កងទ័ពឥណ្ឌា បានជួយសង្គ្រោះអ្នកស្រុក ដែលជាប់នៅក្នុងតំបន់រងគ្រោះដោយទឹកជំនន់នៃរដ្ឋ Punjab នៃប្រទេសឥណ្ឌា នៅពីថ្ងៃសៅរ៍ (ទី០៦ ខែកញ្ញា)នេះ។
កសិករម្នាក់នៅ Fazilka រដ្ឋ Punjab បាននិយាយថា៖ «ដំណាំទាំងអស់របស់ខ្ញុំដែលបានដាំទៅលើផ្ទៃដី ជាង ១៦ ហិកតានៃដីរបស់ខ្ញុំ ត្រូវបានបំផ្លាញ។

យោងតាមរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយ ដីស្រែចំការចំនួនជាង ៧0.៨០០ហិកតា ត្រូវបានលិចទឹកនៅក្នុងរដ្ឋ Punjab ដែលបណ្តាលឲ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ស្រូវ និងដំណាំផ្សេងៗទៀត។
ក្រុមអ្នកជួយសង្គ្រោះ ត្រូវបានគេឃើញធ្វើដំណើរឆ្លងកាត់ស្រុក Fazilka នៃរដ្ឋ Punjab ដោយជិះទូក ខណៈពេលដែលកំពុងជួយសង្គ្រោះអ្នកភូមិ និងចែកចាយសម្ភារៈសង្គ្រោះ៕
