[UPDATE] លោកថាក់ស៊ីន បកស្រាយមូលហេតុនៃការទៅកាន់ទីក្រុងឌុយបៃ នៃអេមីរ៉ាត់អារ៉ាប់រួម មិនមែនជាប្រទេសសិង្ហបុរី

2025/09/05 04:05:17 pm        214

អតីតនាយករដ្ឋមន្ត្រីថៃ លោក ថាក់ស៊ីន ស៊ីណាវ៉ាត់ (Thaksin Shinawatra) បានពន្យល់ពីមូលហេតុដែលយន្តហោះឯកជនរបស់លោក ដំបូងឡើយ គ្រោងធ្វើដំណើរទៅកាន់ប្រទេសសិង្ហបុរី ត្រូវបានបង្វែរទៅទីក្រុងឌុយបៃ នៃប្រទេសអេមីរ៉ាត់អារ៉ាប់រួម វិញ។

ដោយសរសេរនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X បន្ទាប់ពីលោកបានទៅដល់ទីក្រុងឌុយបៃនៅព្រឹកព្រលឹមថ្ងៃសុក្រ ៥ កញ្ញា លោកថាក់ស៊ីន បាននិយាយថាដើមឡើយរូបលោកមានគម្រោងធ្វើដំណើរទៅប្រទេសសិង្ហបុរីដើម្បីពិនិត្យសុខភាពជាមួយវេជ្ជបណ្ឌិតម្នាក់ ដែលបានព្យាបាលលោកក្នុងអំឡុងពេលប៉ុន្មានឆ្នាំដែលលោកស្នាក់នៅបរទេស។  

មួយយប់មុនពេលសភាត្រៀមបោះឆ្នោតសម្រាប់តំណែងនាយករដ្ឋមន្រ្តីទី ៣២ របស់ប្រទេសថៃ ស្ទើរតែប្រាកដណាស់ថា មេដឹកនាំគណបក្សភូមិចៃថៃ(Bhumjaithai) លោក Anutin Charnvirakul ត្រូវបានគាំទ្រដោយគណបក្សប្រឆាំង គឺបក្សប្រជាជនថៃ នឹងក្លាយជានាយករដ្ឋមន្ត្រី អតីតនាយករដ្ឋមន្ត្រីថាក់ស៊ីនស៊ីណាវ៉ាត់ បានបង្កើតភាពភ្ញាក់ផ្អល់បំផុតជាមួយនឹងការចាកចេញពីប្រទេសថៃ ស្របពេលភាពច្របូកច្របល់ខាងនយោបាយ។  

ជាជាងការបញ្ចុះបញ្ចូលឲ្យមានការបោះឆ្នោតដើម្បីត្រឡប់លទ្ធផលត្រឡប់ទៅបេក្ខជនបក្សភឿថៃ និងជំរុញឲ្យមានការរំលាយសភា លោក ថាក់ស៊ីន បានចាកចេញពីប្រទេសថៃដោយស្ងៀមស្ងាត់ គ្មានការប្រកាសជាមុន។ ការចាកចេញនេះបានក្លាយជាព័ត៌មានសំខាន់នៅល្ងាចថ្ងៃទី ៤ ខែកញ្ញា នៅពេលនគរបាលអន្តោប្រវេសន៍នៅអាកាសយានដ្ឋានដនមឿង (Don Mueang) បានឃាត់ខ្លួនរូបលោកសម្រាប់ការផ្ទៀងផ្ទាត់ឯកសារមុនពេលអនុញ្ញាតឱ្យលោកចាកចេញរយៈពេល២ម៉ោង។

យោងតាមលោក Thaksin ការពន្យារពេលនេះមានន័យថា យន្តហោះរបស់លោកនឹងមិនអាចចុះចតនៅអាកាសយានដ្ឋាន Seletar ដែលគ្រប់គ្រងយន្តហោះឯកជនបានទេ ដោយសារត្រូវបិទនៅម៉ោង ១០ យប់ម៉ោងក្នុងស្រុក ម៉ោងនៅសិង្ហបុរី គឺមុនប្រទេសថៃមួយម៉ោង។

មនុស្សជាច្រើនជឿថាលោកបានភៀសខ្លួនទៅសម្ងំនៅបរទេសមុនពេលមានសេចក្តីសម្រេចរបស់តុលាការដ៏សំខាន់ទាក់ទងនឹងសំណុំរឿងដេកពេទ្យVIP ជាន់ទី១៤ របស់លោកនៅថ្ងៃទី៩ ខែកញ្ញា៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        130
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        123
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        122

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm