អ្នកនាំពាក្យសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ លោកស្រី Anitta Hipper បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកស្រី អំពីស្ថានភាពព្រំដែនរវាងកម្ពុជា-ថៃនាពេលបច្ចុប្បន្ន ដោយជំរុញឱ្យប្រទេសទាំងពីរអនុវត្តកិច្ចព្រមព្រៀងឈប់បាញ់ឱ្យបានពេញលេញ គោរពច្បាប់អន្តរជាតិ និងជៀសវាងសកម្មភាពណាមួយដែលធ្វើឱ្យបញ្ហាកើនឡើង។
លើសពីនេះ លោកស្រីក៏បានអះអាងសារជាថ្មីនូវការគាំទ្ររបស់សហភាពអឺរ៉ុបសម្រាប់ការធ្វើជាប្រធានអាស៊ានរបស់ម៉ាឡេស៊ីក្នុងការជំរុញសន្តិភាព និងស្ថិរភាពយូរអង្វែង៕