សមយុទ្ធយោធា Iron Fist ដែលរៀបចំដោយទីបញ្ជាការរបស់សហរដ្ឋអាមេរិកប្រចាំអឺរ៉ុប នឹងគ្របដណ្តប់លើប្រទេសលីទុយអានី ឡាតវី អេស្តូនី និងប៉ូឡូញ។
ទីបញ្ជាការកងទ័ពលីទុយអានី បានប្រកាសពីការចាប់ផ្តើមនៃសមយុទ្ធនេះ។
ទីភ្នាក់ងារយោធា បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ភារកិច្ចចម្បងនៃសមយុទ្ធនេះ គឺដើម្បីអនុវត្តការដាក់ពង្រាយឡើងវិញយ៉ាងឆាប់រហ័សនៃអង្គភាពអាមេរិកពីមូលដ្ឋានអចិន្រ្តៃយ៍ និងការត្រៀមលក្ខណៈសម្រាប់ប្រតិបត្តិការប្រយុទ្ធរបស់កងកម្លាំងការពារសម្ព័ន្ធមិត្តនៅភាគខាងកើតរបស់អង្គការណា តូ។
នៅប្រទេសលីទុយអានី សមយុទ្ធ Iron Fist គឺជាផ្នែកមួយនៃសមយុទ្ធកងទ័ពរបស់ប្រទេសនេះ ដែលមានឈ្មោះថា Perkunas Thunder ដោយមានទាហាន ១៧.000 នាក់ ចូលរួម។ គ្រឿងយុទ្ធោបករណ៍ នឹងត្រូវបានដាក់ពង្រាយ ឡើងវិញពីប៉ូឡូញ ទៅលីទុយអានី តាមរយៈផ្លូវហាយវេមួយចំនួន។
ឧទ្ធម្ភាគចក្រ AH-64 Apache និង UH-60 Black Hawk របស់អាមេរិកប្រហែល ២០គ្រឿង នឹងត្រូវប្រចាំការ នៅក្នុងប្រទេសលីទុយអានី សម្រាប់រយៈពេលនៃសមយុទ្ធនេះ៕