លោក Kim ប្រាប់លោក Xi ក្នុងជំនួបនៅទីក្រុងប៉េកាំងថា កូរ៉េខាងជើងនឹងគាំទ្រផលប្រយោជន៍របស់ចិន

2025/09/05 07:04:30 pm        65

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បាននិយាយនៅថ្ងៃសុក្រ (៥ កញ្ញា) នេះថា មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្រាប់លោកប្រធានាធិបតីចិន Xi Jinping ថា កូរ៉េខាងជើង នឹងបន្តគាំទ្រទីក្រុងប៉េកាំង ក្នុងការការពារអធិបតេយ្យភាព ទឹកដី និងផលប្រយោជន៍អភិវឌ្ឍន៍របស់ចិន។

KCNA រាយការណ៍ថា លោក Kim បានប្រាប់ទៅកាន់លោក Xi ក្នុងអំឡុងជំនួបទ្វេភាគីនៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍ថា "មិនថាស្ថានភាពអន្តរជាតិផ្លាស់ប្តូរយ៉ាងណាទេ អារម្មណ៍នៃមិត្តភាពមិនអាចផ្លាស់ប្តូរបានឡើយ" រវាងកូរ៉េខាងជើង និងចិន។ ចំណែកលោក Xi បានប្រាប់លោក Kim វិញថា ចិន និងកូរ៉េខាងជើង គឺជា "អ្នកជិតខាងល្អ មិត្តល្អ និងសមមិត្តល្អ" ដែលចែករំលែកជោគវាសនាតែមួយ នេះបើយោងតាមរបាយការណ៍ KCNA ។

ប្រព័ន្ធផ្សព្វផ្សាយនេះរាយការណ៍ទៀតថា ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សាពីការពង្រឹងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ និងការពារផលប្រយោជន៍រួមក្នុងបញ្ហាអន្តរជាតិ និងតំបន់ ព្រមទាំងការធ្វើទស្សនកិច្ចបន្ថែមទៀតក្នុងចំណោមមន្ត្រីជាន់ខ្ពស់នៃប្រទេសទាំងពីរ ក៏ដូចជាទំនាក់ទំនងយុទ្ធសាស្ត្រផងដែរ។

KCNA បានបញ្ជាក់ថា លោក Kim បានចាកចេញពីទីក្រុងប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ត្រឡប់ទៅកូរ៉េខាងជើងវិញ ហើយថា ដំណើរទស្សនកិច្ចរបស់លោក Kim ទៅកាន់ប្រទេសចិន "បានក្លាយឱកាសដ៏ប្រវត្តិសាស្ត្រ ដែលពង្រឹងបន្ថែមទៀតនូវទំនុកចិត្តផ្នែកនយោបាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្រ្តរវាងប្រទេសទាំងពីរ"៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        1
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        1
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm