អង្គ​រថា​យ​ហ្គឺ​រ​ខ្ចី​ជើង ម៉ៅ ពិសិដ្ឋ ដើម្បី​ពង្រឹង​ក្រុម​នា​រដូវ​កាល​ថ្មី​

2022/01/25 05:36:54 pm        73

​បាល់ទាត់​៖ ក្លិប​អង្គ​រថា​យ​ហ្គឺ​របានប្រកាស​នាំចូល​សមាជិក​ថ្មី ១​រូប​ទៀតដើម្បី​ពង្រឹង​ក្រុម​ត្រៀម​រដូវ​កាល​ថ្មីឆ្នាំ​២០២២ ខាងមុខគឺ​ខ្សែប្រយុទ្ធ​វ័យក្មេង ម៉ៅ ពិសិដ្ឋ ដែល​ផ្ទេរ​មកពី​ក្លិប​ភ្នំពេញ​ក្រោ​នក្រោម​លក្ខខណ្ឌ​ខ្ចី​ជើង។​ ​នេះ​គឺជា​លើកដំបូង​ហើយដែល ម៉ៅ ពិសិដ្ឋ បាន​ចាក​ចេញពី​ក្រុម​សិង្ហ​ក្រហម បន្ទាប់ពី​ចំណាយពេល ៨​ឆ្នាំតាំងពី​ខ្លួន​ចូល​ហាត់​ជាមួយ​ក្រុមយុវជន​ថ្នាលកាលពី​ឆ្នាំ​២០១៣។

ពិសិដ្ឋ ក៏​ជា​កីឡា​ករទី​២ របស់​ភ្នំពេញ​ក្រោ​នដែល​ត្រូវបាន​ក្លិប​អង្គ​រថា​យ​ហ្គឺ​រ​ខ្ចី​ជើង​ផងដែរ បន្ទាប់ពី​កីឡាករ សឿត បារាំង ដែល​ទើប​ផ្ទេរ​ទៅកាន់​ក្លិប​ចាស់​វិញកាលពី​ថ្មីៗ។​ ​សូមបញ្ជាក់ថា យុវជន​មាន​ដើមកំណើត​ពី​ខេត្តព្រៃវែង​រូបនេះ បាន​ផ្ដើម​អាជីព​បាល់ទាត់​ដំបូងជាមួយ​ក្រុមយុវជន U14 ខេត្តព្រៃវែងកាលពី​ឆ្នាំ​២០១៣ មុន​រូបគេ​ទៅធ្វើ​តេស្ដ​ជាមួយ​ក្រុមយុវជន​ភ្នំពេញ​ក្រោ​ន ហើយ​បាន​ជាប់ និង​បាន​ហ្វឹកហាត់​មកទល់​បច្ចុប្បន្ន។​ ​រយៈពេល ៨​ឆ្នាំ​ចុង​ក្រោយនេះ ក្រៅពី​ដំឡើង​ឲ្យ​លេង​ក្រុម​ធំ​ភ្នំពេញ​ក្រោ​ន ម៉ៅ ពិសិដ្ឋ ក៏​តែង​ទទួលបាន​ការទុកចិត្ត​ពី​គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​យុវជនរហូតដល់​ក្រុម​ធំ កោះហៅ​ចូលរួម​ហ្វឹកហាត់ និង​ប្រកួត​លើក​ឆាក​អន្ដរជាតិ​រឿយៗ​ផងដែរ។ តែ​អ្វីដែល​អ្នកគាំទ្រ​ចាំ​មិន​ភ្លេចគឺ​រូបគេ​រកបាន ២​គ្រាប់ជួយ​ក្រុម U16 កម្ពុជាយកឈ្នះ U16 ទី​ម័​រ​ខាងកើត ៣-០ ហើយ​ឡើង​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រនៃ​ពានរង្វាន់ AFF U-16 Championship 2016 តែម្ដង៕

​អត្ថបទ៖ លី ឈុន​ឡា

អត្ថបទដែលទាក់ទង

MLS បើកការស៊ើបអង្កេតលើ Inter Miami ជុំវិញការចោទប្រកាន់ថាបានទាក់ទង Casemiro ដោយមិនគោរពបទប្បញ្ញត្តិ
2026/07/23 05:21:53 pm        71
Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 10:21:04 pm        283
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 09:22:24 pm        349

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm