លោកស្រី Meloni បញ្ជាក់ម្តងទៀតថា អ៊ីតាលីនឹងមិនដាក់ពង្រាយកងទ័ពទៅអ៊ុយក្រែនទេ

2025/09/05 10:55:14 pm        114

ការិយាល័យរបស់លោកស្រី Giorgia Meloni បានឲ្យដឹងថា លោកស្រីនាយករដ្ឋមន្ត្រី កាលពីថ្ងៃព្រហស្បតិ៍ (ទី៤ ខែកញ្ញា) បានរំលឹកឡើងវិញទៅកាន់សម្ព័ន្ធមិត្តថា ប្រទេសអ៊ីតាលីនឹងមិនបញ្ជូនទាហានទៅអ៊ុយក្រែននោះទេ ប៉ុន្តែខ្លួនអាចជួយតាមដានពិនិត្យកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមានណាមួយ។

ការិយាល័យនេះ បានឲ្យដឹងថា លោកស្រី Meloni បានចូលរួមក្នុងកិច្ចប្រជុំកំពូលនៃសម្ព័ន្ធ «ឆន្ទៈរួម» គាំទ្រអ៊ុយក្រែន តាមរយៈវីដេអូ ដោយលោកស្រី «បានបញ្ជាក់ម្តងទៀតពីឆន្ទៈរបស់អ៊ីតាលី ក្នុងការបញ្ជូនកងទ័ពទៅអ៊ុយក្រែន។ ហើយលោកស្រី Meloni បានអះអាងពីការបើកចំហររបស់លោកស្រី ក្នុងការគាំទ្រដល់លទ្ធភាពនៃការមានបទឈប់បាញ់ ជាមួយនឹងគំនិតផ្តួចផ្តើមតាមត្រួតពិនិត្យ និងការបណ្តុះបណ្តាល នៅខាងក្រៅព្រំដែនអ៊ុយក្រែន»។

បើយោងតាមលោកស្រី Meloni បានឲ្យដឹងថា អ៊ីតាលីបានស្នើឲ្យបង្កើតយន្តការសន្តិសុខសមូហភាពដែលត្រូវបានបំផុសគំនិតដោយមាត្រា៥ នៃសន្ធិសញ្ញាទីក្រុងវ៉ាស៊ីនតោន ដែលជាធាតុសំខាន់នៃការធានានយោបាយ សម្រាប់អ៊ុយក្រែន។

បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនោះ លោកស្រីនាយករដ្ឋមន្ត្រីបានសន្ទនាតាមទូរសព្ទជាមួយប្រធានាធិបតីអាមេរិក លោក Donald Trump ដែលភាគីទាំង២ បានបញ្ជាក់ពីការឯកភាពគ្នា ក្នុងការសម្រេចបាននូវសន្តិភាពដ៏ត្រឹមត្រូវ និងយូរអង្វែង សម្រាប់អ៊ុយក្រែន។

គួរបញ្ជាក់ផងដែរថា យោងតាមសម្ដីរបស់ប្រធានធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy ក្នុងអំឡុងសន្និសីទសារព័ត៌មាន នៅវិមាន Elysee របស់បារាំង បានឲ្យដឹងថា លោក និងមេដឹកនាំអឺរ៉ុប បន្ទាប់ពីកិច្ចប្រជុំនៃ «សម្ព័ន្ធឆន្ទៈរួម» នោះ បានពិភាក្សាជាមួយប្រធានាធិបតីអាមេរិក លោក Trump អំពីការដាក់សម្ពាធលើរុស្ស៊ី ដើម្បីបង្ខំឲ្យបញ្ចប់សង្រ្គាម៕

អត្ថបទដែលទាក់ទង

ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ
2026/07/24 05:44:32 pm        52
អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm        51
ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm        47

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ប្រភព៖ អ៊ីរ៉ង់បានបញ្ជូន​មេបញ្ជាការ IRGC និងឧបករណ៍​មីស៊ីល​ទៅក្រុមហ៊ួទី ​នៅយេម៉ែន ក្នុងខែនេះ

2026/07/24 05:44:32 pm
​អង់គ្លេស៖ កងកម្លាំងត្រៀមខ្លួន​ ក្រោយ​អ៊ីរ៉ង់ព្រមាន ពាក់ព័ន្ធនឹង​យន្តហោះទម្លាក់គ្រាប់បែករបស់​អាមេរិក
2026/07/24 05:42:31 pm
​ឆ្មាំល្បាតឆ្នេរ​ចិន ប្រាប់​ពីការប៉ះទង្គិចលើកទី៣ ជាមួយហ្វីលីពីន ក្នុង​សប្តាហ៍នេះ នៅ​សមុទ្រ​ចិន​ខាង​ត្បូង​
2026/07/24 05:35:46 pm
​រដ្ឋមន្ត្រីការបរទេសចិន និងអាស៊ាន អំពាវនាវឱ្យពន្លត់ភ្លើង​សង្គ្រាម​នៅ​មជ្ឈិមបូព៌ាជាបន្ទាន់
2026/07/24 05:33:03 pm
​លោក Trump៖ AI នឹងត្រូវបានពិភាក្សាពេលលោក Xi ធ្វើ​ទស្សនកិច្ចនៅអាមេរិក នា​ថ្ងៃទី២៤ ខែកញ្ញា
2026/07/24 05:30:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/24 09:33:01 am
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/07/24 02:46:11 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/24 08:55:10 am
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/24 08:55:10 am
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/24 06:02:25 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm