ប្រជាជនថៃរំពឹងថានឹងមានការផ្លាស់ប្តូរខណៈសភារបស់ខ្លួនបានបោះឆ្នោតជ្រើសរើសលោក Anutin Charnvirakul ឱ្យក្លាយជានាយករដ្ឋមន្ត្រីកាលពីថ្ងៃសុក្រ ទី៥ ខែកញ្ញា។
ការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី បានធ្វើឡើងបន្ទាប់ពីអតីតនាយករដ្ឋមន្ត្រី លោកស្រី Paetongtarn Shinawatra ត្រូវបានបណ្តេញចេញដោយតុលាការកាលពីសប្តាហ៍មុន ដែលបានបញ្ចប់ភាពវឹកវរនិងភាពជាប់គាំងផ្នែកនយោបាយរយៈពេលមួយសប្តាហ៍កន្លងទៅនេះ ខណៈបេក្ខជនដែលទទួលជ័យជម្នះ បានផ្តួលគូប្រជែងរបស់លោកពីមកគណបក្សកាន់អំណាចធ្លាប់មានឥទ្ធិពលរបស់គ្រួសារស៊ីណាវ៉ាត។

ពលរដ្ឋ លោក Mondok Nakawatin អាយុ៧៧ឆ្នាំជាអ្នកស្រុកដែលបានតាមដានព័ត៌មានយ៉ាងដិតដល់បាននិយាយថា «ដល់ពេលដែលត្រូវផ្លាស់ប្តូរហើយ»។
ជ័យជម្នះរបស់លោក Anutin បានកើតឡើងជាលទ្ធផលនៃកិច្ចព្រមព្រៀងជាមួយគណបក្សប្រជាជនទំនើបនិយមជាគណបក្សប្រឆាំង មានកម្លាំងធំបំផុតនៅក្នុងសភា ដែលលោកបានបញ្ចុះបញ្ចូលដោយការសន្យាធ្វើប្រជាមតិលើវិសោធនកម្មរដ្ឋធម្មនុញ្ញ និងអំពាវនាវឲ្យមានការបោះឆ្នោតក្នុងរយៈពេល៤ខែខាងមុខ។
