ប្រធានគណៈកម្មការទី៨រដ្ឋសភា៖«សន្តិភាព គឺជាស្នូល និងជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍប្រកបដោយចីរភាព»

2025/09/05 08:34:04 pm        211

«សន្តិភាពគឺជាស្នូលនិងជាបុរេលក្ខខណ្ឌនៃការអភិវឌ្ឍប្រកប ដោយចីរភាព ដែលធានាសិទ្ធិរស់រានមានជីវិត (សិទ្ធិជាមូលដ្ឋានរបស់ពលរដ្ឋ) អនុញ្ញាតឱ្យពលរដ្ឋចូលរួមនៅក្នុងសកម្មភាពសង្គម សេដ្ឋកិច្ចដោយគ្មានការគំរាមកំហែង»។

នេះជាការលើកឡើងរបស់លោកជំទាវ ឡោក ខេង ប្រធានគណ:កម្មការសុខាភិបាល សង្គមកិច្ច អតីតយុទ្ធជន យុវនីតិសម្បទា ការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ និងកិច្ចការនារី នៃរដ្ឋសភា (គណៈកម្មការទី៨ ) នៃរដ្ឋសភា អនុប្រធានប្រចាំការសមាគមសមាជិកសភា (CAPPD) និងជាអនុប្រធានវេទិកាសភាស្តីពីប្រជាជននិងការអភិវឌ្ឍ (AFPPD) ក្នុងឱកាសដឹកនាំគណៈប្រតិភូសមាគមសមាជិកសភាកម្ពុជាចូលរួមកិច្ចពិភាក្សាអំពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុលើការអនុវត្តរបៀបវារៈឆ្នាំ២០៣០ និងវឌ្ឍនភាពនៃការសម្រេចបានផែនការសកម្មភាព ICPD និងគោលដៅនៃការអភិវឌ្ឍដោយចីរភាពនៅទីក្រុងម៉ានីល ប្រទេសហ្វីលីពីន នាថ្ងៃទី៤ ខែ កញ្ញា ឆ្នាំ២០២៥។  

កិច្ចពិភាក្សានេះបានឆ្លុះបញ្ចាំងអំពីការតាក់តែងគោល នយោបាយ ច្បាប់ យន្តការ និងការជំរុញការអនុវត្តច្បាប់នៅតាមប្រទេសរបស់ខ្លួនឱ្យមានប្រសិទ្ធភាពដើម្បីឆ្លើយតបទៅនឹងបញ្ហាប្រឈមនៃការប្រែប្រួលអាកាសធាតុលើការអភិវឌ្ឍប្រកបដោយបរិយាបន្ន ដែលគិតគូរពីស្រ្តីក៏ដូចជាវិធានការនានាឆ្លើយតបទៅនឹងការកើនឡើងនៃជំងឺដោយសារការ ប្រែប្រួលអាកាសធាតុ កម្មវិធីសកម្មភាពអាកាសធាតុ ផែនការយុទ្ធសាស្ត្រដែលគិតគូរគ្រប់ជ្រុងជ្រោយទៅលើបញ្ហាសន្តិសុខស្បៀង បញ្ហាចំណាកស្រុក អំពើហិង្សាលើស្រ្តីជាដើម។

តាមរយៈកិច្ចសន្ទនាចែករំលែកបទពិសោធន៍របស់កម្ពុជា លោកជំទាវឡោក ខេង ក៏បានលើកឡើង អំពីការអនុវត្តក្នុងក្របខណ្ឌកម្ពុជា ដើម្បីសម្រេចបានការប្តេជ្ញាចិត្តរបស់ICPD និងឈានទៅសម្រេចបានគោលដៅអភិវឌ្ឍ(SDGs)។ លោកជំទាវបានជម្រាបជូនសមាជិក AFPPD អំពីកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាល ក៏ដូចជាសភាកម្ពុជាក្នុងការជំរុញការអនុវត្តគោលនយោបាយ ច្បាប់ រួមមានការបង្កើតគណៈ កម្មការពិសេសដើម្បីពន្លឿនការអនុវត្តផែនការសកម្មភាព ICPD គោលនយោបាយប្រជាជនមនុស្សចាស់និងយុវជន ផែនការ នារីរតនៈនិងផែនការសកម្មភាពទប់ស្កាត់អំពើហិង្សាលើស្រ្តីជាដើម។  

សូមបញ្ជាក់ថាសន្និសីទប្រចាំឆ្នាំនៃ AFPPD ក៏បានពិភាក្សាអំពីការពង្រឹងស្ថាប័ននេះឱ្យមាននិរន្តរភាព និងភាពជាដៃគូជាមួយបណ្តាស្ថាប័នពាក់ព័ន្ធផ្សេងៗទៀតនៅលើពិភពលោក ដើម្បីចូលរួមទាំងអស់គ្នានៅលើផ្លូវដែលត្រឹមត្រូវក្នុងការសម្រេចបានសមភាពយេនឌ័រ ការឆ្លើយតបទៅនឹងបញ្ហារបស់យុវជន សុខុមាលភាពប្រជាជនមនុស្សចាស់សកម្ម និងការប្រែប្រួលអាកាសធាតុ៕


អត្ថបទដែលទាក់ទង

ក្រសួងការងារ និងអង្គការ ILO រួមគ្នាពង្រឹងការទប់ស្កាត់អំពើហិង្សា និងការបៀតបៀននៅកន្លែងការងារ
2026/07/24 08:58:52 am        148
រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm        151
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា
2026/07/23 07:04:06 pm        103

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​រដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន ដែលត្រូវបានបណ្តេញចេញ ជំរុញសម្រាប់ការវិលត្រឡប់វិញ

2026/07/24 10:09:26 am
​អ៊ីស្រាអែល៖ ការទទួលស្គាល់របស់អារ៉ាប៊ីសាអ៊ូឌីតនឹងក្លាយជាប្រវត្តិសាស្ត្រសម្រាប់សន្តិភាពក្នុងតំបន់
2026/07/24 10:06:23 am
​SEA V.Cup៖ ភាគរយខ្ពស់ កម្ពុជា ត្រូវជួបថៃ នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាថ្មី ក្រោយយកឈ្នះហ្វីលីពីន ៣-០សិត
2026/07/24 10:06:04 am
​ហ្វីលីពីន៖ កិច្ចប្រជុំអាស៊ានបង្ហាញពីសមត្ថភាពកសាងឯកភាពគ្នាស្របពេលភាពមិនច្បាស់លាស់ខាងភូមិសាស្ត្រនយោបាយ
2026/07/24 10:03:33 am
​លោក Trump សន្យាដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការវាយប្រហាររបស់ក្រុមហ៊ូទី នៅសមុទ្រក្រហម ខណៈប្រេងឡើងដល់ជាង១០០ ដុល្លារ
2026/07/24 09:47:13 am

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 08:55:10 am
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 08:55:10 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm