អាមេរិកបន្តយកចិត្តទុកដាក់បំផុតលើការអនុវត្តបទឈប់បាញ់រវាងកម្ពុជា-ថៃ និងជំរុញ​ឱ្យមាន​អ្នក​សង្កេត​ការណ៍​អាស៊ាន

2025/09/05 07:21:33 pm        595

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខ​រដ្ឋ​ស្ដីទី​ នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានព្រឹទ្ធសភានៃកម្ពុជា បានអនុញ្ញាត​ឱ្យ​លោក​ជំទា​​វ​ស្រី ​ប្រីហ្គេត អ៊ែល វ៉កឃឺរ (Bridgette L.Walker) ភារធារីស្ដីទីស្ថានទូតអាម៉េរិក ប្រចាំ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ នៅវិមានព្រឹទ្ធសភា។

អ្នកនាំពាក្យព្រឹទ្ធសភា ឯកឧត្តម ជា ធីរិទ្ធ បានឱ្យដឹងនៅក្រោយជំនួបនេះថា ជាកិច្ច​ចាប់​ផ្ដើម​សម្ដេច​តេជោ បានសម្ដែងនូវការស្វាគមន៍ និងរីករាយដែលបានជួបលោកជំទាវ និង​សហការី​សាជា​ថ្មី ​ហើយសម្ដេចត្រៀមក្នុងការជជែកជាមួយលោកជំទាវអំពីបញ្ហាទំនាក់ទំនងរវាងកម្ពុជា និង​​សហរដ្ឋអាមេរិក ជាពិសេសស្ថានភាពចុងក្រោយនៃបញ្ហាវិវាទព្រំដែនកម្ពុជា និងថៃ ដែល​សហរដ្ឋ​អាមេរិកបានដើរតួនាទីយ៉ាងសំខាន់ក្នុងការដោះស្រាយបញ្ហារវាងកម្ពុជា និងថៃនា​ពេល​ប​ច្ចុប្បន្ន​។

ក្នុងឱកាសនោះលោកជំទាវ ភារធារីស្ដីទីស្ថានទូតអាម៉េរិកប្រចាំកម្ពុជា បានសម្ដែង​ការ​អរគុណ​ចំពោះ​សម្ដេច​តេជោ ដែលបានអនុញ្ញាតឱ្យលោកជំទាវ និងសហការី បានជួបសម្ដែងការគួរសម និង​ពិភាក្សា​ការងារនៅថ្ងៃនេះជាពិសេសបានរំលេចអំពីទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក ដែល​លោក​ជំទាវបានលើកឡើងថា នាពេលបច្ចុប្បន្នស្ថានភាពនៃទំនាក់ទំនងរវាងកម្ពុជា និង​សហ​រដ្ឋ​អាមេរិក​មាន​ភាពល្អប្រសើរ ហើយនាពេលនេះ​ស្ថាន​ទូត​អាមេរិក​កំពុង​ប្រារ​ព្ធនូវ​ការ​អបអរ​សាទរ​ខួប​៧​៥​ឆ្នាំនៃការបង្កើតទំនាក់ទំនងកម្ពុជា និងសហរដ្ឋអាមេរិក។ លោកជំទាវបន្តថា លោកជំទាវ​នឹង​ជជែក​បន្ថែម​ជាមួយសម្ដេចអំពីបញ្ហាចុងក្រោយនៃស្ថានការណ៍ព្រំដែនកម្ពុជា និងថៃ ដែល​លោក​ប្រធានាធិបតី អាមេរិក ដូណាល់ ជេ ត្រឹម បានយកចិត្តទុកដាក់លើបញ្ហានេះ។

ក្នុង​ឱកាសនោះសម្ដេចតេជោ បានពន្យល់ទៅកាន់លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក​ប្រចាំ​កម្ពុជា​ ទាក់ទងទៅនឹងសារបាននៃជម្លោះព្រំដែនរវាងកម្ពុជា និងថៃដែលកើតមានកន្លងមក ក៏ដូច​ជា​ស្ថានភាពចុងក្រោយនៃការវិវត្តនៃបញ្ហាជម្លោះកម្ពុជា និងថៃ​នៅ​ក្រោយ​បទ​ឈប់​បាញ់​រវាង​ប្រទេស​ទាំង​ពីរ ដែលទទួលបានកាលពីយប់រំលងអាធ្រាត្រ ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥​កន្លង​ទៅ​។ សម្ដេចតេជោបាននិយាយដោយចំៗនៅចំពោះមុខលោកជំទាវភារធារីស្ដីទីថា បទ​ឈប់​បាញ់​ដែល​កម្ពុជា និងថៃមានជាមួយគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅនេះ គឺមិន​អាច​មាន​បាន​ឡើង​ប្រសិនបើឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ មិនបានចូលរួមចំណែក​ឬ​ចាត់​វិធានការ​ជួយ​ដោះ​ស្រាយឱ្យបានទាន់ពេលវេលានោះទេ។ សម្ដេចតេជោបន្តថា វត្តមានរបស់ឯកឧត្តម​ប្រធា​នាធិ​បតី ដូណាល់ត្រាំ គឺមានសារៈ​សំខាន់​ណាស់​ដែល​អាច​ឱ្យ​ភាគី​ទាំង​ពីរ​ឈាន​ទៅ​រក​បទ​ឈប់​បាញ់​ជាមួយគ្នា។

ក្នុងឱកាសនោះ សម្ដេចតេជោ ក៏បានបង្ហាញនូវការអរគុណ​យ៉ាងក្រៃលែង​ការ​ចាត់​វិធាន​ការ​ទាន់​ពេល​វេលា​របស់រដ្ឋបាលរបស់ឯកឧត្តម ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការបរទេសអាមេរិក ដែល​បាន​យក​ចិត្ត​ទុកដាក់ក្នុងាករតាមដាន ក៏ដូចជាដោះស្រាយបញ្ហាជម្លោះព្រំដែនរវាងកម្ពុជា និងថៃ ហើ​យ​បទឈប់បាញ់ដែលបានកើតមានឡើងតាមរយៈគំនិតផ្គួចផ្ដើមរបស់ឯកឧត្តម ដូណាល់ត្រាំ គឺ​បាន​ជួយ​ដល់ប្រទេសទាំងសងខាង ជាពិសេសជួយកុំឱ្យមានទាហាន និងពលរដ្ឋ​ស្លាប់​ក្នុង​ការ​ផ្ទុះ​អាវុធ​រវាង​ភាគីទាំងពីរ។

សម្ដេចតេជោ ក៏បានបង្ហាញនូវក្ដីព្រួយបារម្ភផងដែរ ចំពោះស្ថានការណ៍​ចុង​ក្រោយ​នៃ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃ ជាពិសេសការបន្តដាក់បន្លាលួសពីភាគីថៃ ដែលចំណុចសម្ដេចតេជោ បារម្ភ និង​ចង់​ឱ្យសហរដ្ឋអាមេរិកបន្តតួនាទី តាមដាន និងយកចិត្ត​ទុក​ដាក់​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​ឡើង​នេះដើម្បីធ្វើយ៉ាងណាធានាឱ្យបាននូវការគោរពបទឈប់បាញ់បានពេញលេញ។ សម្ដេចតេជោ បានបញ្ជាក់ទៅកាន់លោកជំទាវថា កម្ពុជាបានអត់​ធ្មត់​គ្រប់​បែប​យ៉ាង​ដើម្បី​ធានា​នូវ​ការ​គោរព​នូវបទឈប់បាញ់ដែលបានសម្រេចជាមួយគ្នា កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ។ សម្ដេច​តេជោបញ្ជាក់ថា ជាជំហររបស់កម្ពុជា គឺកម្ពុជាចង់ឱ្យស្ថានភាពនៃបញ្ហាជម្លោះព្រំដែន កម្ពុជា និងថៃ អាចដោះស្រាយ ហើយវិលត្រឡប់​ប្រក្រតីភា​ព​ឡើង​វិញ​ដូច​កាល​ពី​ពេល​មុ​ន​មាន​វិវាទ​ជាមួយគ្នា។

ក្នុងឱកាសនោះ លោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានអរគុណចំពោះកា​រព​ន្យល់​យ៉ាង​ក្បោះ​ក្បាយ របស់សម្ដេចតេជោ ជុំវិញបញ្ហាព្រំដែនរវាងកម្ពុជា និងថៃ។ លោកជំទាវ បានបញ្ជាក់​ថា ​សហរដ្ឋអាមេរិក ជាពិសេសឯកឧត្តម ប្រធានាធិបតី ដូណាល់ត្រាំ និងរដ្ឋមន្រ្ដីការទេសអាមេរិក គឺបាន​យកចិត្តទុកដាក់យ៉ាង​ខ្លាំង​ចំពោះ​ដំណើរកា​រ​វិវត្ត​ក៏​ដូច​ជា​បញ្ហា​ប្រឈម​ចំពោះ​បញ្ហា​ព្រំដែន​រវាង​កម្ពុជា និងថៃនេះខ្លាំងណាស់ដោយលោកទាំងពីរ​បានបន្ត​កិច្ច​ការងារ​តាម​ដាន​ដោយ​កៀក​បំផុត​លើ​បញ្ហានេះ ដោយយកចិត្តទុកដាក់បំផុត ហើយជាជំហររបស់សហរដ្ឋអាមេរិកផ្ទាល់តែម្ដង លោក​ជំទាវបានបញ្ជាក់ថា អាមេរិកចង់ឃើញនូវការវិវត្តនៃស្ថានភាពព្រំដែនរវាងកម្ពុជា និងថៃ​វិលទៅ​រកប្រក្រតីភាព និងល្អប្រសើរ គឺសហរដ្ឋអាមេរិកចង់ឃើញសន្ដិភាព កើតមាន​ឡើង​រវាង​កម្ពុជា និងថៃ។

ក្នុងឱកាស​នោះសម្ដេចតេជោ បានបញ្ជាក់ជាថ្មីនូវជំហររបស់កម្ពុជា គឺចង់ឱ្យមានអ្នកសង្កេត​ការណ៍​បន្ថែម​ទៀតដើម្បីយកចិត្តទុកដាក់ទៅលើការអនុវត្តនូវបទឈប់បាញ់រវាងប្រទេសទាំងពីរ។

ជាការឆ្លើយតបលោកជំទាវភារធារីស្ដីទី ស្ថានទូតអាម៉េរិក បានបញ្ជាក់បន្ថែមថា ជំហរ​របស់​អាមេរិក គឺចង់ភាគីទាំង​ពីរ​បង្កើត​ឱ្យមា​ន​អ្នក​សង្កេត​ការណ៍​អាស៊ាន​ដូច​អ្វី​ដែល​ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​នាពេលកន្លងទៅ។ លោកជំទាវបន្ថែមថា លោកជំទាវនឹ​ង​ជំរុ​ញ​ដើម្បី​ធ្វើ​យ៉ាង​ណាឱ្យ​អ្នក​សង្កេតការណ៍អាស៊ានចេញជារូបរាងឡើងតាមការឯកភាពគ្នារបស់ភាគីទាំងពីរ។

ក្នុង​ឱកាសនោះ សម្ដេចតេជោ ក៏បាន​អរគុណ​ដល់​សហរដ្ឋ​អាមេរិក​ដែល​បាន​ផ្ដល់​ជំនួយ​មនុស្ស​ធម៌​ជួយ​ដល់​ប្រជាពលរដ្ឋភៀសសឹក ដោយសម្ដេចតេជោបង្ហា​​ញនូ​វ​ការ​អរគុណ​ចំពោះកាយ​វិការ​មនុស្ស​ធម៌​របស់សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        122
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        91
អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm        109

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm