ប្រជាពលរដ្ឋត្រេកអរនឹងសមិទ្ធផលអាកាសយានដ្ឋានថ្មីដែលត្រៀមបើកដំណើរការ

2025/09/05 08:01:54 pm        302

ប្រជាពលរដ្ឋកម្ពុជា បង្ហាញនូវក្ដីត្រេកអរជាខ្លាំង ដែលកម្ពុជា​នឹង​មាន​អាកាសយាន​ដ្ឋាន​អន្តរ​ជាតិ​តេជោ ​ត្រៀមបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ ២០២៥ខាងមុខនេះ។ ពួកគាត់ម្នាក់ៗ មាន​មោទន​ភាពជាខ្លាំងចំពោះសមិទ្ធផលដ៏ធំនេះ។

អាកាសយានដ្ឋានអន្តរជាតិតេជោ នឹងក្លាយជាសមិទ្ធផលថ្មីដ៏ធំសម្រាប់ជាតិ និង​ប្រជា​ពលរដ្ឋ​កម្ពុជា​ទូទាំង​ប្រទេស។ អាកាសយានដ្ឋានដ៏ធំអស្ចារ្យនេះ នឹងបើកដំណើរការនៅថ្ងៃទី ៩ ខែកញ្ញា ឆ្នាំ២០២៥ ដែលចូលមកជំនួសអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែល​នឹង​ត្រូវ​បិទ​ដំណើរ​ការ​ទាំង​ស្រុង​។

ប្រជាពលរដ្ឋម្នាក់ៗ សុទ្ធតែបង្ហាញនូវសេចក្ដីត្រកអរចំពោះសមិទ្ធផលជាតិដ៏ធំមួយនេះ។ សម្រាប់​ពលរដ្ឋ​រស់​នៅសង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលរស់នៅក្បែរ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​តេជោ កាន់តែមានក្ដីរំភើប​រីករាយ​នៅ​ពេល​វត្ត​មាន​ព្រលាន​យន្តហោះ​ថ្មី​នៅ​ក្បែរ​ផ្ទះរ​បស់​ពួក​គាត់​។ ពួកគាត់ចង់ទៅទស្សនាផ្ទាល់ មើលពីភាពអស្ចារ្យនៃអាកាសយានដ្ឋានថ្មី។

ទន្ទឹមនឹងមោទនភាពចំពោះសមិទ្ធផលដ៏ធំនេះ ពួកគាត់មើលឃើញដំណើរវិជ្ជមានរបស់កម្ពុជា ក្រោយ​អាកាសយានដ្ឋានថ្មីបើកដំណើរការផងដែរ។ ពួកគាត់ដាក់ក្ដីរំពឹងថា អាកាសយានដ្ឋានថ្មី នឹង​ជួយ​សម្រួលពិសេសស្រូបទាញភ្ញៀវទេសចរមកកម្សាន្តកម្ពុជាកាន់តែច្រើន។ ពួកគាត់​ក៏​ដាក់​ក្ដី​រំពឹង​ដែរថា អាជីវកម្មរបស់ពួកគាត់ដែលនៅក្បែរអាកាសយានដ្ឋានថ្មី ក៏នឹងកាន់តែ​រីក​លូត​លាស់​ផង​ដែរ។

អាកាសយានដ្ឋានអន្តរជាតិតេជោ សាងសង់លើផ្ទៃដីសរុប ២,៦០០ហិកតា ស្ថិតនៅ​ចម្ងាយ​ប្រមាណ ​២០ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ។ អាកាសយានដ្ឋាននេះ សាងសង់ឡើង​លើ​ទឹក​ដី​ស្រុក​កណ្ដាល​ស្ទឹង ខេត្តកណ្ដាល និងមួយផ្នែកក្នុងស្រុកបាទី ខេត្តតាកែវ។

អាកាសយានដ្ឋាននេះ ត្រូវបានចាត់ថ្នាក់ ជាអាកាសយានដ្ឋាន 4F។ អាកាសយានដ្ឋាន 4F គឺ​ជា​អាកាស​យានដ្ឋានធំដែលអាចនឹងស្រូបយក និងទទួលបានការហោះហើរឆ្លងទ្វីប ដែលអាចឲ្យ​ប្រភេទ​យន្ត​ហោះធុនយក្ស រហូតដល់ Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះ​ចតបាន៕ អត្ថបទ៖គឹមហុក

អត្ថបទដែលទាក់ទង

បណ្ដាក្រុមហ៊ុនអាម៉េរិកនៃគណៈប្រតិភូ USABC ដែលកំពុងមានវត្តមាននៅកម្ពុជា ប្ដេជ្ញា​បន្តពង្រីក និង​ស្វែងរកនូវឱកាសក្នុងការវិនិយោគថ្មីៗបន្ថែមទៀត
2026/07/22 11:05:29 pm        1
សម្តេចតេជោ ហ៊ុន សែន ចែករំលែកអត្ថបទវិភាគរបស់អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិ និងសន្តិសុខរបស់ប្រទេសថៃ«បញ្ហាបញ្ច្រាសមកវិញ សង្គ្រាមក៏បានធ្វើឱ្យរបបដឹកនាំកម្ពុជា កាន់តែរឹងមាំឡើងផងដែរ»
2026/07/22 04:39:00 am        321
គណៈប្រតិភូវិនិយោគិនកូរ៉េ បង្ហាញចំណាប់អារម្មណ៍ក្នុងការពង្រីកការវិនិយោគបន្ថែម និងស្វែងរកឱកាសវិនិយោគថ្មីៗនៅកម្ពុជា
2026/07/20 11:58:18 pm        142

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm