកួត​ថ្ងៃ​បើកឆាក​ម្សិលមិញ និង​ការប្រកួត​វិញ្ញាសា​ជា​ក្រុម។​ ​ពុធ​ថា​ណា និយាយ​ថា ខ្លួន​ពិតជា​សប្បាយចិត្តដោយ​មិន​នឹកស្មាន​រូបគេ អាច​ដណ្ដើមបាន​មេដាយមាស​ជា​បន្ដបន្ទាប់​បែបនេះ​ឡើយ ហើយ​នេះ​គឺជា​កម្លាំងចិត្ត​មួយ​ដ៏​សំខាន់ ដែល​ជំរុញ​ឲ្យ​រូបគេ​កាន់តែ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ដើម្បី​ឈានទៅ​សម្រេច​ក្ដី​ស្រ​ម៉ៃដែល​រូបគេ​ដណ្ដើម​មេដាយ​ក្នុង​ការប្រកួត​អន្ដរជាតិ​ជូន​ជាតិនា​ថ្ងៃ​អនាគត ដូច​សិស្ស​ច្បង​របស់ខ្លួន រហូតដល់​ការប៉ង​ដណ្ដើម​មេដាយ​កម្រិត​ពិភពលោក​ទៀតផង។​

​ទន្ទឹម​ជាមួយគ្នាកីឡាការិនី ពៅ សុខា បានបង្ហាញ​នូវ​មោទនភាពចំពោះ​ភាព​រីកចម្រើន នៃ​ក្រុម​ថ្នាល​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា​បច្ចុប្បន្ន ជាក់ស្ដែង​ដូចជា​កីឡាករ​វ័យក្មេង អ៊ូ ពុធ​ថា​ណា ដែល​សុទ្ធសឹង​ជា​ធនធាន​បន្ដវេន​ប្រកបដោយ​សក្ដានុពល ហើយ​កីឡាការិនី​ជម្រើសជាតិ​រូបនេះរំពឹងថា កីឡាករ​ថ្នាល​ទាំងអស់នេះនឹង​បន្ដ​ការខិតខំ​ប្រឹង ដើម្បី​មានឱកាស​ក្នុងការ​ប្រកួត​កីឡា​យុវជន​អាស៊ីលើក​ទី​៥ ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះនា​ឆ្នាំ​២០២៩ ខាងមុខ​ផងដែរ។​ ​សូមបញ្ជាក់ថា ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ​ប្រចាំឆ្នាំ​២០២១ ដែល​លើក​មក​រៀបចំ​នៅ​ឆ្នាំនេះគឺ​ធ្វើការ​ប្រកួត​រយៈពេល ៣​ថ្ងៃចាប់ពី​ថ្ងៃទី​២៤ ដល់​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២២ នៅ​ទីលាននៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ ដោយមាន​ប្រតិភូ គ្រូបង្វឹក និង​កីឡាករ​-​កីឡាការិនី​ចូលរួម​សរុប ៨៦​នាក់មកពី ៩​សមាគម​/​ក្លិប និង​ក្រសួង ក្នុងនោះ​មាន​កីឡាករ ៣៤​នាក់ និង​កីឡាការិនី ២៤​នាក់ដែល​ធ្វើការ​ប្រកួត​លើ​វិញ្ញាសា​ចំនួន ១៧​វិញ្ញាសា៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am