ប្រមុខUN ជំរុញឲ្យគិតឡើងវិញជាសកលអំពីសង្គ្រាមលោកលើកទី ២ ដោយហៅការតស៊ូរបស់ចិនថា ជា «កត្តាសំខាន់»ក្នុងជ័យជម្នះរបស់សម្ព័ន្ធមិត្ត

2025/09/06 09:43:51 pm        99

អគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) លោក អង់តូនីញ៉ូ ហ្គុតឺរេស ( Antonio Guterres) បានអំពាវនាវឲ្យមានការវាយតម្លៃជាសកលនៃប្រវត្តិសាស្ត្រសង្គ្រាមលោកលើកទី ២ ដោយកត់សម្គាល់ការតស៊ូរយៈពេល ១៤ឆ្នាំរបស់ចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុនថា ជា «កត្តាសំខាន់» នៅក្នុងជ័យជម្នះរបស់សម្ព័ន្ធមិត្ត ក្នុងអំឡុងពេលសម្ភាសន៍ជាមួយក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយរដ្ឋ China Media Group (CMG)។

ប្រទេសចិន បានរៀបចំព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍លើកទី ៨០ នៃជ័យជម្នះ ក្នុងសង្គ្រាមរបស់ប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្គ្រាមប្រឆាំងហ្វាស៊ីសពិភពលោក រួមទាំងការដង្ហែក្បួនយោធាដ៏ធំ នៅទីក្រុងប៉េកាំង កាលពីថ្ងៃពុធ ដោយមានការចូលរួមពីប្រមុខរដ្ឋ និងតំណាងរដ្ឋាភិបាលរាប់សិបនាក់។

នៅក្នុងការផែនការរបស់លោកខាងលិចអំពីសង្គ្រាមលោកលើកទី ២ ការយកចិត្តទុកដាក់ជារឿយៗ ផ្តោតទៅលើពេលវេលាដ៏សំខាន់ ក្នុងប្រតិបត្តិការយោធានៅអ៊ឺរ៉ុប និងប៉ាស៊ីហ្វិក។ ប៉ុន្តែនៅលើសមរភូមិដ៏ធំធេងនៅបូព៌ា ប្រជាជនចិន បានចាប់ផ្តើមការតស៊ូរបស់ពួកគេ នៅដើមឆ្នាំ ១៩៣១ ដោយបានស៊ូទ្រាំនឹងការតស៊ូដ៏លំបាករយៈពេល ១៤ឆ្នាំ ប្រឆាំងនឹងហ្វាស៊ីសនិយម និងចក្រពត្តិនិយម ដែលបានឆក់យកជីវិតមនុស្សជាង ៣៥ លាននាក់។

លោក ហ្គុយតឺរេស បានជំរុញឲ្យមានការគិតឡើងវិញជាសាកលអំពីប្រភពដើម និងវិសាលភាពនៃសង្គ្រាមលោកលើកទី ២ ដោយសង្កត់ធ្ងន់ថា ការឈ្លានពានរបស់ជប៉ុនលើប្រទេសចិនក្នុងឆ្នាំ ១៩៣១ បានបង្ហាញពីការចាប់ផ្តើមពិតនៃជម្លោះ និងបានអំពាវនាវឲ្យមាន«ចក្ខុវិស័យជាសកល» នៃប្រវត្តិសាស្រ្តនៃសង្គ្រាម ក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងធានជីន(Tianjin)សម្រាប់កិច្ចប្រជុំកំពូលលើកទី ២៥ នៃអង្គការសហប្រតិបត្តិការសៀងហៃ (SCO)៕

អត្ថបទដែលទាក់ទង

ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ
2026/07/23 07:51:41 pm        1
បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm        1
ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm        1

បណ្ដាញសង្គម

ព័ត៌មានចុងក្រោយ

​ជនស៊ីវិល ១៦នាក់ត្រូវបានសម្លាប់ អំឡុង​ការវាយប្រហារថ្មីរបស់ក្រុមឧទ្ទាម នៅភាគខាងកើតកុងហ្គោ

2026/07/23 07:51:41 pm
​បារាំងបញ្ជាក់ជាថ្មីនូវការគាំទ្រ ចំពោះ ICC និងថ្កោលទោសការគំរាមកំហែងលើ​តុលាការ
2026/07/23 07:49:48 pm
​ចិនជំរុញឱ្យសហរដ្ឋអាមេរិក និងអ៊ីរ៉ង់បញ្ឈប់អរិភាព ហើយ​ចាប់​ផ្ដើម​ការសន្ទនាឡើង​វិញ
2026/07/23 07:26:07 pm
​លោក Rubio បញ្ជាក់​ថា អ៊ីរ៉ង់នឹងខាតបង់ធ្ងន់​ធ្ងរ​ ប្រសិន​បើ​មិន​ភ្ញាក់រលឹកឡើង​វិញ
2026/07/23 07:24:07 pm
​រដ្ឋមន្ត្រីការបរទេសកម្ពុជាជម្រាបជូនរដ្ឋមន្ត្រីការបរទេសកូរ៉េអំពីបច្ចុប្បន្ន ភាពនៃស្ថានភាពព្រំដែនកម្ពុជា-ថៃ
2026/07/23 07:15:37 pm

ព័ត៌មានពេញនិយម

​ក្រសួងអប់រំនឹងពិនិត្យលើកពេលប្រឡងបាក់ឌុបទៅដើមឆ្នាំ២០២២

2026/07/22 02:20:42 pm
​ក្រុមក្មេងទំនើង ០៤នាក់ប្រើដាវ និងពូថៅបង្កហិង្សា ត្រូវតុលាការចោទប្រកាន់ពីបទ « ហិង្សា និងប៉ុនប៉ងឃាតកម្ម »
2026/06/21 09:38:33 pm
​សម្ដេចតេជោ ហ៊ុន សែន​ ប្រកាសពីការចាប់ខ្លួនបុរសម្នាក់មានTikTok ឈ្មោះ «ហ៊ៅ អ៊ូខុង» ដែលផ្សព្វផ្សាយបំពុលព័ត៌មាន
2026/07/17 05:35:56 pm
​សមត្ថកិច្ចខេត្តឧត្តរមានជ័យ ចុះធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន៣នាក់​ លើ​ករណី​រំលោភ​សម្លាប់ នៅសង្កាត់អូរស្មាច់
2026/07/23 04:50:57 pm
​សាលារដ្ឋចាប់ផ្ដើមផ្លាស់ប្ដូរទៅសិក្សាពេញមួយថ្ងៃដោយបង្រៀនថែមទាំងកំព្យូទ័រ និងភាសាអង់គ្លេស
2026/07/21 09:56:11 am

ព័ត៌មានវីដេអូ

​ក្រោយសង្រ្គាមរយៈពេលរាប់ទសវត្សរ៍ជាមួយរបបអ៊ីរ៉ង់ ក្រុមឃឺដមើលឃើញជ័យជំនះកាន់តែខិតជិតមកដល់

2026/01/23 04:36:39 am
រុស្ស៊ី បាញ់មីស៊ីលលើក្រុង Kharkiv បន្ទាប់ពីអ៊ុយក្រែន វាយប្រហារយានដ្រូនដ៏ធំលើរុស្ស៊ី
2024/09/02 04:13:57 pm
ចិនជំរុញឲ្យសហរដ្ឋអាមេរិកគោរពការប្តេជ្ញាចិត្ត និងឈប់ផ្ដល់អាវុធដល់កោះតៃវ៉ាន់
2023/11/30 09:02:15 am
កម្មករ និយោជិតនៅភ្នំពេញជិតពីរម៉ឺននាក់ នឹងជួបសម្ដេចតេជោនៅព្រឹកស្អែក
2023/06/13 02:57:12 am
រដ្ឋសភាបានបោះឆ្នោត ផ្តល់សេចក្តីទុកចិត្ត ឯកឧត្តម ឌិត ទីណា ជារដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
2022/10/14 03:38:02 pm