ក្រុមហាម៉ាសកាលពីថ្ងៃសុក្រ បានថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ទៅលើអគារលំនៅឋានមួយ ក្នុងទីក្រុងហ្កាហ្សា ហើយបានចោទប្រកាន់អ៊ីស្រាអែលថា បានព្យាយាមបង្ខំឲ្យជនស៊ីវិលផ្លាស់ទីលំនៅ នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប។
ចលនានេះ ក៏បានបន្ទោសការពង្រីកប្រតិបត្តិការយោធា នៅក្នុងទីក្រុងហ្កាហ្កាផងដែរ។ ក្រុមនេះក៏បានជំរុញសហគមន៍អន្តរជាតិឲ្យធ្វើអន្តរាគមន៍ និងឲ្យអ៊ីស្រាអែលទទួលខុសត្រូវ។
នៅព្រឹកថ្ងៃសុក្រ កងទ័ពអ៊ីស្រាអែល បានបំផ្លាញអគារលំនៅឋានមានច្រើនជាន់មួយ នៅភាគខាងលិចទីក្រុងហ្កាហ្សាភ្លាមៗ បន្ទាប់ពីបានគំរាមកំណត់គោលដៅទៅលើអគារលំនៅឋានជាច្រើន ដែលខ្លួនបាននិយាយថា ត្រូវបានប្រែក្លាយទៅជាហេដ្ឋារចនាសម្ព័ន្ធរបស់«ភេរវករ»។
កងទ័ពអ៊ីស្រាអែល បាននិយាយថា ខ្លួនបានចេញការព្រមាន មុននឹងធ្វើការវាយប្រហារ។
ប្រភព និងសាក្សីក្នុងតំបន់ បាននិយាយថា យន្តហោះចម្បាំងអ៊ីស្រាអែល បានបាញ់មីស៊ីលយ៉ាងហោចណាស់ ៤ គ្រាប់ទៅលើអគារច្រើនជាន Mashtaha ក្បែររង្វង់មូល Ansar៕