មន្រី្តជាន់ខ្ពស់សុខាភិបាល អញ្ជើញបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ស្តីពី«ការពង្រឹង និងបង្កើនសេវាព្យាបាលថែទាំសង្រ្គោះប្រកបដោយគុណភាព»

2025/09/05 12:45:32 am        158

ភ្នំពេញ ៖ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ រដ្នលេខាធិការក្រសួងសុខាភិបាល និងជាប្រធានក្រុមប្រឹក្សាភិបាលនៃមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បានអញ្ជើញបើកទិវាសល្យសាស្ត្រ សម្ភព និងរោគស្ត្រី លើកទី៣ស្តីពី«ការពង្រឹង និងបង្កើនសេវាព្យាបាលថែទាំសង្រ្គោះប្រកបដោយគុណភាព» រយៈពេល០២ថ្ងៃ ចាប់ពីថ្ងៃទី៤-៥ ខែកញ្ញា ឆ្នាំ២០២៥។

​លោកស្រីសាស្រ្តាចារ្យជំនួយ គឹម រ័ត្ននា ប្រធានមជ្ឈមណ្ឌលជាតិគាំពាមាតា និងទារក បានលើកឡើងថា ឆ្នាំនេះជាឆ្នាំទី៣ ដែលមជ្ឈមណ្ឌលជាតិបានរៀបចំទិវាសល្យសាស្រ្ត សម្ភព និងរោគស្រ្តី ក្នុងគោលបំណង៖ (១)ចែករំលែកនូវបទពិសោធន៍ក្នុងការថែទាំ ព្យាបាល និងសង្គ្រោះមាតា និងទារក ដើម្បីកាត់បន្ថយនូវហានិភ័យនានា និងអត្រាមរណៈភាពដែលអាចបង្ការបាន។ (២)បង្ហាញរបកគំហើញថ្មីៗនៃការព្យាបាលដើម្បីបង្កើនគុណភាពនៃការបម្រើសេវាសុខភាព និង(៣)លើកកម្ពស់ការអនុវត្តនៃការថែទាំ ព្យាបាលនិងគាំពារ សុខភាពមាតា និងទារកប្រកបដោយសុវត្តិភាព។ ដោយឡែកប្រធានបទដែលនឹងលើកយកមកបង្ហាញ និងពិភាក្សាក្នុងរយៈពេល២ថ្ងៃនេះ គឺពាក់ព័ន្ធ នឹងការគ្រប់គ្រងការធ្លាក់ឈាមក្រោយសម្រាល, ការគ្រប់គ្រង និងព្យាបាលសុកស្អិតជាប់ស្បូន(Placenta Accreta spectrum), ការគ្រប់គ្រងការស្លោកខួរក្បាលលើស្រ្តីប្រកាច់ដោយជំងឺក្រឡាភ្លើង, ពិធីសារជាតិស្តីពីការពិនិត្យមរណភាពមាតា និងទារកជុំវិញកំណើត និងការឆ្លើយតប, ការគ្រប់គ្រង ព្យាបាលវះកាត់ដោយចោះ, កម្មវិធីស្រាវជ្រាវមហារីកមាត់ស្បូន, សារៈសំខាន់នៃការពិនិត្យអេកូសាស្រ្តលើគភ៌កូនពង, អត្ថប្រយោជន៍ការបំបៅកូនដោយទឹកដោះម្ដាយ, ជំងឺគ្រុនឈាមលើស្រ្តីមានផ្ទៃពោះ(ករណីសិក្សា), ការថែទាំផ្ទៃពោះមុនសម្រាល ផ្ទៃពោះដែលប្រឈមនឹងគ្រោះថ្នាក់ និងការគ្រប់គ្រង និងការព្យាបាល ការជាប់ហ្វ្រាំងអណ្ដាតលើទារក។ សិក្ខាសាលានេះមានការចូលរួមពីៈ

• លោក លោកស្រីសាស្រ្តាចារ្យ វេជ្ជបណ្ទិតផ្នែកសម្ភព និងរោគស្រ្តីនៃមន្ទីពេទ្យជាតិទាំង៨

• ឯកឧត្តម លោកជំទាវប្រធានមន្ទីរសុខាភិបាល ប្រធានគាំពារមាតា និងទារក មន្ទីរពេទ្យខេត្ត ស្រុក២៥រាជធានី ខេត្ត 

• គណៈវិជ្ជាជីវៈ សមាគមឆ្មប 

• សាកលវិទ្យាល័យវេជ្ជសាស្ត្រសុខាភិបាល សាលាបច្ចេកទេសថែទាំវេជ្ជសាស្ត្រ

• សាលាមធ្យមសិក្សាសុខាភិបាលភូមិភាគទាំង៤ 

• គ្លីនិកឯកជន ចំនួន ២៩(មកពីភ្នំពេញ ១៩ និងខេត្ត១០កន្លែង)

សរុបអ្នកចូលរួមផ្ទាល់ ៖ ៣០០ នាក់

សរុបអ្នកចូលរួមតាមប្រព័ន្ធនិម្មិត ៖ ១៣០០ នាក់។

 នាឱកាសនោះដែរ លោកជំទាវសាស្រ្តាចារ្យ អ៊ឹម សិទ្ធិការ្យ បានថ្លែងថា កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ប៉ិនប្រសប់ របស់សម្តេចមហាបរវធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា គឺបានផ្តល់អាទិភាពដល់វិស័យសុខាភិបាល និង ការគាំពារសុខភាពសង្គម ជាអាទិភាពសំខាន់មួយសម្រាប់ការ អភិវឌ្ឍមូលធនមនុស្ស ជាពិសេសមុំទី៣នៃបញ្ចកោណទី១ គឺការលើកកម្ពស់សុខុមាលភាព និងសុខភាពប្រជាជន។ ដូច្នេះ ទិវាសល្យសាស្ត្រ សម្ភព និង រោគស្ត្រីនាថ្ងៃនេះក្រោមប្រធានបទ «ពង្រឹង និងបង្កើនសេ វាថែទាំ ព្យាបាល និងសង្គ្រោះ ប្រកបដោយគុណភាព» គឺពិតជាឆ្លើយតបនឹងយុទ្ធសាស្ត្រអាទិភាពរបស់រាជរដ្ឋាភិបាល នីតិកាលទី៧នេះ។

លោកជំទាវ រដ្ឋលេខាធិការ បានបញ្ជាក់ទៀតថា ការបណ្តុះបណ្តាលជំនាញ ចំណេះដឹង ដល់មន្ត្រីសុខាភិបាល ជារឿងដែលថ្នាក់ដឹកនាំសុខាភិបាលគ្រប់ឋានានុក្រមត្រូវយកចិត្តទុកដាក់ខ្ពស់។ ការអភិវឌ្ឍជំនាញច្ចេកទេសថ្មីៗជា ប្រចាំ ការចែករំលែកបទពិសោធន៍ ការសិក្សាពីចំនុចខ្វះខាតនិងធ្វើការកែលម្អ គឺជាកត្តាដែលមិនអាចខ្វះបានសម្រាប់យើងជាអ្នកផ្តល់សេវាសុខាភិបាលជូនដល់ប្រជាពលរដ្ឋ។ ដើម្បីពង្រឹងគុណភាពសេវា និងបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋមកលើវិស័យសុខាភិបាលរបស់ជាតិ មន្ត្រីសុខាភិបាលគម្បី៖ ១) ត្រូវខិតខំ សិក្សាបង្កើនចំណេះដឹងលើជំនាញ បច្ចេកទេសថ្មីៗដែលប្រទេសជិតខាងរបស់យើង និងពិភពលោកមាន។ ២) ត្រូវបុរេសកម្មលើការងារវេជ្ជសាស្ត្រ។ ៣) ត្រូវគិតនូវអ្វីដែលថ្មី និងធ្វើអ្វីដែលថ្មីទើបយើងអាចទទួលបានលទ្ធ ផលថ្មី។ ៤) ត្រូវមានក្រមសីលធម៌វិជ្ជាជីវៈ គឺជាកត្តាគន្លឹះចាំបាច់សម្រាប់មន្ត្រីសុខាភិបាលគ្រប់រូបត្រូវប្រកាន់ឱ្យបានខ្ជាប់ខ្ជួនដើម្បីទាក់ទាញការពេញចិត្តរបស់ប្រជាជនមកលើ សុខាភិបាលជាតិយើង។ នៅក្នុងអាណត្តិ ថ្មីនេះ យើងឃើញថា សេវាសុខាភិបាលរបស់រដ្ឋ មានការប្រែប្រួលមុខមាត់ ទាំងថ្នាក់ជាតិ និងអន្តរជាតិ គួរជាទីមោទនៈ ជាក់ស្តែងប្រជាពលរដ្ឋដែលបានមកប្រើប្រាស់ សេវាសុខាភិបាលរបស់រដ្ឋបានសម្តែងនូវការពេញចិត្តមកលើមន្ត្រីសុខាភិបាលយើង ទាំងថ្នាក់ ជាតិ និង ថ្នាក់ក្រោមជាតិ។ទាំងអស់នេះគឺកើតឡើងដោយការខិតខំប្រឹងប្រែងរបស់ បងប្អូនទាំងអស់តាមរយះការខិតខំ បង្កើនគុណភាពនៃការថែទាំ ព្យាបាលប្រកបដោយការទទួលខុស ត្រូវខ្ពស់៕

អត្ថបទ រដ្ឋា

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        133
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        112

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm