អ៊ីស្រាអែលបារម្ភថា ក្រុមហាម៉ាសអាចលាក់ចំណាប់ថ្នូរក្នុងចំណោមជនស៊ីវិល អំឡុងពេលជម្លៀសក្រុងហ្កាហ្សា

2025/09/05 09:59:23 pm        578

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីស្រាអែលរាយការណ៍ថា នៅពេលប្រទេសនេះ ត្រៀមរៀបចំបើកយុទ្ធនាការជើងគោកថ្មីមួយនៅទីក្រុងហ្កាហ្សា មន្ត្រីយោធា IDF និយាយថា ពួកគេខ្លាចថាក្រុមហាម៉ាស អាចប្រើភាពវឹកវរនៃការជម្លៀសជនស៊ីវិលទ្រង់ទ្រាយធំនៅទីនោះ ដើម្បីផ្លាស់ទីចំណាប់ថ្នូរដែលឃុំខ្លួនក្នុងដែនដីហ្កាហ្សាស្រ្ទីប ដោយសម្ងាត់។

ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ កងទ័ពជូនដំណឹងដល់ក្រុមគ្រួសារចំណាប់ថ្នូរថា ខ្លួនមានបំណងធានាថា អ្នកជាប់ឃុំទាំងនោះមិនមានគ្រោះថ្នាក់ឡើយក្នុងប្រតិបត្តិការនេះ ជាផ្នែកមួយនៃយុទ្ធនាការទូលំទូលាយឈ្មោះ Gideon's Chariots II។ ក្រុមមន្រ្តីជឿថា ចំណាប់ថ្នូរកំពុងត្រូវឃុំខ្លួនក្នុងក្រុងហ្កាហ្សា ប៉ុន្តែក៏និយាយថា ពុំមានភស្តុតាងចារកម្មគ្រប់គ្រាន់ពីទីតាំងជាក់លាក់ឡើយ ដែលនេះជាកត្តាដ៏ហានិភ័យបំផុត។

នាយសេនាធិការ IDF លោក Eyal Zamir បានបញ្ជាកងកម្លាំងឱ្យធ្វើសកម្មភាពដោយប្រុងប្រយ័ត្ន ដោយរំពឹងថា ក្រុមហាម៉ាសអាចផ្លាស់ទីចំណាប់ថ្នូរទៅភាគខាងត្បូង ក្រោមការភាពច្របូកច្របល់នៃប្រជាជនប៉ាឡេស្ទីនរាប់ម៉ឺននាក់ដែលភៀសខ្លួនចេញពីទីក្រុងហ្កាហ្សា ភាគខាងជើង។

មន្ត្រីអ៊ីស្រាអែលនិយាយថា ក្រុមហាម៉ាសធ្លាប់ប្រើយុទ្ធសាស្ត្រនេះពីមុន ដោយក្លែងបន្លំចំណាប់ថ្នូរជាអ្នកប្រយុទ្ធ ឬលាក់អត្តសញ្ញាណពួកគេ ក្នុងពេលបញ្ជូនខ្លួនអ្នកទាំងនោះចេញដោយថ្មើរជើង។ ចំណាត់ការបែបនេះបានបង្កភាពស្មុគស្មាញដល់ការវាយប្រហាររបស់អ៊ីស្រាអែល ដូចជានៅក្រុងរ៉ាហ្វា កាលពីខែសីហាឆ្នាំមុនជាដើម។ នៅចុងខែដដែលនោះ ក្រុមហាម៉ាស បានប្រហារជីវិតចំណាប់ថ្នូរ ៦នាក់ ដែលឃុំខ្លួននៅផ្លូវរូងក្រោមដីក្នុងសង្កាត់ Tel al-Sultan របស់ក្រុងរ៉ាហ្វា ដោយសារភាពទាល់ច្រក៕

អត្ថបទដែលទាក់ទង

កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង
2026/07/24 03:45:01 pm       
ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm        13
ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm        12

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​កងទ័ពជើងទឹកកូរ៉េខាងត្បូងសាកល្បងប្រើប្រាស់មនុស្សយន្ត ក្នុងបេសកកម្មប្រយុទ្ធជាលើកដំបូង

2026/07/24 03:45:01 pm
​ស្ថានទូតរុស្ស៊ី៖ ទណ្ឌកម្មថ្មីរបស់អឺរ៉ុបប្រឆាំងទីក្រុងមូស្គូ នឹងធ្វើឲ្យស្ថានភាពសេដ្ឋកិច្ចរបស់EUកាន់តែធ្ងន់ធ្ងរឡើង
2026/07/24 03:40:00 pm
​ក្រុងតេអេរ៉ង់ថ្កោលទោសការសម្រេចចិត្តរបស់អង់គ្លេសឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនវាយប្រហារអ៊ីរ៉ង់
2026/07/24 03:37:41 pm
​មនុស្សជិត ១.៥០០នាក់ បានស្លាប់ ដោយសារការវាយប្រហាររបស់អ៊ុយក្រែននៅទូទាំងរុស្ស៊ី ចាប់តាំងពីឆ្នាំ ២០២២
2026/07/24 03:33:53 pm
​ទីក្រុងនានារបស់អ៊ីស្រាអែលបើកជម្រកសុវត្ថិភាពសាធារណៈ ខណៈព្រួយបារម្ភចំពោះលទ្ធភាពវាយប្រហារពីអ៊ីរ៉ង់
2026/07/24 03:29:51 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 03:21:02 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm