មន្ទីរបញ្ចកោណ៖យន្តហោះចម្បាំងវ៉េណេហ្ស៊ុយអេឡា ពីរគ្រឿង ហោះក្បែរនាវាកងទ័ពជើងទឹកអាមេរិក

2025/09/05 10:09:42 pm        493

ក្រសួងការពារជាតិអាមេរិក បាននិយាយថា យន្តហោះចម្បាំងវ៉េណេហ្ស៊ុយអេឡា ពីរគ្រឿង បានហោះទៅជិតនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ថ្ងៃនេះ យន្តហោះយោធាចំនួន ពីរគ្រឿង របស់របបប្រធានាធិបតីវ៉េណេហ្ស៊ុយអេឡាលោក នីកូឡាស ម៉ាឌូរ៉ូ បានហោះហើរនៅជិតនាវាកងទ័ពជើងទឹកសហរដ្ឋអាមេរិក នៅក្នុងដែនទឹកអន្តរជាតិ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា៖«ក្រុមជួញដូរគ្រឿងញៀនដែលកំពុងគ្រប់គ្រងវ៉េណេហ្ស៊ុយអេឡា ត្រូវបានណែនាំយ៉ាងច្បាស់ៗ កុំឲ្យបន្តកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀត ដើម្បីបង្កឧបសគ្គ រារាំង ឬជ្រៀតជ្រែកជាមួយប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងប្រឆាំងភេរវកម្ម ដែលធ្វើឡើងដោយយោធាអាមេរិក»។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយកាលពីថ្ងៃអង្គារថា ក្នុងអំឡុងប្រតិបត្តិការមួយ ក្នុងដែនទឹកអន្តរជាតិ យោធាអាមេរិក បានសម្លាប់សមាជិក ១១នាក់ របស់ក្រុមជួញដូរគ្រឿងញៀន Tren de Aragua នៅប្រទេសវ៉េណេហ្ស៊ុយអេឡា។ លោក ត្រាំ បានចោទប្រកាន់រដ្ឋាភិបាលវ៉េណេស៊ុយអេឡាថា មិនបានចាត់វិធានការគ្រប់គ្រាន់ ដើម្បីប្រយុទ្ធប្រឆាំងនឹងការជួញដូរគ្រឿងញៀន ហើយទីក្រុងវ៉ាស៊ីនតោន នៅតែបន្តចោទប្រកាន់លោក ម៉ាឌូរ៉ូ ថា បានជាប់ពាក់ព័ន្ធនឹងក្រុមជួញដូរគ្រឿងញៀន Cartel de los Soles ជាការចោទប្រកាន់ ដែលទីក្រុងការ៉ាកាស (Caracas)បានបដិសេធ៕

អត្ថបទដែលទាក់ទង

ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm        1
អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm        1
អូម៉ង់អះអាងថា ខ្លួនកំពុងធ្វើការជាមួយអារ៉ាប៊ីសាអ៊ូឌីត យេម៉ែន និងUN ដើម្បីបន្តដំណើរនយោបាយឆ្ពោះទៅរកស្ថិរភាព
2026/07/23 06:43:09 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ចាត់ទុកវិនិយោគិនគឺជា «ដៃគូអភិវឌ្ឍន៍ដែលមិនអាចខ្វះបាន» ខណៈដែលក្រុមហ៊ុនចិនធំៗចំនួន ៦០ សម្លឹងឃើញពីសក្តានុពល និងឱកាសវិនិយោគនៅកម្ពុជា

2026/07/23 07:04:06 pm
​អ្នករាយការណ៍ពិសេសសម្តែងនូវការបារម្ភចំពោះស្ថាននភាពសិទ្ធិមនុស្សដោយសារជម្លោះព្រំដែន
2026/07/23 06:54:50 pm
​ប្រមុខការទូតកម្ពុជា និងអាម៉េរិក ជួបពិភាក្សាការងារទ្វេភាគី ដើម្បីជំរុញភាពជាដៃគូប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមទៀត
2026/07/23 06:53:51 pm
​ទីក្រុងតូក្យូរាយការណ៍ពីការចូលមន្ទីរពេទ្យទាក់ទងនឹងកម្ដៅ​ច្រើនបំផុត តាំងពីឆ្នាំ២០១០ ដោយមានអ្នក​ស្លាប់​​ម្នាក់
2026/07/23 06:48:31 pm
​អ៊ីរ៉ង់ព្រមានកងទ័ពអាមេរិកកុំឱ្យអនុវត្តបញ្ជា «ខុសច្បាប់យ៉ាងជាក់ស្ដែង​​»
2026/07/23 06:45:46 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm