ប្រធានាធិបតីបារាំងលោក អេម៉ានុយអែល ម៉ាក្រុង (Emmanuel Macron) បាននិយាយថា ការរៀបចំការធានាសន្តិសុខសម្រាប់ទីក្រុងគីវ ត្រូវបានបញ្ចប់។
លោក ម៉ាក្រុង បាននិយាយមុនពេលកិច្ចប្រជុំជាមួយលោក វ្ល៉ូឌីមី ហ្សេឡិនស្គី នៅទីក្រុងប៉ារីស ដូចដែលបានផ្សាយនៅលើគេហទំព័ររបស់វិមាន Elysee Palaceនៅលើបណ្តាញសង្គមX ថា យើង ដែលជាប្រជាជនអឺរ៉ុប បានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ការធានាសន្តិសុខដល់អ៊ុយក្រែន និងប្រជាជនអ៊ុយក្រែន នៅថ្ងៃដែលសន្តិភាព ត្រូវបានចុះហត្ថលេខា»។

លោក ម៉ាក្រុង បាននិយាយថា ប្រទេសចំនួន ៣៥ កំពុងចូលរួមនៅក្នុងសម្ព័ន្ធនៃឆន្ទៈ ក្នុងការផ្តល់ជំនួយដល់ទីក្រុងគីវ ដែលបង្កើតឡើងតាមគំនិតផ្តួចផ្តើមរបស់ទីក្រុងប៉ារីស និងទីក្រុងឡុងដ៍។ សន្និសីទតាមប្រព័ន្ធអ៊ីនធឺណិតនៃសម្ព័ន្ធនេះ ត្រូវធ្វើឡើងនៅថ្ងៃព្រហស្បតិ៍នេះ។ នៅពេលសន្និសីទ ត្រូវបានបញ្ចប់សព្វគ្រប់ មេដឹកនាំអឺរ៉ុប មានបំណងសន្ទនាតាមទូរស័ព្ទ ជាមួយប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ។ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក សឺហ្គេ ឡាវរ៉រូវ (Sergey Lavrov) បាននិយាយកាលពីថ្ងៃទី ៣០ ខែសីហាថា សកម្មភាពរបស់សម្ព័ន្ធនៃឆន្ទៈនេះ មានគោលបំណងធ្វើឲ្យប៉ះពាល់ដល់វឌ្ឍនភាពដែលកំពុងកើតមានលើដំណោះស្រាយអ៊ុយក្រែន បន្ទាប់ពីលទ្ធផលនៃទំនាក់ទំនងរវាងរុស្ស៊ីនិងសហរដ្ឋអាមេរិក៕
