អតីតនាយករដ្ឋមន្ត្រី លោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់) នឹងចាកចេញពីប្រទេសថៃតាមយន្តហោះឯកជនពី M JET នៅអាកាសយានដ្ឋានដនមឿង (Don Mueang Airport) ដើម្បីទៅពិនិត្យសុខភាព នៅប្រទេសសិង្ហបុរី។
មន្ត្រីអន្តោប្រវេសន៍ និងអាកាសយានដ្ឋាន បានធ្វើការត្រួតពិនិត្យឯកសារយ៉ាងតឹងរ៉ឹងលើលោក ថាក់ស៊ីន ដោយសារករណីផ្លូវច្បាប់របស់លោក ជាពិសេសករណីមាត្រា១១២ ដែលពេលនេះបានបញ្ចប់ហើយ។ លិខិតឆ្លងដែនដែលត្រូវបានដកហូតពីមុន ក៏ត្រូវបានប្រគល់ឲ្យវិញហើយ ដោយអាចឲ្យរូបលោកធ្វើដំណើរទៅក្រៅប្រទេស។ តែយ៉ាងណាក្ដី ករណីទាក់ទងនឹងការអនុវត្តការកាត់ទោសនៅជាន់ទី១៤ កំពុងស្ថិតក្នុងការពិចារណានៅឡើយ៕