ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បាននិយាយជាមួយអ្នកសារព័ត៌មាន នៅសេតវិមានថា ទីក្រុងវ៉ាស៊ីនតោន មិននិយាយពីការផ្ដួលរំលំរដ្ឋាភិបាលវ៉េណេហ្ស៊ុយអេឡាទេ។
ដោយឆ្លើយសំណួរអំពីថាតើសហរដ្ឋអាមេរិក ចង់ឃើញការផ្លាស់ប្តូររបប នៅក្នុងប្រទេសវ៉េណេហ្ស៊ុយ អេឡាដែរឬទេ លោកបាននិយាយថា៖«យើងមិននិយាយអំពីរឿងនេះទេ»។

នៅពេលសួរថាតើនឹងមានអ្វីកើតឡើង ប្រសិនបើយន្តហោះយោធាវ៉េណេហ្ស៊ុយអេឡា បានជ្រៀតជ្រែក កងទ័ពជើងទឹកអាមេរិក នៅក្នុងតំបន់នោះ លោក ត្រាំ បាននិយាយថា៖«ពួកវានឹងមានបញ្ហា»ជាក់ជាមិនខាន។
លោកប្រធានាធិបតីអាមេរិក បានកត់សម្គាល់ថា លោកមិនចង់និយាយលម្អិតអំពីឧប្បត្តិហេតុជាមួយការហោះហើររបស់យន្តហោះយោធាវ៉េណេហ្ស៊ុយអេឡា ពីរគ្រឿង នៅជិតនាវាកងទ័ពជើងទឹកអាមេរិក នៅក្នុងដែនទឹកអន្តរជាតិនោះទេ។
លោក ត្រាំ បាននិយាយថា៖«ប្រសិនបើយន្តហោះទាំងអស់នោះ ដាក់ពួកយើង នៅក្នុងស្ថានភាពដ៏គ្រោះថ្នាក់ ពួកវា នឹងត្រូវបានគេបាញ់ទម្លាក់»៕
