នៅថ្ងៃទី២៦ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះសហភាពសហព័ន្ធយុវជនកម្ពុជា នឹងរៀបចំកម្មវិធីពិព័រណ៍ផលិតផលខ្មែរ ដែលជាកម្មវិធីមួយបន្ថែមទៀត ដើម្បីផ្តល់វេទិកាសម្រាប់បងប្អូនចូលរួមបង្ហាញមោទនភាពជាតិរបស់ខ្លួន នៅមជ្ឈមណ្ឌលសន្និបាត និងពិពរណ៌កោះពេជ្រ អាគារ(G-L)។
កន្លងទៅ កាលពីខែមិថុនា និងកក្កដា កន្លងទៅ ប្រជាពលរដ្ឋទាំងអស់គ្នាបានមកជួបជុំគ្នា ក្នុងស្មារតីរួបរួមសាមគ្គីគ្នា ដើម្បីបង្ហាញមោទនភាពជាតិខ្មែរយ៉ាងច្រើនកុះករ។ ក្តីស្រលាញ់ ទឹកចិត្ត និងឆន្ទៈរបស់ជនរួមជាតិខ្មែរពីគ្រប់ទិសទី សរបញ្ជាក់នូវកម្លាំងរួបរួមនៃមហាគ្រួសារខ្មែរ នៅកាលៈទេសៈដែលប្រទេសជាតិត្រូវការ។ ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតរៀបចំព្រឹត្តិការណ៍ទាំង២ ស.ស.យ.ក. មានមោទនភាពដោយបានចូលរួមចំណែកផ្តល់ជាវេទិកាបង្ហាញទឹកចិត្តស្នេហាជាតិ ក្រោមរូបភាពខឿនការពារជាតិប្រជាជន។