ការប្រញាប់ចាកចេញពីថៃរបស់លោក ថាក់ស៊ីន ទៅទីក្រុងឌុយបៃ បញ្ឆេះក្ដី​សង្ស័យ​ថា​លោក​រត់​ទៅ​នៅ​បរទេសជាថ្មី

2025/09/05 05:24:57 pm        209

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ថៃ បានរាយការណ៍នៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា ត្រឹម​តែ​មួយ​យប់​ប៉ុណ្ណោះនៅមុនពេលសភាត្រៀមបោះឆ្នោតរើសនាយករដ្ឋមន្ត្រីទី៣២ របស់ប្រទេសថៃ - ដែល​ស្ទើរតែប្រាកដថាមេដឹកនាំបក្សភូមិចៃថៃ លោក Anutin Charnvirakul ជា​អ្នក​ទទួល​បាន​តំណែង​ថ្មី ដោយសារការគាំទ្រពីបក្សប្រជាជនថៃដ៏ធំបំផុតក្នុងសភា - អតីតនាយករដ្ឋ​មន្ត្រី​ថៃ​ដ៏​ចម្រូង​ចម្រាសលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ បានបង្កការភ្ញាក់ផ្អើល ជាមួយនឹងការ​ចាក​ចេញ​យ៉ាង​ទាន់​ហន់​ពី​ប្រទេសថៃ ក្រោមហេតុផល "ពិនិត្យសុខភាព" នៅសិង្ហបុរី ប៉ុន្តែបានចុះ​ចត​នៅ​ទិស​ដៅ​ផ្សេង​ទៅវិញ។

ជំនួសឱ្យការ​បញ្ចុះបញ្ចូលរកសំឡេងឆ្នោតដើម្បីបង្វែរលទ្ធផលត្រឡប់ទៅបេក្ខជនបក្សភឿថៃ និង​ជំរុញ​ឱ្យមា​នការរំលាយសភា លោក ថាក់ស៊ីន បែរជាចាកចេញ​យ៉ាង​ស្ងាត់ៗ​ដោយ​មិន​ប្រកាស​ជា​មុន​។ ​ការចាកចេញនេះបានក្លាយជាព័ត៌មានសំខាន់នាល្ងាចថ្ងៃទី៤ ខែកញ្ញា នៅពេល​នគរបាល​អន្តោ​ប្រ​វេសន៍នៅអាកាសយានដ្ឋានដនមឿង បានឃាត់​ខ្លួន​លោក​ជា​ច្រើន​ម៉ោង​ដើម្បី​ផ្ទៀង​ផ្ទាត់​ឯកសារ ​មុនពេលអនុញ្ញាតឱ្យចាកចេញបាន។

មនុស្សជាច្រើនជឿថា លោកបានរត់ភៀសខ្លួនទៅនៅបរទេសជាថ្មីម្ដងទៀត មុនពេល​សេចក្ដី​សម្រេច​របស់​តុលាការដ៏សំខាន់ ទាក់ទងនឹង "សំណុំរឿងដេកពេទ្យវីអាយភីជាន់ទី១៤" របស់​លោក នៅថ្ងៃទី៩ ខែកញ្ញា ដ៏ឆាប់ខាងមុខនេះ។ ប្រភពស្និទ្ធនឹងលោក ថាក់ស៊ីន បានអះអាងថា លោក​ធ្វើដំណើរទៅសិង្ហបុរី ដើម្បីពិនិត្យសុខភាពរយៈពេល ២ថ្ងៃ ដោយច្រានចោ​ល​ពាក្យ​ចចា​ម​អារ៉ាម​ពី​ការ​រត់ចោលស្រុក។ ទោះយ៉ាងនេះក្ដី ប្រព័ន្ធតាមដាន​ជើង​ហោះ​ហើរសា​ធារ​ណៈ​បា​ន​បង្ហា​ញថា លោក ថាក់ស៊ីន មិនបានទៅសិង្ហបុរីទេ ដោយយន្តហោះរបស់​លោក​ហោះ​លើ​មហា​សមុ​ទ្រ​ឥណ្ឌា​ភាគ​ខាង​កើត​នៃទីក្រុង Chennai ដោយឆ្ពោះទៅទីក្រុងឌុយបៃ ជាទីដែលលោកមានវីឡា​ដ៏ធំ​មួយ​នៅទីនោះ អំឡុងពេលនិរទេសខ្លួនជាយូរកាលពីមុន។ ក្រោយមក សញ្ញាតាម​ដាន​ក៏​បាត់​ពី​ប្រព័ន្ធ​ត្រួត​ពិនិត្យសាធារណៈ។

ទោះបីជាមានការសន្យាថាវិលវិញក៏ដោយ ការចាកចេញភ្លាមៗមុនសេចក្ដីសម្រេចរបស់តុលាការ និងការផ្លាស់ប្តូររដ្ឋាភិបាលថ្មី ជំរុញឱ្យមានការរំពឹងទុកថា លោក ថាក់ស៊ីន កំពុងរត់គេចខ្លួន ទាំង​បណ្តោះអាសន្ន ឬរយៈពេលវែង។ ដោយសារប្រវត្តិនិរទេសខ្លួន ១៧ឆ្នាំ​របស់​លោក​ពី​អ្វី​ដែល​លោក​ហៅ​ថា​ការ​ធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ និងការដកតំណែងនាពេលថ្មីៗនេះរបស់កូនស្រីលោក គឺអតីតនាយករដ្ឋមន្រ្តីថៃ លោកស្រី ផែថងថាន ស៊ីណាវ៉ាត់ ដោយតុលាការធម្មនុញ្ញ — លោក ថាក់ស៊ីន ប្រហែលជាកំពុងរៀបចំសម្រាប់អវត្តមានជាថ្មីម្ដងទៀតពីនយោបាយថៃ៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm