ក្មេងៗហ្កាហ្សានាំគ្នាចុះឈ្មោះរៀនរាំក្បាច់ ដើម្បីបន្លប់អារម្មណ៍ អំឡុងពេលកើតមានសង្រ្គាម

2025/09/05 01:25:05 am        77

ក្មេងៗហ្កាហ្សានៅទីក្រុង Nuseirat នាំគ្នារៀនរាំតាមចង្វាក់ភ្លេង ដោយសង្ឃឹមថា វានឹងអាចបន្លប់អារម្មណ៍របស់ពួកគេ ភ្លេចរឿងពិតនៃសង្រ្គាមនៅជុំវិញពួកគេ ។

ក្មេងៗទាំងនេះ គឺជាផ្នែកមួយនៃក្រុមរាំក្បាច់ Camps Breakerz ដែលបន្តប្រតិបត្តិការនៅតំបន់ហ្កាហ្សា បើទោះបីជាមានសង្រ្គាម និងការជម្លៀសខ្លួនក៏ដោយ ។

តាមរយៈកម្មវិធី “Rise for Gaza”របស់ខ្លួន ក្រុមរាំក្បាច់នេះ មានគោលបំណងផ្តល់ការធូរស្បើយផ្លូវចិត្ត និងការថែទាំក្មេងៗចន្លោះ ៥០-៧០នាក់ដែលបានចុះឈ្មោះរៀនរាំ ។

ក្មេងស្រី Lynn Al-Khor អាយុ ១៤ឆ្នាំ ដែលបានជម្លៀសចេញពីសង្កាត់ Zeitoun នៅទីក្រុងហ្កាហ្សា និយាយថា ពេលដែលនាងហ្វឹកហាត់នៅទីនេះ វាបានធ្វើឲ្យនាងមានអារម្មណ៍ស្រស់ស្រាយជាងនៅក្នុងបរិយាកាសសង្រ្គាម ។ នាងមានអារម្មណ៍ខុសប្លែកពីមុន នាងមានអារម្មណ៍ល្អប្រសើរច្រើន ។

ក្មេងស្រី Lynn រស់នៅជាមួយឪពុកម្តាយរបស់នាង និងបងប្អូនបង្កើត ៤នាក់ នៅក្នុងសំពត់តង់ ។ អ្នកស្រី Maha ដែលជាម្តាយរបស់ក្មេងស្រី Lynn និយាយថា កម្មវិធីរាំ បានផ្តល់អ្វីមួយដល់កូនស្រីរបស់គាត់ ដើម្បីសំឡឹងមើលឆ្ពោះទៅមុខ ។

ដោយបង្កើតឡើងនៅឆ្នាំ ២០០៤ ក្រុមរាំក្បាច់ Camps Breakerz បានក្លាយជាមធ្យោបាយមួយសម្រាប់ការបញ្ចេញមតិខ្លួនឯងនៅតំបន់ហ្កាហ្សា ជាទីដែលសង្រ្គាមបានឆក់យកជីវិតរស់នៅធម្មតារបស់ក្មេងៗ ។

លោក Ahmad Al-Awadi គឺជាគ្រូបង្វឹកដឹកនាំការរាំក្បាច់ និយាយថា ពួកយើងបានរៀបចំកម្មវិធីរាំ អំឡុងពេលវេលាដ៏លំបាកទាំងនេះ ដើម្បីលើកកម្ពស់ការយល់ដឹង ហើយនិងផ្តល់ភាពធូរស្រាលផ្នែកផ្លូវចិត្ត គឺជាអ្វីមួយដែលអាចជួយក្មេងៗទប់ទល់នឹងបរិយាកាសសង្រ្គាមដែលពួកគេកំពុងរស់នៅជាមួយ ។

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        114
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        108
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        106

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm