តើលោក Anutin Charnvirakul នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ ជានរណា?

2025/09/06 01:31:56 am        87

សភារបស់ប្រទេសថៃ បានជ្រើសរើសលោក Anutin Charnvirakul ដែលជាមេដឹកនាំគណបក្ស Bhumjaithai (ភូមិចៃថៃ) វ័យ ៥៨ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីបន្ទាប់។ តើលោក Anutin គឺជានរណា? មុនពេលត្រូវបានបោះឆ្នោតឲ្យកាន់តំណែងជាប្រមុខរដ្ឋាភិបាល បន្ទាប់ពីមានការបណ្តេញលោកស្រី Paetongtarn Shinawatra ចេញពីតួនាទី កាលពីសប្តាហ៍មុន ក្រោយតុលាការធម្មនុញ្ញ បានរកឃើញថា លោកស្រីបានបំពានច្បាប់ក្រមសីលធម៌។

Bhumjaithai គឺជាគណបក្សធំទី២ នៅក្នុងរដ្ឋាភិបាលចម្រុះដែលកំពុងកាន់អំណាចដឹកនាំដោយគណបក្ស Pheu Thai (ភឿថៃ) របស់លោកស្រី Paetongtarn ដែលនៅពេលនោះ លោក Anutin ជាឧបនាយករដ្ឋមន្ត្រី។ លោក Anutin បានដកខ្លួនចេញពីក្រុមចម្រុះនេះ កាលពីខែមិថុនា មុនមានការសម្រេចរបស់តុលាការធម្មនុញ្ញ។

គណបក្សប្រឆាំង គឺ People's Party (បក្សប្រជាជន) ដែលមានអាសនៈជិត ១ភាគ៣ នៃសភាជាន់ទាប និងជាគណបក្សធំជាងគេ នៅក្នុងសភា បានឲ្យដឹងថា ខ្លួននឹងគាំទ្រលោក Anutin ធ្វើជានាយករដ្ឋមន្ត្រី ជាថ្នូរនឹងការសន្យាព្រមរំលាយសភា ក្នុងរយៈពេល ៤ខែ។ តែគណបក្សប្រជាជន នឹងមិនចូលរួមជាមួយរដ្ឋាភិបាលទេ។

លោក Anutin ចាប់ផ្តើមប្រឡូកក្នុងឆាកនយោបាយជាមួយបក្ស Thai Rak Thai ជាគណបក្សដែលបង្កើតឡើងដោយឪពុករបស់លោកស្រី Paetongtarn គឺលោក Thaksin Shinawatra (ថាក់ស៊ីន ស៊ីណាវ៉ាត់)។ លោកបានបម្រើការក្រោមការដឹកនាំរបស់លោក ថាក់ស៊ីន រយៈពេលខ្លី ជាអនុរដ្ឋមន្ត្រីសុខាភិបាលក្នុងឆ្នាំ២០០៤ និងបន្ទាប់មកជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នៅចុងឆ្នាំ២០០៤ មុនពេលវិលមកផ្នែកសុខាភិបាលវិញ នៅឆ្នាំ២០០៥។

លោកត្រូវបានហាមមិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ ក្រោយគណបក្ស Thai Rak Thai ត្រូវបានរំលាយនៅឆ្នាំ២០០៧។ លោកបានត្រលប់មកវិញ ក្នុងនាមជាមេដឹកនាំគណបក្ស Bhumjaithai ក្នុងឆ្នាំ២០១២។ លោកធ្វើជារដ្ឋមន្ត្រីសុខាភិបាល ក្នុងអំឡុងពេលមានជំងឺរាតត្បាតកូវីដ-១៩ ដោយត្រួតពិនិត្យការបិទខ្ទប់ ការផ្គត់ផ្គង់វ៉ាក់សាំង និងការព្យាបាល។ ហើយលោកបានកាន់តំណែងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងរដ្ឋាភិបាលដឹកនាំដោយបក្ស Pheu Thai តាំងពីឆ្នាំ២០២៣។ លោក Anutin ស្និទ្ធនឹងរបបរាជានិយម ដែលថ្មីៗនេះ បានអមដំណើរព្រះមហាក្សត្រ Maha Vajiralongkorn ក្នុងព្រះរាជដំណើរទស្សនកិច្ច ៤ថ្ងៃទៅកាន់ប្រទេសប៊ូតង់ កាលពីខែមេសា ហើយបានចាត់ទុកខ្លួនលោកថា ជាផ្នែកនៃសន្តតិវង្សនយោបាយក្នុងតំបន់ និងស្ថាប័នរាជានិយម-អភិរក្សនិយម។

ដោយមានឈ្មោះហៅក្រៅថា Noo ជាភាសាថៃ គឺសត្វកណ្តុរ លោកគឺជាកូនប្រុសរបស់ លោក Chavarat Charnvirakul ជាពាណិជ្ជករផងអ្នកនយោបាយផង ដែលធ្លាប់ធ្វើជានាយករដ្ឋមន្ត្រីចាំផ្ទះ។ លោកគឺជាអ្នកស្នងមរតកក្រុមហ៊ុនសំណង់របស់គ្រួសារ គឺ Stecon Group ដែលបានសាងសង់អគាររដ្ឋសភា នៅទីក្រុងបាងកក។ លោក Anutin បានទទួលសញ្ញាប័ត្រផ្នែកវិស្វកម្មឧស្សាហកម្មពីសាកលវិទ្យាល័យ Hofstra University ក្នុងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក៕

អត្ថបទដែលទាក់ទង

បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់
2026/07/23 08:43:28 pm        116
ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm        110
EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm        108

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​បេសកជន៖ ការវិលត្រឡប់របស់មេដឹកនាំមីយ៉ាន់ម៉ាទៅកាន់កិច្ចប្រជុំអាស៊ាន ស្ថិត​​លើ​ផ្លូវ​វែង​ឆ្ងាយណាស់

2026/07/23 08:43:28 pm
​ក្រុមបាតុករប៉ះទង្គិចជាមួយនគរបាល​អាល់បានី អំឡុង​ការតវ៉ាបង្កឡើង​ដោយ​​គម្រោង​រមណីយដ្ឋាន
2026/07/23 08:39:22 pm
​EU ហៅ​ការវាយប្រហាររបស់ក្រុមហ៊ួទី លើនាវាដឹកប្រេងថា មិនអាចទទួលយកបាន និង​ព្រមានកុំបង្កើន​ភាព​តាន​តឹង​បន្ថែម
2026/07/23 08:36:21 pm
​ក្រុមប្រឆាំងអ៊ីស្រាអែលហៅ​កិច្ចព្រមព្រៀងនុយក្លេអ៊ែរអាមេរិក​-អារ៉ាប៊ីសាអ៊ូឌីតថា ជាបរាជ័យរបស់​លោក Netanyahu
2026/07/23 08:35:52 pm
​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/23 08:51:25 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/23 09:59:09 pm

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm