គណៈកម្មាធិការរដ្ឋមន្ត្រីអារ៉ាប់ កាលពីថ្ងៃព្រហស្បតិ៍ បានច្រានចោល«វិធានការរបស់អ៊ីស្រាអែល ក្នុងការដាក់ក្រុងហ្ស៊េរុយសាឡឹមឲ្យនៅដាច់ដោយឡែកពីគេ» ដោយសង្កត់ធ្ងន់ថា «អ៊ីស្រាអែល គ្មានអធិបតេយ្យភាពលើក្រុងហ្ស៊េរុយសាឡឹម និងទីតាំងដ៏ពិសិដ្ឋរបស់សាសនាឥស្លាម និងគ្រិស្តសាសនាឡើយ»។

គណៈកម្មាធិការទទួលបន្ទុកសកម្មភាពអន្តរជាតិ ដើម្បីដោះស្រាយគោលនយោបាយ និងវិធានការរបស់អ៊ីស្រាអែលខុសច្បាប់ នៅទីក្រុងហ្ស៊េរុយសាឡឹម បានចេញសេចក្តីថ្លែងការណ៍រួមមួយ បន្ទាប់ពីកិច្ចប្រជុំលើកទី ១០ របស់ខ្លួន នៅខាងក្រៅកិច្ចប្រជុំធម្មតាលើកទី ១៦៤ នៃក្រុមប្រឹក្សាសម្ព័ន្ធអារ៉ាប់ (AL)។

គណៈកម្មាធិការដែលបង្កើតឡើងដោយសម្ព័ន្ធអារ៉ាប់ (AL) ក្នុងឆ្នាំ ២០២១ និងដឹកនាំដោយប្រទេសហ្ស៊កដានី រួមមានអ៊ីរ៉ាក់ ប៉ាឡេស្ទីន អាល់ហ្សេរី សូម៉ាលី អារ៉ាប៊ីសាអ៊ូឌីត កាតា អេហ្ស៊ីប ម៉ារ៉ុក ទុយនីស៊ី និងអគ្គលេខាធិការ AL។
នៅក្នុងសេចក្តីថ្លែងការណ៍ គណៈកម្មាធិការនេះ បានថ្កោលទោសការអនុម័តនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលលើផែនតាំងទីលំនៅ នៅតំបន់ E1ថា ជាការបំផ្លិចបំផ្លាញ «ឡោមព័ទ្ធទីក្រុងចាស់ និងបំបែកទីក្រុងនេះ ចេញពីតំបន់ជុំវិញប៉ាឡេស្ទីន»។
ការអនុម័តនេះ គឺជាការប៉ុនប៉ងមួយ ដើម្បី «បំផ្លាញការបង្កើតរដ្ឋប៉ាឡេស្ទីន និងការរំលោភបំពានយ៉ាងច្បាស់លើសិទ្ធិរបស់ប្រជាជនប៉ាឡេស្ទីន ក្នុងការធ្វើឲ្យរដ្ឋឯករាជ្យរបស់ពួកគេលេចឡើងជារូបរាង»៕