Daniil Medvedev ឡើង​វគ្គ ៨នាក់​ចុងក្រោយ Australian Open ជួប​កីឡាករ​កាណាដា Felix Auger-Alliasime

2022/01/25 11:22:32 am        60

​វាយ​កូន​បាល់៖ ​កីឡាករ​វាយ​កូន​បាល់​រុស្ស៊ី Daniil Medvedev បាន​បន្តដំណើរ​ឡើង​វគ្គ ៨នាក់​ចុងក្រោយ Grand Slam, Australian Open ក្រោយ​យកឈ្នះ​យ៉ាង​តានតឹង​លើ​កីឡាករ​អាមេរិក Maxime Cressy​។ ​​Medvedev ដែល​មិន​សប្បាយចិត្ត ​បន្ទាប់ពី​មិនបាន​ប្រកួត​ក្នុង​កីឡដ្ឋាន​ធំ​នោះបាន​យកឈ្នះ​ពីរ​សិត​ដំបូង ៦-២ និង ៧-៦(៧-៤) មុន​ពេលដែល​កីឡាករ​អាមេរិក Maxime Cressy យកឈ្នះ​មួយ​សិត​វិញ ៧-៦(៧-៤​។

​​យ៉ាងណាក្តី​កីឡាករ​វ័យ ២៥ឆ្នាំ​រុស្ស៊ី​រូបនេះ​បាន​យកឈ្នះ​នៅ​សិត​ទី​បួន ៧-៥ ដើម្បី​ឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​កាណាដា Felix Auger-Alliasime​។ ​​កីឡាករ​កាណាដា​លំដាប់​លេខ ៩ Alliasime ឡើងមក​ដល់​វគ្គ​នេះ​ក្រោយ​ទំលាក់​កីឡាករ​ក្រូ​អាស៊ី Marin Cilic ដោយ​លទ្ធផល ២-៦, ៧-៦(៩-៧), ៦-២ និង ៧-៦(៧-៤)​។ ​​ងាក​មក​កីឡាករ​អ៊ីតាលី Jannik Sinner ក៏​ឡើង​វគ្គ​បន្ទាប់​ផងដែរ​ក្រោយ​យកឈ្នះ​កីឡាករ​ម្ចាស់ផ្ទះ​អូស្ត្រាលី Alex de Minaur ៧-៦(៧-៣), ៦-៣ និង ៦-៤​។ ​​Jannik Sinner នឹង​បង្ហាញខ្លួន​លើកដំបូង​របស់ខ្លួន​នៅ​វគ្គ ៨នាក់​ចុងក្រោយ Australian Open ដោយ​នឹង​ជួប​ជាមួយ​កីឡាករ​ក្រិ​ក Stefanos Tsitsipas​។

​​កីឡាករ​ក្រិ​ក​លំដាប់​លេខ ៤ រូបនេះ​ប្រកួត​គូ​ចុងក្រោយ​គេ​នៅ​ថ្ងៃ​ចន្ទ​ម្សិលមិញ ក៏​ជាការ​ប្រកួត​ដ៏​តានតឹង​ដែរ​ទំរាំ​រកចាញ់ឈ្នះ​បាន​នៅ​ពេល​ជួប​ជាមួយ​កីឡាករ​អាមេរិក Taylor Fritz​។ ​​កីឡាករ​វ័យ ២៣ឆ្នាំ​ក្រិ​កបាន​តាម​ពីក្រោយ​ដល់​ទៅ​ពីរលើក​មុនពេល​យកឈ្នះ​ក្នុង​លទ្ធផល ៣ សិត ២ ពិន្ទុ ៤-៦, ៦-៤, ៤-៦, ៦-៣ និង ៦-៤​។ ​នេះ​ជាការ​ឈានឡើង​វគ្គ ៨នាក់​ចុងក្រោយ​ជា​លើក​ទី៣ សំរាប់ Tsitsipas នៅ Australian Open នេះ​និង​ជាការ​បន្តដំណើរ​ស្វែង​រកពាន Grand Slam លើកដំបូង​ក្នុង​អាជីព​ផងដែរ​៕

​អត្ថបទ​៖​នាង សុភា​វុ​ធ

អត្ថបទដែលទាក់ទង

Hun Sen Cup៖ ឧត្តរមានជ័យ ស្មើបន្ទាយមានជ័យ ខណៈខេត្តកណ្ដាល រកបាន ៣ពិន្ទុពេញពីជំនួបបើកឆាកពូលB
2026/07/23 03:21:04 pm        1
អត្តពលិកកីឡារាំទៅចូលរួមប្រកួតជើងឯកអាស៊ី-អាស៊ាន នៅម៉ាឡេស៊ី ខណៈប្រធាន​សហព័ន្ធ​ជឿជាក់នាំ មេដាយជូនជាតិ
2026/07/23 02:22:24 pm        1
ក្រុមបាល់ទាត់នារីកម្ពុជា ទទួលបានត្រឹមលេខ៤ ពាន AFF Cup របូតកៅអី AFF Championship 2027
2026/07/23 12:45:24 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ចិនចាប់ផ្តើមសមយុទ្ធបាញ់គ្រាប់ពិតរយៈពេល ២ថ្ងៃ នៅច្រកសមុទ្រតៃវ៉ាន់

2026/07/23 04:38:25 pm
​ចិនបញ្ជាក់​ថា ខ្លួនបានបណ្តេញនាវាហ្វីលីពីន ជា​ឧប្បត្តិហេតុ​​​ថ្មី នៅសមុទ្រចិនខាងត្បូង
2026/07/23 04:35:31 pm
​អ៊ីរ៉ង់ព្រមានកំណត់គោលដៅទីតាំង​ថាមពលក្នុង​តំបន់ បើអាមេរិកវាយប្រហារហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន​​
2026/07/23 04:32:20 pm
​មន្ត្រីជំនាញចុះផ្សព្វផ្សាយពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក ការពាក់មួកសុវត្ថិភាព និងការប្រើភ្លើងស្វ័យប្រវត្តិឲ្យបានត្រឹមត្រូវ
2026/07/23 04:32:14 pm
​នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ គ្រោងនឹងធ្វើទស្សនកិច្ចនៅអ៊ីរ៉ង់ ខណៈភាពតានតឹងក្នុងតំបន់កាន់តែខ្លាំងឡើង
2026/07/23 04:29:43 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 07:20:42 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 02:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 10:35:56 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/22 10:53:31 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 02:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/22 09:36:39 pm
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 09:13:57 am
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 02:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/12 07:57:12 pm
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 08:38:02 am