តាមរយៈការបង្ហោះនៅលើបណ្ដាញសង្គម X នាថ្ងៃសុក្រ (ទី៥ ខែកញ្ញា) នេះ នគរបាលអាល្លឺម៉ង់ បានឲ្យដឹងថា ជនសង្ស័យ ក្នុងហេតុការណ៍ចាក់គ្រូបង្រៀននៅសាលាមួយ ក្នុងទីក្រុង Essen ត្រូវបានរងរបួស ដោយសាររងការបាញ់ប្រហារដោយកាំភ្លើង អំឡុងប្រតិបត្តិការចាប់ខ្លួន។
នគរបាលបានបានបញ្ជាក់ថា ជនសង្ស័យដែលឥឡូវនេះកំពុងតែទទួលការព្យាបាលនោះ បានរត់គេចខ្លួន បន្ទាប់ពីគ្រូបង្រៀនម្នាក់បានរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ ដោយសារត្រូវបានចាក់ នៅសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ។
សារព័ត៌មានអាល្លឺម៉ង់ Bild បានចុះផ្សាយនៅមុននេះថា វាមិនទាន់ច្បាស់នៅឡើយទេថា តើមនុស្សផ្សេងទៀត បានរងរបួសក្នុងការវាយប្រហារនេះដែរ ឬយ៉ាងណា។ ចំណែកនគរបាលមិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំព័ត៌មានបន្ថែមពីទីភ្នាក់ងារសារព័ត៌មាន Reuters៕