បើយោងតាមឯកសារដែលត្រូវបានឃើញដោយសារព័ត៌មាន Reuters បានបង្ហាញថា រដ្ឋាភិបាលអាល្លឺម៉ង់គ្រោងនឹងស្វែងរកការយល់ព្រមពីសភា សម្រាប់គម្រោងការពារជាតិប្រមាណជា ៨០គម្រោង នៅដំណាច់ឆ្នាំនេះ ដែលរួមមានទាំងការទិញបន្ថែមនូវយន្តហោះចម្បាំង Eurofighter និងមីស៊ីល Patriot និង IRIS-T SLM។
ឯកសារនេះរាយបញ្ជីគម្រោងការពារជាតិចំនួន ៨១គម្រោង ដែលលើសពីកម្រិតកំណត់នៃទឹកប្រាក់ លាន២៥អឺរ៉ូ (២៩លានដុល្លារ) ដែលការទិញត្រូវតែទទួលបានការអនុម័តពីគណៈកម្មាធិការថវិការបស់សភា។
បញ្ជីនេះរួមបញ្ចូលនូវអ្វីដែលហៅថា ក្រុមទី៥ នៃយន្តហោះចម្បាំង Eurofighter ដែលយោងទៅតាមអតីតអធិការបតី លោក Olaf Scholz មានន័យថា មានយន្តហោះចំនួន ២០គ្រឿង ក៏ដូចជារថយន្តប្រយុទ្ធថ្មើរជើង Puma នាវាផ្ទុកមនុស្សពាសដែក Boxer និងអាវុធជាច្រើនប្រភេទទៀត។
យ៉ាងណាក្ដី ឯកសារនោះមិនបានបញ្ជាក់ពីចំនួនជាក់លាក់អំពីគ្រឿងយុទ្ធោបករណ៍ដែលត្រូវទិញទាំងនោះ ឬក្រុមហ៊ុនណាដែលផលិតនោះឡើយ៕