នាវា​ផ្ទុក​យន្តហោះ​អាមេរិក​បើក​ចូល​សមុទ្រ​ចិន​ខាងត្បូង ខណៈ​មាន​ភាព​តានតឹង​រវាង​កោះ​តៃវ៉ាន់ និង​ចិន​

2022/01/25 05:30:22 pm        501

​អាមេរិក៖ នាវា​ផ្ទុក​យន្តហោះ​អាមេរិក​កាលពី​ថ្ងៃអាទិត្យ​បាន​ចូល​សមុទ្រ​ចិន​ខាងត្បូង ​ដើម្បី​ចាប់ផ្តើម​ប្រតិបត្តិការ​ស្របពេល​មាន​ភាព​តាន​តឹង​​កាន់តែខ្លាំង​ឡើង​រវាង​ចិន និង​កោះ​តៃវ៉ាន់​។​ ​យោងតាម​សេចក្តីថ្លែងការណ៍​របស់​កងទ័ពជើងទឹក​បាន​ឱ្យដឹងថា ក្រុម​នាវា​ផ្ទុក​យន្តហោះ ចម្បាំងរបស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ Carl Vinson និង Abraham Lincoln នឹងចូលរួម​ក្នុង​ប្រតិបត្តិការ​ដែលមាន​គោលបំណង​ពង្រឹង​ប្រតិបត្តិ​ការរួមបញ្ចូល​គ្នា​នៅ​សមុទ្រ ​និង​ការត្រៀមខ្លួន​ប្រយុទ្ធ​។​

​ឧ​ត្ត​មនា​វី​អាមេរិក​លោក Dan Martin មេបញ្ជាការ​ក្រុម​នាវា​ពិឃាត​ដឹកនាំ​ដោយ​នាវា​ផ្ទុក​យន្តហោះ USS Carl Vinson បាន​និយាយ​នៅក្នុង​សេច​ក្ដី​ថ្លែងការណ៍​ថា សមត្ថភាព​របស់​យើង​ក្នុងការ​ប្រមូលផ្តុំ និង​ធ្វើការជា​សមូហភាព​យ៉ាង​ឆាប់រហ័ស​ជាមួយនឹង​ក្រុម​នាវា​ពិឃាត CSG 3 បង្ហាញ​ពីសមត្ថភាពរបស់​កងទ័ពជើងទឹក​សហរដ្ឋអាមេរិក​ ក្នុងការ​បញ្ជូន​កម្លាំង​ដែនសមុទ្រ​ដ៏​ច្រើន​លើសលប់នៅពេលដែល​ត្រូវបាន​អំពាវ​នាវ​ ឱ្យ​គាំទ្រ​ដល់​តំបន់​ឥណ្ឌូ​ប៉ាស៊ីហ្វិក​សេរី និង​បើកចំហ​។ ​មេបញ្ជាការ​កងទ័ព​រំ​ដោះ​ប្រជាជន​ចិន​ទទួលបន្ទុក​ភាគខាងត្បូងបាន​និយាយថា ខ្លួន​បាន​ព្រមាន​នាវាចម្បាំង​របស់​សហរដ្ឋ​អាមេរិក​នៅ​សមុទ្រ​ចិន​ខាងត្បូង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​។

​សេចក្តីប្រកាស​ពី​កងទ័ពជើងទឹក​បានកើត​ឡើង​ ចំ​ថ្ងៃ​ដែល​កោះ​តៃវ៉ាន់​បាន​រាយការណ៍​ពី​យន្តហោះ​ចិនចំនួន ៣៩គ្រឿង, យន្តហោះ​ចម្បាំង ៣៤គ្រឿង, យន្តហោះ​ចម្បាំង​អេឡិចត្រូនិក​ចំនួន ៤គ្រឿង និង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ ១គ្រឿង​ហោះហើរ​នៅក្នុង​តំបន់​កំណត់​អត្តសញ្ញាណ​ការពារ​ដែនអាកាស​រប​ស់​ខ្លួន ដែល​ជាការ​លុកលុយ​ដ៏​ធំ​បំផុត​របស់​កងកម្លាំង​អាកាស​របស់​ចិន ​នៅក្នុងតំបន់​នោះចាប់តាំងពី​ខែតុលា​៕

អត្ថបទ៖ សុខមាន

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        125
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        118
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        117

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm