ប្រមុខអង្គការណាតូ៖ មិនមែនរុស្ស៊ីជាអ្នកសម្រេចទេ ជុំវិញថា តើលោកខាងលិចអាចដាក់ពង្រាយទ័ព នៅអ៊ុយក្រែន ឬអត់

2025/09/05 03:10:24 am        124


ប្រមុខអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) នេះ បាននិយាយថា រុស្ស៊ីមិនមានសិទ្ធិវេតូនោះឡើយ ជុំវិញថា តើមហាអំណាចលោកខាងលិច អាចដាក់ពង្រាយកងទ័ព នៅប្រទេសអ៊ុយក្រែន ឬអត់ ដែលជាផ្នែកមួយនៃការធានាសន្តិសុខ ប្រសិនបើបទឈប់បាញ់ត្រូវបានឈានដល់។

លោក Rutte បានបញ្ជាក់ថា៖ «ហេតុអ្វីបានជាយើងចាប់អារម្មណ៍លើអ្វីដែលរុស្ស៊ីគិត អំពីកងទ័ព នៅអ៊ុយក្រែន? នេះគឺជាប្រទេសមានអធិបតេយ្យភាព។ វាមិនមែនជាអ្វីដែលពួកគេត្រូវសម្រេចនោះឡើយ។ រុស្ស៊ីមិនពាក់ព័ន្ធនឹងរឿងនេះទេ»។

បណ្ដាមេដឹកនាំមកពីក្រុម ដែលគេហៅថា សម្ព័ន្ធឆន្ទៈដឹកនាំដោយបារាំង និងអង់គ្លេស កំពុងជួបពិភាក្សាគ្នា នៅថ្ងៃព្រហស្បតិ៍នេះ ដើម្បីពង្រឹងការរួមចំណែកដល់ការធានាសន្តិសុខដែលបានគ្រោងទុក។

នៅក្នុងដំណើរទស្សនកិច្ចទៅកាន់ទីក្រុង Prague ប្រទេសឆេក លោក Rutte បាននិយាយថា៖ «ប្រសិនបើអ៊ុយក្រែនចង់មានកងកម្លាំងធានាសន្តិសុខ នៅក្នុងអ៊ុយក្រែន ដើម្បីគាំទ្រកិច្ចព្រមព្រៀងសន្តិភាព វាអាស្រ័យលើពួកគេ»។ ដោយសំដៅទៅប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ប្រមុខអង្គការណាតូបានបន្ថែមថា៖ «ខ្ញុំគិតថា យើងពិតជាត្រូវបញ្ឈប់ការមានឥទ្ធិពលខ្លាំងពេករបស់លោក Putin»។

គួរបញ្ជាក់ថា រុស្ស៊ីបានបញ្ជាក់ថា ខ្លួននៅតែប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះការដាក់ពង្រាយកងទ័ពលោកខាងលិចណាមួយ នៅក្នុងប្រទេសអ៊ុយក្រែន ជាផ្នែកនៃដំណោះស្រាយសន្តិភាពដែលអាចកើតមាន៕

អត្ថបទដែលទាក់ទង

ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm        371
លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm        370
មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm        361

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​គណបក្សប្រជាជនកម្ពុជាខេត្តកំពង់ស្ពឺ ប្រជុំបូកសរុបលទ្ធផលការងារខែកក្កដា ឆ្នាំ២០២៦ និងលើកទិសដៅភារកិច្ចខែបន្ទាប់

2026/07/25 05:54:48 pm
​ក្រសួងអប់រំ ផ្ដល់ឱកាសឱ្យសិស្សធ្វើទស្សនកិច្ចសិក្សានៅសិង្ហបុរី តាមរយៈកម្មវិធី ME-NISTER
2026/07/25 05:42:45 pm
​ការ​លាលែងពីតំណែងរបស់​រដ្ឋមន្ត្រីអប់រំឥណ្ឌា គឺ​ជាជ័យជម្នះដ៏ធំ សម្រាប់ក្រុមបាតុករយុវជន
2026/07/25 05:40:09 pm
​លោក Trump រិះគន់ព័ត៌មានក្លែងក្លាយ និងបង្កឱ្យមានភាពចម្រូងចម្រាស ជុំវិញការបោះឆ្នោតឆ្នាំ២០២៨
2026/07/25 05:37:55 pm
​មនុស្សយ៉ាង​តិច ៥នាក់ស្លាប់ ក្នុងហេតុការណ៍​បាក់ដី នៅភាគខាងជើងចិន
2026/07/25 05:34:58 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/25 02:14:13 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/25 08:36:17 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/25 04:22:44 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 10:59:16 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/25 01:48:26 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm