សេវាសន្តិសុខជាតិអ៊ីរ៉ាក់ (INSS) បាននិយាយកាលពីថ្ងៃសុក្រថា ខ្លួនបានរារាំងការប៉ុនប៉ងធំៗចំនួនពីរក្នុងការរត់ពន្ធជនបរទេសចូលប្រទេសនេះ ដោយឃាត់ខ្លួនមនុស្សចំនួន ១៩៤នាក់ ដែលបានចូលដោយខុសច្បាប់។
ទីភ្នាក់ងារនេះ បាននិយាយថា ក្រុមចារកម្ម បានដឹកនាំកងកម្លាំងសន្តិសុខ ដើម្បីពួនស្ទាក់វាយប្រហារនៅលើផ្លូវមួយរវាងនៅ ខេត្ត Diyala និងទីក្រុង Baghdad ជាទីដែលពួកគេបានស្ទាក់ចាប់រថយន្តក្លែងបន្លំមួយគ្រឿង ដែលបានដឹកជនជាតិបរទេសចំនួន ១២៥ នាក់។

សេវាសន្តិសុខជាតិអ៊ីរ៉ាក់ បាននិយាយថា នៅក្នុងប្រតិបត្តិការដាច់ដោយឡែកមួយ នៅក្នុងខេត្ត Kirkuk ភាគខាងជើង កងកម្លាំង បានឃាត់ខ្លួនមនុស្សចំនួន ៦៩នាក់ បន្ថែមទៀត។ មនុស្សទាំង១៩៤នាក់ ត្រូវបានបញ្ជូនទៅឲ្យអាជ្ញាធរ ដើម្បីចាត់វិធានការតាមច្បាប់។
ប្រភពសន្តិសុខ បានប្រាប់សារព័ត៌មានស៊ីនហួថា ក្រុមជនអន្ធពាលរត់ពន្ធនាំជនបរទេសរាប់សិបនាក់ចូលទៅក្នុងប្រទេសអ៊ីរ៉ាក់រៀងរាល់ខែ ដោយគ្មានឯកសារ ដែលជារឿយៗស្ថិតនៅក្រោមការក្លែងបន្លំនៃការធានាការងារ៕
