សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ បានប្រកាសពីការផ្ទុះឡើងថ្មីនៃជំងឺអេបូឡា(Ebola) ដ៏កាចសាហាវ កាលពីថ្ងៃព្រហស្បតិ៍ ដោយមានអ្នកស្លាប់ជាងដប់នាក់ត្រូវបានកត់ត្រា។ ក្រសួងសុខាភិបាល បាននិយាយថាសំណាក ដែលត្រូវបានធ្វើតេស្តកាលពីថ្ងៃពុធសប្តាហ៍នេះ បានបញ្ជាក់ពីវត្តមានវីរុស ជំងឺ Ebola ។

ក្រសួងនិយាយថា សញ្ញាដំបូងសម្រាប់ការផ្ទុះឡើងបានកើតមាននៅពេលដែលស្ត្រីមានផ្ទៃពោះអាយុ៣៤ ឆ្នាំម្នាក់ ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យក្នុងខេត្ត Kasai កាលពីថ្ងៃទី២០ ខែសីហា។ រោគសញ្ញារបស់នាង រួមមានគ្រុនក្តៅខ្លាំង និងក្អួត។ រដ្ឋមន្ត្រីសុខាភិបាលរបស់ប្រទេសនិយាយថា វីរុសនេះបានរាលដាលដល់អ្នកដែលមើលថែទាំនាង។ ក្រោយមក ពួកគេក៏បានស្លាប់ រួមទាំងអ្នកជំងឺផងដែរ។

អេបូឡា(Ebola) គឺជាជំងឺដ៏កម្រមួយ ប៉ុន្តែជាញឹកញាប់បណ្តាលឲ្យមនុស្ស ជាអ្នកដែលត្រូវបានចម្លងតាមរយៈការប៉ះពាល់ឈាមនិងសារធាតុរាវតាមរាងកាយផ្សេងទៀត។ អង្គការសុខភាពពិភពលោកព្រមានថា ចំនួនករណីជំងឺនេះទំនងជាកើនឡើង ប៉ុន្តែនិយាយថាប្រទេសកុងហ្គោ មានស្តុកវ៉ាក់សាំងចំនួន២.០០០ដូស។
ប្រទេសកុងហ្គោ បានកត់ត្រាការផ្ទុះឡើងជំងឺអេបូឡាជាច្រើនករណីរួមទាំងការផ្ទុះឡើងខ្លាំងបំផុតកាលពីឆ្នាំ ២០១៨ ដល់ឆ្នាំ២០២០ ដែលបានបណ្តាលឲ្យមនុស្សជិត២.៣០០នាក់ស្លាប់។