ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍វិស័យអប់រំចិន បើក​វគ្គ​បណ្តុះ​បណ្តាល​ដំបូង​នៃ​មជ្ឈ​មណ្ឌល​អភិវឌ្ឍន៍​វិជ្ជាជីវៈ

2025/09/05 06:31:05 pm        228

ភ្នំពេញ៖ ឯកឧត្តម ជា កុសល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​ជាផ្លូវការ និងបើកវគ្គបណ្តុះបណ្តាលដំបូង នៃមជ្ឈមណ្ឌលអភិវឌ្ឍន៍វិជ្ជាជីវៈ និង​វិញ្ញា​បនបត្រជំនាញ ចិន-កម្ពុជា ក្នុងគម្រោងហ៊ុយជៀង។

កម្មវិធីនេះ មានការអញ្ជើញចូលរួមពី លោកស្រី Ling Shuangying អ​គ្គ​លេខាធិការ​នៃ​សម្ព័ន្ធ​អភិវឌ្ឍន៍​វិស័យ​អប់រំបណ្តុះបណ្តាលវិជ្ជាជីវៈអន្តរជាតិ ខេត្តអានហួយ ប្រទេសចិន លោក Li Jun ប្រធាន​ក្រុមហ៊ុន Wuhan Central Group លោកជំទាវឧកញ៉ា ចាន់ ធានី ក្រុមប្រឹក្សា​ភិបាល​នៃ​វិទ្យា​ស្ថាន​បច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) លោក វ៉ាន់ ដាវីត នាយកវិទ្យាស្ថាន CITA និ​ង​ភ្ញៀវ​កិត្តិយសជាច្រើនរូបទៀត។

នៅក្នុងពិធីសម្ពោធនេះ ឯកឧត្តមរដ្ឋលេខាធិការបានវាយតម្លៃខ្ពស់ ចំពោះកិច្ច​ខិតខំ​ប្រឹង​ប្រែង​របស់​វិទ្យា​ស្ថាន CITA ដែលមានស្មារតីទទួលខុសត្រូវខ្ពស់ រួមចំណែកយ៉ាង​សកម្ម​ក្នុង​ការ​អភិវឌ្ឍ​ធន​ធាន​មនុស្សនៅកម្ពុជា ជាពិសេស មិនត្រឹមតែប្រយោជន៍សម្រាប់យុវជន ដែលជាឆ្អឹង​ខ្នង​ដ៏​សំខាន់​នៃ​កម្លាំងពលកម្មសកម្មប្រកបដោយគុណភាព និងភាពធន់ប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់​សេដ្ឋកិច្ច​កម្ពុជាទាំងមូលផងដែរ។ ឯកឧត្តម បានចាត់ទុកវគ្គបណ្តុះបណ្តាលដំបូងនេះ មិន​ត្រឹម​តែ​ជា​ផ្នែក​មួយក្នុងការអភិវឌ្ឍមូលធនមនុស្សនៅកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាដ៏សំខាន់មួយ ដែ​ល​ផ្តល់​ឱកាសផ្សារភ្ជាប់ទំនាក់ទំនងកាន់តែជិតស្និទ្ធ រវាងវិស័យ TVET របស់កម្ពុជា ជាមួយ​នឹង​គ្រឹះ​ស្ថាន​ សាលាបណ្តុះបណ្តាលវិជ្ជាជីវៈជាច្រើន ដែលសុទ្ធតែ​ជា​គ្រឹះ​ស្ថាន​ល្បី​ៗ​ប្រក​ប​ដោយ​គុណភាព និងមានសមត្ថភាពបណ្តុះបណ្តាលខ្ពស់ នៃប្រទេសចិន។

ជាមួយ​គ្នានេះ ឯកឧត្តម បានស្នើវិទ្យាស្ថាន CITA ក៏ដូចជាដៃគូអភិវឌ្ឍន៍​នានា​បន្ត​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​រួមចំណែកពង្រឹងគុណភាពអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ដោយផ្អែក​លើ​ស្តង់​ដា​គុណភាព តាមកម្មវិធីសិក្សាស្របតាមកញ្ចប់ស្តង់ដា ដែលបានដាក់ចេញដោយក្រសួង ជា​ពិសេស ស្របទៅនឹងតម្រូវការជាក់ស្តែងនៅលើទីផ្សារការងារ។ ទន្ទឹមនេះ ឯកឧត្តម​ក៏​បាន​ជំរុញ​ឱ្យ​ភាគី​ពាក់ព័ន្ធបន្តលើកកម្ពស់ និងបង្កើនសមត្ថភាពវិជ្ជាជីវៈគ្រូបច្ចេកទេស តាមរយៈរៀនសូត្រ និង​បណ្តុះបណ្តាលបន្ថែមជាប្រចាំស្របតាមយុគសម័យឧស្សាហកម្ម ៤.០ និងការ​វិវត្ត​រីក​ចម្រើនឥត​ឈប់ឈរនៃបច្ចេកវិទ្យា ដើម្បីជាប្រយោជន៍ក្នុ​ងការ​ជំរុញ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ទំនើប​នៅ​កម្ពុជា​ទៅអនាគត៕ អត្ថបទ៖ ឈិត បូរ៉ាវី 

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        127
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        111

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/23 11:32:49 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm